Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

យេរេមាបានតបតដោយពាក្យសម្តីតាមព្រះបន្ទូល, យេរេមា 26:10-24, 11th, Feb, 2026

by | Feb 10, 2026 | QT Books

<អត្ថបទ>

១០ កាល​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា បាន​ឮ​សេចក្តី​ទាំង​នោះ​ហើយ គេ​ក៏​ចេញ​ពី​ដំណាក់​ស្តេច ឡើង​ទៅ​ឯ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា រួច​អង្គុយ​ចុះ​ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះវិហារ​ព្រះយេហូវ៉ា ១១ នោះ​ពួក​សង្ឃ និង​ពួក​ហោរា គេ​ជំរាប​ដល់​ពួក​ចៅហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ទាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​អ្នក​បាន​ឮ​ដោយ​ត្រចៀក​ស្រាប់ ១២ រួច​យេរេមា​លោក​ក៏​ជំរាប​ដល់​ពួក​ចៅហ្វាយ និង​ជន​ទាំង​អស់​ថា ព្រះយេហូវ៉ា ទ្រង់​បាន​ចាត់​ខ្ញុំ ឲ្យ​មក​ទាយ​ប្រាប់​អស់​ទាំង​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះវិហារ ហើយ​នឹង​ទី​ក្រុង​នេះ ១៣ ដូច្នេះ ចូរ​កែ​ផ្លូវ និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្តី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ ១៤ តែ​ឯ​ខ្លួន​ខ្ញុំ​នេះ ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ចូរ​ធ្វើ​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថា​ល្អ​ហើយ​ទៀង​ត្រង់​ចុះ ១៥ ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ពិត​ថា បើ​អ្នក​រាល់​គ្នា​សំឡាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះយេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។១៦ នោះ​ពួក​ចៅហ្វាយ និង​ជន​ទាំងឡាយ ក៏​និយាយ​នឹង​ពួក​សង្ឃ ហើយ​នឹង​ពួក​ហោរា​ថា មនុស្ស​នេះ​មិន​គួរ​នឹង​ស្លាប់​ទេ ដ្បិត​បាន​គ្រាន់​តែ​ប្រាប់​យើង​រាល់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ទេ​តើ ១៧ រួច​មាន​ពួក​ចាស់ទុំ​ខ្លះ​ក្នុង​ស្រុក គេ​ក្រោក​ឡើង​ប្រាប់​ដល់​ប្រជុំ​ជន​ថា ១៨ មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ទាយ នៅ​ក្នុង​រាជ្យ​ហេសេគា​ជា​ស្តេច​យូដា ហើយ​ប្រាប់​ដល់​ពួក​ជន​នៅ​ស្រុក​យូដា​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​មាន​ព្រះបន្ទូល​ដូច្នេះ គេ​នឹង​ភ្ជួរ​ភ្នំ​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចំការ ហើយ​ក្រុង​យេរូសាឡិម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​នៃ​ព្រះវិហារ នោះ​នឹង​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួយ ១៩ ចុះ​តើ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សំឡាប់​លោក​ឬ​អី តើ​ទ្រង់​មិន​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ ហើយ​ទូលអង្វរ​ចំពោះ​ព្រះអង្គ​ទេ​ឬ​អី ឯ​ព្រះយេហូវ៉ា ទ្រង់​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្តី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ​យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។២០ មួយ​ទៀត​ក៏​មាន​ម្នាក់​ដែល​ទាយ​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ទាយ​ទាស់​នឹង​ទី​ក្រុង ហើយ​នឹង​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​យេរេមា​ដែរ ២១ លុះ​កាល​ស្តេច​យេហូយ៉ាគីម ព្រម​ទាំង​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ និង​ពួក​ចៅហ្វាយ បាន​ឮ​ពាក្យ​របស់​អ្នក​នោះ​ហើយ នោះ​ស្តេច​ក៏​រក​សំឡាប់​អ៊ូរីយ៉ា តែ​កាល​គាត់​បាន​ដឹង នោះ​ក៏​ភ័យ ហើយ​បាន​រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ២២ តែ​ស្តេច​យេហូយ៉ាគីម ទ្រង់​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គឺ​អែលណាថាន ជា​កូន​អ័កបោរ និង​មនុស្ស​ខ្លះ​ទៀត ឲ្យ​ទៅ​ជា​មួយ ២៣ អ្នក​ទាំង​នោះ​ក៏​នាំ​យក​អ៊ូរីយ៉ា ពី​ស្រុក​អេស៊ីព្ទ​មក​ថ្វាយ​ដល់​ស្តេច​យេហូយ៉ាគីម ហើយ​ទ្រង់​ក៏​សំឡាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​ខ្មោច​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​នៃ​ពួក​មនុស្ស​ធម្មតា​ទៅ ២៤ ប៉ុន្តែ​អ័ហ៊ីកាម ជា​កូន​សាផាន លោក​ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ។

 

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?
< ការយល់ដឹងអំពីអត្ថបទ >

​​​​     យេរេមាបានតបតដោយពាក្យសម្តីតាមព្រះបន្តូល

នៅវេលានោះលោកយេរេមាបាននិយាយការពារខ្លួនដោយលើកឡើងថា គាត់គ្រាន់តែនិយាយតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ តែគាត់ពិតប្រាកដជាចង់អោយរាស្ដ្រប្រែចិត្ដ ព្រោះមានតែធ្វើដូច្នោះទេទើបអាចសង្គ្រោះគេបាន។អ្នកដឹកនាំសំខាន់ៗនិងមន្រ្ដីគ្រប់គ្រងទីក្រុងក៍ទទួលយកការបកស្រាយរបស់គាត់  ពួកគេបាននិយាយបន្ថែមថា រាស្ដ្រគួរយកចិត្ដទុកដាក់ចំពោះការព្រមាននេះល្អជាងចង់សម្លាប់យេរេមា ហើយបើពួកគេប្រែចិត្ដ ពួកគេនឹងគេចផុតពីមហន្ដរាយបាន។ពួកគេគួរធ្វើតាមស្ដេចអង្គមុនរបស់យូដា គឺស្ដេចហេសេគា ដែលតែងតែតាំងព្រះទ័យស្ដាប់ពាក្យរបស់ពួកហោរា។នៅពេលនោះលោកយេរេមាបានគេចផុតពីក្ដីស្លាប់តែមានហោរាម្នាក់ទៀតដែលនិយាយស្រដៀងលោកដែរតែមិនបានគេចផុតឡើយ។ហោរានោះឈ្មោះអ៊ូរីយ៉ាគាត់បានដឹងពីការគំរាមកំហែងដល់ជីវិតរបស់គាត់ ហើយបានគេចខ្លួនទៅអេស៊ីពប៉ុន្ដែស្ដេចយេហូយ៉ាគីមដ៏កំណាចបានចាប់គាត់យកមកក្រុងយេរ៉ូសាឡិមហើយសម្លាប់គាត់ចោល។ហេតុដែលលោកយេរេមាបានរួចពីគ្រោះថ្នាក់នេះគឺដោយសារលោកអ័ហ៊ីកាមដែលជាមិត្ដភក្ដិដ៏ស្មោះត្រង់របស់គាត់។លោកអ័ហ៊ីកាមនេះគឺប្រហែលជាគាត់ជាមន្ដ្រីម្នាក់មានតួនាទីសំខាន់ក្នុងព្រះបរមរាជវាំង(២.ពង្ស ២២:១១-១៤)។

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

លោកយេរេមាយកនឹមមកដាក់លើស្មា, យេរេមា 27:1-11, 12th, Feb, 2026

លោកយេរេមាយកនឹមមកដាក់លើស្មា, យេរេមា 27:1-11, 12th, Feb, 2026

<អត្ថបទ> ១ នៅ​ដើម​រាជ្យ​នៃ​សេដេគា ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះ យេហូវ៉ា ដល់​យេរេមា​ថា ២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច្នេះ ចូរ​ធ្វើ​នឹម និង​ខ្សែ ហើយ​ពាក់​នៅ​ក​ឯង ៣ លំដាប់​នោះ​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​សាសន៍​អេដំម...

read more
លោកយេរេមាត្រូវគេកាត់ទោស, យេរេមា 26:1-9, 10th, Feb, 2026

លោកយេរេមាត្រូវគេកាត់ទោស, យេរេមា 26:1-9, 10th, Feb, 2026

<អត្ថបទ> ១ កាល​នៅ​ដើម​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា នោះ​ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ថា ២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​ដូច្នេះ ចូរ​ទៅ​ឈរ​ក្នុង​ ទីលាន​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ចុះ...

read more
ព្រះអម្ចាស់ដាក់ទោសនគរទាំងអស់នៅផែនដី, យេរេមា 25:15-38,  9th, Feb, 2026

ព្រះអម្ចាស់ដាក់ទោសនគរទាំងអស់នៅផែនដី, យេរេមា 25:15-38, 9th, Feb, 2026

<អត្ថបទ> ១៥ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​យក​ពែង​ស្រា​ជា​សេចក្តី​ឃោរឃៅ​នេះ​ពី​ដៃ​អញ​ទៅ ហើយ​បំផឹក​អស់​ទាំង​សាសន៍​ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​នោះ​ចុះ ១៦ គេ​នឹង​ផឹក ហើយ​នឹង​ដើរ​វិល​វង់​ទៅ​មក...

read more