
<អត្ថបទ> | ៧ ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្តោយតាម ទ្រង់មានកំឡាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ ៨ ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត និងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្តីដំនៀលដល់ទូលបង្គំ ហើយជាសេចក្តីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ ៩ តែបើកាលណាទូលបង្គំសំរេចថាមិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត ១០ ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្តីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះយើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា ១១ ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ពីព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្តីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ ១២ ប៉ុន្តែឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសំដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ ១៣ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។១៤ សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃ ដែលម្តាយបានសំរាលខ្ញុំចេញមកនោះ បានពរឡើយ ១៥ សូមឲ្យត្រូវបណ្តាសាដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្តីអំណរជាខ្លាំងដោយថាអ្នកបានកូនប្រុសហើយ១៦ សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់១៧ ពីព្រោះគេមិនបានសំឡាប់ខ្ញុំពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំជាដរាប ១៨ ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមកឲ្យឃើញតែការនឿយហត់ និងសេចក្តីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្តីអាម៉ាស់ខ្មាសដូច្នេះ។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > លោកយេរេមាត្អូញត្អែរដាក់ព្រះជាម្ចាស់ ពេលនេះលោកយេរេមាបានមានអារម្មណ៍ថា ព្រះមិនបានផ្ដល់យុត្ដធម៌សម្រាប់គាត់ទេ។ព្រះបានត្រាស់ហៅអោយគាត់ធ្វើជាហោរា ជាការផ្ទុយពីបំណងប្រាថ្នារបស់គាត់ ប៉ុន្ដែនៅពេលដែលគាត់បានប្រកាសដំណឹងរបស់ព្រះដោយក្ដីស្មោះត្រង់ ពួកយូដាបែរនាំគ្នាត្មះតិះដៀលគាត់ ព្រមទាំងដាក់បណ្ដាសាគាត់ទៅវិញ។តែបើគាត់នៅស្ងៀម គាត់ក៍ធ្វើមិនបាន ព្រោះគាត់មានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះបានពុះកញ្ជ្រោលក្នុងចិត្ដរបស់គាត់ទៅហើយ ដោយចង់តែប្រកាសដំណឹងទាំងនេះ។ទាំងសាច់ញ្ញាតិ មិត្ដភ័ក្ដិបងប្អូនក៍ពួកគេឈប់រាប់អានគាត់ដែរ ហើយពួកគេថែមទាំងរៀបចំគម្រោងធ្វើបាបគាត់ទៀត។តែនៅពេលដែលគាត់បានគិតថា ព្រះកំពុងកាន់ខាងគាត់ ទ្រង់បានគង់ជាមួយគាត់នោះគាត់មានភាពកក់ក្ដៅ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.