Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

អញនឹងធ្វើឲ្យគេស្គាល់ដៃអញ, យេរេមា16:14-21, 21th, Jan, 2026

by | Jan 19, 2026 | QT Books

<អត្ថបទ>

១៤ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ដូច្នេះ​មើល នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក ១៥ គឺ​គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះយេហូវ៉ា​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឡើង​រួច​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ទ្រង់​បានបណ្តេញ​គេ​នោះ​ផង អញ​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុកោ​គេ។១៦ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ លំដាប់​នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង ១៧ ដ្បិត​ភ្នែក​អញ​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​អញ​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​អញ​ដែរ ១៨ នោះ​មុន​ដំបូង​អញ​នឹង​សង​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ​១​ជា​២ ពី​ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោកគ្រោក ដោយ​សាកសព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​បាន​បំពេញ​ស្រុក​ជា​មរដក​របស់​អញ ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។១៩ ឱ​ព្រះយេហូវ៉ា ជា​កំឡាំង​នៃ​ទូលបង្គំ ជា​ទី​មាំមួន ហើយ​ជា​ទី​ពឹង​ជ្រក​ដល់​ទូលបង្គំ នៅ​គ្រា​លំបាក​អើយ ពួក​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​ទ្រង់ ពី​អស់​ទាំង​ចុង​ផែនដី​បំផុត ហើយ​គេ​នឹង​ទូល​ថា ពួក​ព្ធយុកោ​របស់​យើង​ខ្ញុំ​បាន​ទទួល​តែ​សេចក្តី​កំភូត​ទទេ គឺ​ជា​សេចក្តី​អសារ​ឥត​ការ និងសេចក្តី​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ឡើយ ២០ តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សំរាប់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​ឬ ២១ ដូច្នេះ​មើល អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់ អើ ម្តង​នេះ​អញ​នឹង​ធ្វើ​គេ​ស្គាល់​ដៃ​អញ និង​ឥទ្ធិឫទ្ធិ​របស់​អញ នោះ​គេ​នឹង​ស្គាល់​ឈ្មោះ​អញ ថា​ជា​ព្រះយេហូវ៉ា។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

អញនឹងធ្វើឲ្យគេស្គាល់ដៃអញ

ទោះបីជាយ៉ាងណាក៍ពួកគេត្រូវឆ្លងកាត់ការចាប់យកទៅជាឈ្លើយសឹកជាមុនសិន។ពួកយូដានឹងត្រូវគេចាប់យកទៅស្រុកផ្សេង ប្រៀបដូចត្រីជាប់សំណាញ់។លោកយេរេមាបានរំពឹងគិតដល់ពេល ដែលប្រជារាស្ដ្របានរួចផុតពីភាពជាឈ្លើយ និងពេលដែលពួកគេបានសាងប្រជាជាតិពួកគេឡើងវិញ គាត់បានថ្វាយការអធិស្ឋាន ដែលបង្ហាញពីទំនុកចិត្ដរបស់គាត់ដល់ព្រះជាម្ចាស់។គាត់បានសំលឹងឃើញពីថ្ងៃដែលព្រះបាននាំពួកគេត្រឡប់មកស្រុកកំណើតវិញ ហើយមនុស្សសាសន៍ផ្សេងៗនឹងចូលរួមថ្វាយបង្គំព្រះយេហូវ៉ាជាព្រះពិតតែមួយ។

សូម​ព្រះកម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

 

Explore More Articles

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30    20 June 2026

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026

១ ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ២ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារហេប្រុន និង​អ៊ូស៊ាល ៣ កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ...

read more
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26    19 June 2026

កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26 19 June 2026

១៨ ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន ១៩ គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ...

read more
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17    18 June 2026

កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17 18 June 2026

១ ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ...

read more