Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

លោកយេរេមាត្រូវគេកាត់ទោស, យេរេមា 26:1-9, 10th, Feb, 2026

by | Feb 10, 2026 | QT Books

<អត្ថបទ>

 កាល​នៅ​ដើម​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា នោះ​ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ថា  ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​ដូច្នេះ ចូរ​ទៅ​ឈរ​ក្នុង​

ទីលាន​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា ដែល​មក​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា តាម​គ្រប់​ទាំង​ពាក្យ​ដែល​អញ​បង្គាប់​ឲ្យ​ឯង​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ  ប្រហែល​ជា​គេ​នឹង​ស្តាប់​តាម ហើយ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន​ទេ​ដឹង ដើម្បី​ឲ្យ​អញ​បាន​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​សំរេច​នឹង​ធ្វើ​ដល់​គេ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​នោះ  ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ដើម្បី​នឹង​ដើរ​តាម​ច្បាប់ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា  ប្រយោជន៍​នឹង​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ដែល​អញ​ចាត់​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ  នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​បាន​ដូច​ជា​ស៊ីឡូរ​វិញ ហើយ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ជា​ទី​ផ្តាសា ដល់​អស់​ទាំង​សាសន៍​នៅ​ផែនដី​ផង  ឯ​ពួក​សង្ឃ ពួក​ហោរា និង​បណ្តាជន​ទាំងឡាយ ក៏​ឮ​យេរេមា​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ដែរ។ លុះ​ដល់​យេរេមា​បាន​ប្រាប់​គ្រប់​ទាំង​សេចក្តី ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំងឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ និង​ពួក​ហោរា ហើយ​បណ្តាជន​ទាំង​អស់ ក៏​ចាប់​លោក​ដោយ​ពាក្យ​ថា ឯង​ត្រូវ​ស្លាប់​ហើយ  ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​ថា ព្រះវិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូចបង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ រួច​ប្រជាជន​ក៏​មូល​គ្នា​មក​ព័ទ្ធ​ជុំ​យេរេមា នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?
< ការយល់ដឹងអំពីអត្ថបទ >

លោកយេរេមាត្រូវគេកាត់ទោស

យេរេមាបានចូលទៅក្នុងព្រះវិហារម្ដងទៀត ជាកន្លែងដែលគាត់បានប្រកាសព្រះបន្ទូលទៅកាន់ប្រជារាស្ដ្រ ដែលមកពីគ្រប់ទិសទីក្នុងស្រុកយូដា ដើម្បីថ្វាយបង្គំព្រះជាម្ចាស់។គាត់ឈរកណ្ដាលចំណោមមនុស្សទាំងនោះ ទាំងដាស់តឿនគេអោយបោះបង់អំពើបាបចោលចេញ ហើយបែរមករកព្រះពិតវិញ។ បើគេបដិសេធនឹងការអំពាវនាវនេះព្រះវិហាររបស់គេនឹងត្រូវបំផ្លាញចោលដូចហិបសម្ព័ន្ធមេត្រីនៅឯស៊ីឡូរ កាលពីប៉ុន្មានសតវត្សមុនដែរ។  អ្នកដឹកនាំសាសនា និងរាស្ដ្រសាមញ្ញ ខឹងសម្បានឹងលោកយេរេមាជាខ្លាំង ពួកគេចង់បះបោរឡើង ដើម្បីធ្វើអោយយេរេមាមានគ្រោះថ្នាក់ដល់ជីវិត។ពួកមន្ដ្រីធ្វើការក្នុងក្រុងប្រញាប់រត់ទៅរារាំងភាពចលាចលនោះ អ្នកដឹកនាំដែលនៅក្នុងចំណោមនោះ បានទាមទារអោយគេសម្លាប់លោកយេរេមាចោល។

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more
និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more