Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះអម្ចាស់ដាក់ទោសនគរទាំងអស់នៅផែនដី, យេរេមា 25:15-38, 9th, Feb, 2026

by | Feb 5, 2026 | QT Books

<អត្ថបទ>

១៥ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​យក​ពែង​ស្រា​ជា​សេចក្តី​ឃោរឃៅ​នេះ​ពី​ដៃ​អញ​ទៅ ហើយ​បំផឹក​អស់​ទាំង​សាសន៍​ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​នោះ​ចុះ ១៦ គេ​នឹង​ផឹក ហើយ​នឹង​ដើរ​វិល​វង់​ទៅ​មក ហើយ​ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​គេ ១៧ ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា ទៅ​បំផឹក​អស់​ទាំង​សាសន៍​ដែល​ព្រះយេហូវ៉ា​បាន​ចាត់​ឲ្យ​ខ្ញុំ​ទៅ​នោះ ១៨ គឺ​ក្រុង​យេរូសាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្តេច និង​ពួក​ចៅហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូចបង់ ជា​ទី​ស្រឡាំងកាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីសស៊ូស​ឲ្យ ហើយ​ជា​ទី​ផ្តាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ ១៩ និង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហាតលិក និង​ពួក​ចៅហ្វាយ ហើយ​ជនជាតិ​របស់​គេ​ផង ២០ អស់​ទាំង​សាសន៍​លាយ​គ្នា ពួក​ស្តេច​នៅ​ស្រុក​អ៊ូស និង​អស់​ទាំង​ស្តេច​របស់​ស្រុក​ភីលីស្ទីន គឺ​ក្រុង​អាសកាឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ ២១ សាសន៍​អេដំម សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅអាំម៉ូន២២ អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ ២៣ ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុកចង្កា ២៤ អស់​ទាំង​ស្តេច​សាសន៍​អារ៉ាប់ និង​ស្តេច​នៃ​សាសន៍​លាយ​គ្នា ដែល​អាស្រ័យ​នៅ​ទី​រហោស្ថាន ២៥ ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ និង​អស់​ទាំង​ស្តេច​សាសន៍​មេឌី ២៦ ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា​មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ៍ ដែល​នៅ​លើ​ផែនដី​ផង រួច​ស្តេច​សេសាក​នឹង​ត្រូវ​ផឹក​ជា​ខាង​ក្រោយ​បង្អស់។ ២៧ ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹង​ផង ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ​ឥត​ដែល​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ២៨ បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​ឯង​ទេ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ជា​ពិត ២៩ ដ្បិត​មើល អញ​ចាប់​តាំង​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ដូច្នេះ​តើ​ឯង​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ អញ​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។ ៣០ ដូច្នេះ ចូរ​ទាយ​អស់​ទាំង​ពាក្យ​នេះ ទាស់​នឹង​គេ​ហើយ​ប្រាប់​គេ​ថា ព្រះយេហូវ៉ា ទ្រង់​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​នឹង​បព្ចោញ​ព្រះសូរសៀង​ទ្រង់ ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃលែង​ទាស់​នឹង​ក្រោល​ទ្រង់ ក៏​នឹង​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សំរែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំងបាយជូរ ៣១ នឹង​ឮ​សូរ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ការណ៍​ទាស់​ទទឹង​នឹង​សាសន៍​ទាំង​ប៉ុន្មាន ទ្រង់​នឹង​កើត​ក្តី​នឹង​គ្រប់​ទាំង​មនុស្ស ឯ​ពួក​មនុស្ស​អាក្រក់ នោះ​ទ្រង់​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។ ៣២ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ថា មើលសេចក្តី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​នឹង​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សំបើម មក​ពី​ចុង​ផែនដី​បំផុត ៣៣ នៅ​ថ្ងៃ​នោះ សាកសព​នៃ​មនុស្ស ដែល​ព្រះយេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី ៣៤ ឱ​ពួក​អ្នក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ចុះ ដ្បិត​គ្រា​ដែល​សំឡេះ​ឯង ហើយ​កំចាត់កំចាយ​ឯង បាន​មក​ដល់​ហើយ ឯង​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​ចុះ ដូច​ជា​ភាជនៈ​មានដំឡៃ ៣៥ ឯ​ពួក​អ្នក​គង្វាល នឹង​គ្មាន​ផ្លូវ​ណា​រត់​ឲ្យ​រួច​ឡើយ ហើយ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ហ្វូង ក៏​ឥត​មាន​ផ្លូវ​នឹង​រួច​បាន​ដែរ ៣៦ មាន​ឮ​សំរែក​នៃ​ពួក​អ្នក​គង្វាល និង​សូរ​ទ្រហោ​យំ របស់​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង ពី​ព្រោះ​ព្រះយេហូវ៉ា ទ្រង់​បំផ្លាញ​ទី​ឃ្វាល​របស់​គេ ៣៧ ហើយ​ក្រោល​សុខសាន្ត​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ដោយ​ព្រោះ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​នៃ​ព្រះយេហូវ៉ា ៣៨ ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់ជ្រងំ ដោយ​ព្រោះ​សេចក្តី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ និង​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។

 

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ព្រះអម្ចាស់នឹងដាក់ទោសនគរទាំងអស់នៅផែនដី

ព្រះគឺយុត្ដិធម៌ហើយបរិសុទ្ធ ទ្រង់នឹងដាក់ទណ្ឌកម្មពួកមនុស្សអំនួត ដែលបដិសេធអំណាចគ្រប់គ្រងរបស់ព្រះ។ការជំនុំជម្រះរបស់ទ្រង់លើពួកមនុស្សអាក្រក់នោះប្រៀបដូចជាស្រាមួយកែវដល់មនុស្សម្នាក់អោយគេស្រវឹងហើយដេកដួលទៅ។ព្រះជាម្ចាស់នៃជ័យជំនះដ៏ធំធេងរបស់បាប៊ីឡូន ធ្វើជាការជំនុំជម្រះលើយូដានិងសាសន៍ដទៃ។ប៉ុន្ដែនៅទីបញ្ចប់ បាប៊ីឡូនជាអ្នកដែលព្រះបានប្រើក្នុងព័ន្ធកិច្ចទ្រង់នឹងក្លាយទៅជាគោលដៅនៃការជំនុំជម្រះរបស់ព្រះអង្គដែរ។គ្មានជាតិសាសន៍ណាមួយ អាចគេចផុតពីការជំនុំជម្រះដែលទ្រង់បានសម្រេចព្រះទ័យធ្វើនោះទេ។មានរូបភាពមួយទៀតបានបង្ហាញពីការជំនុំជម្រះពួកមនុស្សអាក្រក់​ទុច្ចរិតគឺជារូបភាពនៃសត្វតោដែលចូលទៅក្នុងហ្វូងចៀម។នៅពេលចៅក្រមនៃពិភពលោកបានជំនុំជម្រះលើកិច្ចការទាំងអស់នៅលើផែនដីដោយការជំនុំជម្រះដ៏ត្រឹមត្រូវ នោះពួកគេមិនអាចរត់គេចបានទេ។ ពួកអ្នកដឹកនាំរបស់មនុស្សទាំងនោះនឹងត្រូវរកផ្លូវដើម្បីរួចជីវិតនៅពេលថ្ងៃមហន្ដរាយមកដល់ ប៉ុន្ដែគេទាំងនោះនឹងត្រូវទទួលទុក្ខលំបាកដែរ។អ្នកដឹកនាំយូដានឹងស្រែកទ្រហោយំ ពេលពួកគេឃើញទាហានបាប៊ីឡូនវាយប្រហារ និងបំផ្លាញទឹកដីពួកគេអោយនៅឯកោ។

 

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

ការអធិប្បាយថ្ងៃអាទិត្យ, 8th, Feb, 2026

ការអធិប្បាយថ្ងៃអាទិត្យ, 8th, Feb, 2026

ចំណងជើង   : អត្តបទ         : អ្នកអធិប្បាយ : <អត្ថបទ> សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2.     ...

read more
ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាច៧០ឆ្នាំ, យេរេមា 25:1-14, 7th, Feb, 2026

ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាច៧០ឆ្នាំ, យេរេមា 25:1-14, 7th, Feb, 2026

<អត្ថបទ> ១ នេះ​ជា​ព្រះបន្ទូល ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ពី​ដំណើរ​បណ្តាជន នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទី​៤ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា (ឆ្នាំ​នោះ​ជា​ឆ្នាំ​ដំបូង នៃ​រាជ្យ​នេប៊ូក្នេសា...

read more
ល្វាពីរល្អី , យេរេមា 24:1-10, 6th, Feb, 2026

ល្វាពីរល្អី , យេរេមា 24:1-10, 6th, Feb, 2026

<អត្ថបទ> ១ ព្រះយេហូវ៉ា ទ្រង់​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​២​ល្អី ដាក់​នៅ​មុខ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ក្នុង​ពេល​ក្រោយ​ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​ចាប់​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា...

read more