Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ក្អមបែក និងមហន្តរាយរបស់ក្រុងយេរូសាឡិម, យេរេមា 19:1-15, 27th, Jan 2026

by | Jan 24, 2026 | QT Books

<អត្ថបទ>

 ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​ក្អម​ធ្វើ​ដោយ​ដី ពី​ជាង​ស្មូន​មក រួច​នាំ​ពួក​ចាស់ទុំ​នៃ​បណ្តាជន និង​ពួក​ចាស់ទុំ​ក្នុង​ពួក​សង្ឃ  ចេញ​ទៅ​ឯ​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម ដែល​នៅ​ត្រង់​មុខ​ទ្វារ​ចូល​ហារស៊ីត ហើយ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ ដែល​អញ​នឹង​ប្រាប់​ដល់​ឯង  ត្រូវ​ឲ្យ​ប្រាប់​ថា ឱ​ពួក​ស្តេច​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​ទី​នេះ ដែល​អ្នក​ណា​ឮ នោះ​នឹង​ខ្ទ័រ​ត្រចៀក  ដ្បិត​គេ​បាន​បោះបង់​ចោល​អញ ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ ពួក​ព្ធយុកោ​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ ដោយ​ឈាម​នៃ​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ  គេ​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់​របស់​ព្រះបាល​សំរាប់​នឹង​ដុត​កូន​ប្រុសៗ​របស់​គេ ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះបាល ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ ឬ​និយាយ​ឡើយ ក៏​មិន​បាន​ចូល​ក្នុង​គំនិត​អញ​ដែរ  ដូច្នេះ​ព្រះយេហូវ៉ា​មាន​ព្រះបន្ទូល​ថា មើល​នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នេះ​ថា តូផែត ឬ​ថា ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម​ទៀត គឺ​នឹង​ហៅ​ថា ច្រក​ភ្នំ​សំឡេះ​វិញ  គ្រា​នោះ​អញ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ប្រឹក្សា​របស់​ពួក​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម​សូន្យ​បាត់​នៅ​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង ឯ​សាកសព​របស់​គេ អញ​នឹង​ប្រគល់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី  អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំងកាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីសស៊ូស​ឲ្យ អស់​អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីសស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​ក្រុង​នេះ  អញ​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿនមិត្រ​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោមព័ទ្ធ ហើយ​ក្នុង​សេចក្តី​វេទនា ដែល​ពួក​ខ្មាំងសត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ។១០ លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង ១១ ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ឯង ដែល​អញ​នឹង​បំបែក​បំបាក់​ជនជាតិ​នេះ ហើយ​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ ហើយ​មនុស្ស​នឹង​កប់​ខ្មោច​គេ​នៅ​ត្រង់​តូផែត ទាល់​តែ​គ្មាន​កន្លែង​ទៀត ១២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត​ផង ១៣ អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូសាឡិម និង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោកគ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពលបរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ​ឯង។១៤ រួច​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះយេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ទាយ​នោះ លោក​ក៏​ឈរ​នៅ​ទីលាន​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្តាជន​ទាំងឡាយ​ថា ១៥ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ មើល​អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្តី​អាក្រក់​មក​លើ​ក្រុង​នេះ ហើយ​នឹង​អស់​ទាំង​ដំបន់​នៅ​ជុំវិញ ដូច​ជា​អញ​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹងរូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​អញ​ឡើយ។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

​​​​     ក្អមបែក និងមហន្តរាយរបស់ក្រុងយេរូសាឡិម

មានសេចក្ដីប្រៀបធៀបមួយទៀតសម្រាប់យូដាគឺ លោកយេរេមាបានកាន់ឆ្នាំងដី១ ហើយនាំពួកអ្នកដឹកនាំទៅកន្លែងមួយនៅក្រៅកំផែងក្រុង ជាកន្លែងដែលគេបានបោះចោលអំបែងចាស់ៗ។ទីនោះជាជ្រលងដែលអ្នកស្រុកយូដាយកកូនរបស់ខ្លួនទៅបូជាជូនព្រះម៉ូឡុក។លោកយេរេមាបាននិយាយថា នៅជ្រលងនេះពួកគេបានដុតសម្លាប់ខ្លួន ដូច្នេះពួកគេក៍ស្លាប់វិញដូចគ្នា។នៅជ្រលងភ្នំនោះគេហៅថា ជ្រលងហ៊ីនណូម តែនៅថ្ងៃមុខគេនឹងហៅថា ច្រកភ្នំសំឡេះ(ជ្រលងពិឃាត)វិញ។នៅពេលបាប៊ីឡូនវាយក្រុង

យេរូសាឡិមនោះគេនឹងនាំពួកយូដាមកសម្លាប់នៅកន្លែងនេះ ហើយសពរបស់ពួកគេនឹងក្លាយជាចំណីររបស់ពួកសត្វសាហាវ។តូផែតជាកន្លែងមិនស្អាតដោយសារតែការសម្លាប់ ដើម្បីថ្វាយយញ្ញបូជាដល់រូបព្រះ និងក្លាយជាកន្លែងចោលសាកសព។ភាពកខ្វក់នៃតូផែតគឺជាតំណែងអោយភាពកខ្វក់របស់ក្រុងយេរ៉ូសាឡិម។បន្ទាប់ពីការប្រកាស លោកយេរេមាក៍ត្រឡប់ទៅព្រះវិហារវិញហើយគាត់បានបន្ដប្រកាសអំពី

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4        06  March 2026

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026

១២ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​តម្រូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង...

read more
ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11   05 March 2026

ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11 05 March 2026

១ នេះ​ជា​សេចក្តី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ២ ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត...

read more
អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20  04 March 2026

អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20 04 March 2026

១ ខ្ញុំ​បន្លឺ​សំឡេង អំពាវនាវ​ដល់​ព្រះខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ ២ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្តី​វេទនានោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះអម្ចាស់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់ឈរព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ...

read more