Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

លោកយេរេមាយកនឹមមកដាក់លើស្មា, យេរេមា 27:1-11, 12th, Feb, 2026

by | Feb 10, 2026 | QT Books

<អត្ថបទ>
 នៅ​ដើម​រាជ្យ​នៃ​សេដេគា ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះ

យេហូវ៉ា ដល់​យេរេមា​ថា  ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច្នេះ ចូរ​ធ្វើ​នឹម និង​ខ្សែ ហើយ​ពាក់​នៅ​ក​ឯង  លំដាប់​នោះ​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​សាសន៍​អេដំម ស្តេច​សាសន៍​ម៉ូអាប់ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ស្តេច​ក្រុង​ទីរ៉ុស និង​ស្តេច​ក្រុង​ស៊ីដូន ដោយ​ដៃ​ពួក​ទូត​ដែល​មក​ដល់​ក្រុង​យេរូសាឡិម ដើម្បី​គាល់​សេដេគា ជា​ស្តេច​យូដា  ព្រម​ទាំង​ផ្តាំ​ឲ្យ​គេ​ប្រាប់​ដល់​ចៅហ្វាយ​គេ ដោយ​ពាក្យ​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ជំរាប​ដល់​ចៅហ្វាយ​ខ្លួន​យ៉ាង​នេះ​ថា  អញ​បាន​បង្កើត​ផែនដី និង​មនុស្ស ហើយ​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ដោយសារ​ឫទ្ធិ​ដ៏​ធំ និង​ដៃ​លើក​សំរេច​របស់​អញ ក៏​ប្រគល់​ដល់​អ្នក​ណា​ដែល​អញ​គិត​ឃើញ​ថា​គួរ  ឥឡូវ​នេះ អញ​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សំរាប់​នឹង​បំរើ​គេ​ដែរ  សាសន៍​ទាំង​អស់​នឹង​បំរើ​ស្តេច​នោះ និង​កូន ហើយ​នឹង​ចៅ​របស់​គេ​ផង ដរាប​ដល់​កំណត់​នៃ​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ  រីឯ​សាសន៍​ណា ឬ​នគរ​ណា ដែល​មិន​ព្រម​បំរើ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​នេះ ហើយ​មិន​ព្រម​ឱន​ក ទទួល​នឹម​របស់​ស្តេច​បាប៊ីឡូន នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​ធ្វើ​ទោស​ដល់​សាសន៍​នោះ​ដោយ​ដាវ អំណត់អត់ និង​អាសន្នរោគ ទាល់​តែ​អញ​បាន​ឲ្យ​គេ​សូន្យ​បាត់ ដោយ​ដៃ​របស់​ស្តេច​នោះ​ទៅ តែ​ឯ​ឯង​រាល់​គ្នា កុំ​ឲ្យ​ស្តាប់​តាម​ពួក​ហោរា​របស់​ឯង ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្តឫក្ស​ដែល​និយាយ​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​បំរើ​ស្តេច​ស្រុក​បាប៊ីឡូន​នោះ​ឡើយ ១០ ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ ដើម្បី​ឲ្យ​ឯង​ត្រូវ​ព្រាត់​ចាក​ឆ្ងាយ​ពី​ស្រុក​របស់​ឯង គឺ​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​ត្រូវ​វិនាស​បង់ ១១ តែ​សាសន៍​ណា​ដែល​ឱន​ក ទទួល​នឹម ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​វិញ នោះ​អញ​នឹង​ទុក​គេ ឲ្យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន គេ​នឹង​ភ្ជួររាស់​ដី ហើយ​អាស្រ័យ​នៅ​ផង នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?
< ការយល់ដឹងអំពីអត្ថបទ >
​​​​ លោកយេរេមាយកនឹមមកដាក់លើស្មា

នៅដើមរាជរបស់ស្ដេចសេដេគា មានអ្នកតំណាងជាច្រើននៃប្រទេសជាតិបានមកក្រុងយេរ៉ូសាឡិម ដោយតាំងចិត្ដថានឹងបង្កើតសម្ព័ន្ធមិត្ដជាមួយស្ដេចសេដេគា ប្រឆាំងនឹងបាប៊ីឡូន។ លោកយេរេមាបានផ្ដល់ដំណឹង ដែលគាត់ទទួលពីព្រះជាម្ចាស់ដល់ពួកគេគាត់បកស្រាយដំណឹងនេះដោយសារនឹមនៅលើស្មារបស់គាត់មានន័យថា ប្រជារាស្ដទាំងអស់ត្រូវតែព្រមទទួលយកនឹម ឬការគ្រប់គ្រងរបស់បាប៊ីឡូន។នេះជាបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយវាគ្មានប្រយោជន៍ទេបើពួកគេប្រឆាំងរឿងនេះ។ពួកគេមិនអាចវាយឈ្នះក្រុងបាប៊ីឡូនបានទេ រហូតទាល់តែពេលវេលារបស់ព្រះអង្គមកដល់។នេះជាដំណឹងសូមគ្រប់មនុស្សទាំងអស់ទទួលស្គាល់អំណាចរបស់បាប៊ីឡូន គេមិនត្រូវស្ដាប់តាមការឃោសនារបស់ហោរាក្លែងក្លាយ ឬពួកគ្រូទាយសាសន៍ដទៃឡើយ។អ្នកដែលប្រឆាំងនឹងបាប៊ីឡូនគឺជាមនុស្សដែលនាំមហន្ដរាយដ៏ធ្ងន់ធ្ងរដល់ខ្លួនឯងវិញទេតើ។

 

 

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59     10 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59 10 April 2026

៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ ៤៤ អ្នក​រាល់​គ្នា​មាន​អារក្សសាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក...

read more
ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42     09 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42 09 April 2026

៣១ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត...

read more
អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30   08 April 2026

អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30 08 April 2026

២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ ២២ ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា...

read more