Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

លោកយេរេមា និងបូជាចារ្យផាសហ៊ើរ, យេរេមា 20:1-6, 28th, Jan, 2026

by | Jan 25, 2026 | QT Books

<អត្ថបទ>

 រីឯ​ផាសហ៊ើរ ជា​កូន​អ៊ីមមើរ​ដ៏​ជា​សង្ឃ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា លោក​បាន​ឮ​កំពុង​ដែល​យេរេមា​ទាយ​សេចក្តី​ទាំង​នេះ  ដូច្នេះ លោក​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន​ខាង​លើ នា​កំផែង​របស់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា  លុះ​ដល់​ស្អែក​ឡើង​ផាសហ៊ើរ​ក៏​នាំ​យេរេមា​ចេញ​ពី​គុក​មក ខណៈ​នោះ យេរេមា​ប្រាប់​លោក​ថា ព្រះយេហូវ៉ា​ទ្រង់​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាសហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ-មីស្សាប៊ីបវិញ  ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្រ​សំឡាញ់​របស់​ឯង​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំងសត្រូវ ហើយ​ភ្នែក​របស់​ឯង​នឹង​ឃើញ​ដែរ អញ​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សំឡាប់​គេ​ដោយ​ដាវ​ផង  ១​ទៀត​អញ​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់​ផង អើ​អញ​នឹង​ប្រគល់​ព្រះរាជ​ទ្រព្យ របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​ជា​របឹប នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន  ឯ​ឯង​ផាសហ៊ើរ​អើយ ឯង​នឹង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ឯង​នឹង​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ គឺ​ឯង​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ​ឯង​នឹង​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​ឯង​នៅ​ស្រុក​នោះ គឺ​ទាំង​ឯង និង​ពួក​មិត្រ​សំឡាញ់​ឯង​ដែល​ឯង​បាន​ទាយ​កុហក​ដល់​គេ​នោះ​ផង។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

លោកយេរេមា និងបូជាចារ្យផាសហ៊ើរ

លោកផាសហ៊ើរជាអ្នកគ្រប់គ្រងកិច្ចការព្រះវិហារបានខឹងនឹងសម្ដីរបស់លោកយេរេមាជាខ្លាំង លោកបានបញ្ជាអោយគេវាយលោកយេរេមាដោយរំពាត់ និងបានយកទៅឃុំខ្លួនមួយយប់។ទោះជាយ៉ាងណា លោកយេរេមានៅតែមិនបញ្ឈប់ការនិយាយតែលោកបែរប្រកាសកាន់តែខ្លាំងឡើងៗដោយចិត្ដក្លាហាននិងបានប្រាប់លោកផាសហ៊ើរ ថាគាត់ក៍និងឃើញពីការស្លាប់របស់ប្រជាជាតិយូដា និងក្រុងយេរ៉ូសាឡិមត្រូវបំផ្លាញនិងមានអ្នកចូលឆក់ប្លន់ដែរ។ហើយក្រោយពីនោះទៀតលោកផាសហ៊ើរនឹងត្រូវគេចាប់ជាឈ្លើយយកទៅក្រុងបាប៊ីឡូនដោយអាម៉ាស់ហើយលោកនឹងស្លាប់នៅទីនោះជាមិនខានឡើយ។

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more