
<អត្ថបទ> | ១ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមាថា ២ ចូរក្រោកឡើង ចុះទៅឯផ្ទះជាងស្មូន នៅទីនោះអញនឹងឲ្យឯងឮពាក្យអញ ៣ ដូច្នេះ ខ្ញុំក៏ចុះទៅដល់ផ្ទះរបស់ជាងស្មូន ហើយមើល គាត់កំពុងតែធ្វើការនៅលើតុវិល ៤ បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ។ ៥ ខណៈនោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា ៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញគ្មានអំណាចនឹងធ្វើដល់ឯងរាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬអី មើល ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ ៧ នៅវេលាណាដែលអញនិយាយពីដំណើរសាសន៍ណា ឬនគរណាថា នឹងដករំលើងគេ ព្រមទាំងរំលំ ហើយបំផ្លាញផង ៨ បើសិនជានគរដែលអញបាននិយាយនោះ នឹងបែរចេញពីអំពើអាក្រក់របស់ខ្លួន នោះអញនឹងប្រែគំនិតចេញពីការអាក្រក់ ដែលអញបានគិតធ្វើដល់គេ ក្នុងវេលានោះឯង ៩ ហើយនៅវេលាណាដែលអញនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេហើយតាំងគេឡើង ១០ បើសិនជាគេប្រព្រឹត្តអំពើអាក្រក់នៅភ្នែកអញ ហើយមិនស្តាប់តាមពាក្យអញវិញ នោះអញនឹងប្រែគំនិតចេញពីការល្អ ដែលអញបានថានឹងធ្វើដល់គេនៅវេលានោះដែរ ១១ ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់ឯងឡើងវិញឥឡូវចុះ ១២ តែគេឆ្លើយថា ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្តីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ដីឥតនៅក្នុងដៃជាងស្មូន ជាងស្មួនអាចធ្វើអោយដីឥដ្ឋមួយដុំ ក្លាយទៅជារបស់មួយដែលមានរាងតាមចិត្ដរបស់គាត់បាន។គាត់ក៍អាចប្ដូរចានឆ្នាំងអោយមានរាងផ្សេងៗបើគាត់គិតថាចាំបាច់។ព្រះជាម្ចាស់បានកំណត់វាសនារបស់មនុស្ស ដូចជាជាងស្មួនកំណត់រូបរាងសំភារៈរបស់គាត់ដែរ។មេរៀននេះពួកយូដាត្រូវតែឆ្លងកាត់។ព្រះអាចប្រកាសការជំនុំជម្រះ ហើយទ្រង់ក៍អាចដកយកមកវិញដែរបើជាតិសាសន៍នោះប្រែចិត្ដ។ម្យ៉ាងទៀតព្រះបានសន្យាថា នឹងអោយព្រះពរដល់ជាតិសាសន៍មួយ ប៉ុន្ដែទ្រង់ក៍អាចដកយកការសន្យានោះមកវិញដែរ បើជាតិសាសន៍នោះប្រឆាំងនឹងព្រះអង្គ។យេរេមាបានធានានឹងយូដាថា ពួកគេអាចនឹងរួចខ្លួនពីមហន្ដរាយដែលកើតឡើងនាពេលខាងមុខ បើសិនពួកគេបែរមករកព្រះជាម្ចាស់វិញ។ តែទោះជាយ៉ាងណាពួកយូដាមិនព្រមបែរទិសដៅរបស់ពួកគេឡើយ។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.