| <អត្ថបទ> ១៩ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅឈរនៅមាត់ទ្វារក្រុងនៃពួកកូនចៅជនជាតិនេះ ជាទ្វារដែលពួកស្តេចយូដាធ្លាប់ចេញចូល ហើយនៅត្រង់ទ្វារក្រុងយេរូសាឡិមទាំងអស់ដែរ ២០ ត្រូវឲ្យប្រាប់គេថា ឱពួកស្តេចយូដា និងបណ្តាជនជាតិយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិម ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ២១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួន កុំឲ្យលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិម។ នៅថ្ងៃឈប់សំរាកឡើយ ២២ ក៏កុំឲ្យលីសែងបន្ទុកអ្វីចេញពីផ្ទះឯងរាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃឈប់សំរាកដែរ ត្រូវឲ្យញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាអញបានបង្គាប់ដល់ពួកព្ធយុកោឯងរាល់គ្នាហើយ ២៣ ប៉ុន្តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកឡើយ គឺគេតាំងចិត្តរឹងរូសវិញដើម្បីមិនឲ្យឮ ឬទទួលសេចក្តីប្រៀនប្រដៅសោះ។២៤ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា បើសិនជាឯងរាល់គ្នានឹងខំព្យាយាមស្តាប់តាមអញ ដើម្បីមិនឲ្យលីសែងបន្ទុកណាចូលមកតាមទ្វារក្រុងនេះ នៅថ្ងៃឈប់សំរាក គឺនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ឥតធ្វើការអ្វីនៅថ្ងៃនោះ ២៥ នោះនឹងមានស្តេច ហើយនឹងពួកចៅហ្វាយ ដែលគង់លើបល្ល័ង្កដាវីឌ ចូលមកតាមទ្វារក្រុងនេះ គេនឹងជិះរាជរថ ហើយនឹងសេះ ទាំងខ្លួនគេ និងពួកចៅហ្វាយ ព្រមទាំងបណ្តាមនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេសាឡិមទាំងប៉ុន្មានផង ហើយទីក្រុងនេះនឹងស្ថិតស្ថេរនៅជាដរាបតទៅ ២៦ មនុស្សនឹងមកពីអស់ទាំងទីក្រុងនៅស្រុកយូដា ពីដំបន់នៅជុំវិញនៃក្រុងយេរូសាឡិម ពីស្រុកបេនយ៉ាមីន ពីស្រុកទំនាប ពីស្រុកភ្នំ ពីស្រុកត្បូង នាំយកដង្វាយដុត យញ្ញបូជា ដង្វាយម្សៅ កំញាន និងដង្វាយសំរាប់អរព្រះគុណ មកដល់ទីព្រះវិហារនៃព្រះយេហូវ៉ា ២៧ តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។ សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)3.តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា?< ការយល់ដឹងអំពីអត្ថបទ > ការគោរពថ្ងៃឈប់សម្រាក ព្រះបានបង្គាប់អោយលោកយេរេមា ដើរទៅគ្រប់ទ្វារក្រុងទាំងអស់ ហើយដាស់តឿនប្រជារាស្ដ្រកុំអោយធ្វើការក្នុងថ្ងៃឈប់សម្រាក។ពួកគេមិនត្រូវធ្វើអំពើបាប ដូចដែលបុព្វបុរសរបស់គេបានធ្លាប់ធ្វើឡើយ ពួកគេត្រូវរក្សាទុកថ្ងៃនេះជាថ្ងៃបរិសុទ្ធ តាមច្បាប់នៃសម្ព័ន្ធមេត្រី ពួកគេនឹងបានរីករាយជាមួយព្រះពរ ដូចដែលបានសន្យានៅសម្ព័ន្ធមេត្រីនោះ។ព្រះជាម្ចាស់នឹងធ្វើអោយពួកគេចម្រុងចម្រើនយ៉ាងពិតប្រាកដ ដូចដែលព្រះអង្គបានសន្យាចំពោះរាជវង្សស្ដេចដាវីឌ។ប៉ុន្ដែបើគេនៅតែរឹងរូសមិនស្ដាប់បង្គាប់ ព្រះអង្គនឹងរំលំជាតិសាសន៍នេះមិនខានឡើយ។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។
|
កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026
១ ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី ២ កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារហេប្រុន និងអ៊ូស៊ាល ៣ កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ...




