
< អានអត្ថបទ > | ១ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំទៀតថា ២ មិនត្រូវឲ្យឯងយកប្រពន្ធ ឬបង្កើតកូនប្រុសកូនស្រីនៅទីនេះទេ ៣ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ហើយពីម្តាយដែលសំរាលវាមក និងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា ៤ គេនឹងស្លាប់ដោយលំបាកណាស់ឥតមានអ្នកណាយំសោកឡើយ ក៏នឹងគ្មានអ្នកណាកប់ខ្មោចគេដែរ គឺគេនឹងបានដូចជាជីនៅដីវិញ គេនឹងត្រូវវិនាសបង់ដោយដាវ និងសេចក្តីអំណត់អត់ ហើយខ្មោចគេនឹងបានសំរាប់ជាអាហារដល់សត្វហើរលើអាកាស និងដល់សត្វព្រៃនៅផែនដី។ ៥ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំឲ្យទៅយំសោក ឬទួញទំនួញព្រោះគេឡើយ ដ្បិតអញបានដកសេចក្តីសុខរបស់អញ គឺជាសេចក្តីសប្បុរស និងសេចក្តីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ៦ មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាកប់ខ្មោចគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេដែរ ៧ នឹងគ្មានអ្នកណាកាច់នំបុ័ងក្នុងការសោយសោកនោះ ដើម្បីនឹងកំសាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏នឹងគ្មានអ្នកណាជូនពែងរំដោះទុក្ខដល់គេ ដោយព្រោះឪពុក ឬម្តាយគេផង ៨ ឯផ្ទះដែលគេកំពុងស៊ីលៀង នោះមិនត្រូវឲ្យឯងចូលទៅអង្គុយស៊ីផឹកជាមួយនឹងគេដែរ ៩ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល នៅគ្រាអាយុឯង ហើយនៅចំពោះភ្នែកឯងនោះអញនឹងធ្វើឲ្យសំឡេងរីករាយ និងសំឡេងអរសប្បាយព្រមទាំងសំឡេងប្តីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។ ១០ លុះកាលណាឯងបានប្រាប់ពាក្យទាំងនេះ ដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរឯងថា ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពីគ្រប់ទាំងការអាក្រក់យ៉ាងធំនេះទាស់នឹងយើងដូច្នេះ តើយើងមានសេចក្តីទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង ១១ នោះឯងត្រូវប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺដោយព្រោះពួកព្ធយុកោរបស់ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅតាមព្រះដទៃ ព្រមទាំងគោរពហើយថ្វាយបង្គំដល់វាផង គេបានបោះបង់ចោលអញ ឥតដែលរក្សាច្បាប់អញឡើយ ១២ ហើយចំណែកឯងរាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងពួកព្ធយុកោឯងទៅទៀត ដ្បិតមើល ឯងរាល់គ្នាប្រព្រឹត្តតាមតែសេចក្តីរឹងចចេស នៅក្នុងចិត្តអាក្រក់របស់ឯងរៀងខ្លួន ដល់ម៉្លេះបានជាមិនព្រមស្តាប់តាមអញសោះ ១៣ ហេតុនោះអញនឹងបោះឯងរាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុក១ដែលឯង ឬពួកព្ធយុកោឯងមិនបានស្គាល់ឡើយ ហើយនៅទីនោះ ឯងរាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ពីព្រោះអញនឹងមិនអាណិតដល់ឯងទេ។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > អញនឹងបោះឯងរាល់គ្នាចេញ យេរេមាត្រូវធ្វើជាអ្នកបង្ហាញនិមិត្ដសញ្ញា ដើម្បីដាស់តឿនពួកយូដា អោយពួកគេផ្លាស់ប្រែចិត្ដ ហើយអោយបានដឹងរឿងរ៉ាវដែលនឹងមកដល់ពួកគេ។ទី១.គឺគាត់មិនត្រូវរៀបការមានកូនចៅទេ នេះជាការព្រមានដល់ពួកមនុស្សទាំងអស់ ពួកអ្នកដែលមានគ្រួសារ នឹងមានការលំបាកខ្លាំងណាស់នៅជំនុំជម្រះមកដល់។ទី២.មិនត្រូវចូលរួមពិធីបុណ្យសព ដែលការព្រមានថានៅពេលយូដាធ្លាក់ចុះនោះនឹងគ្មានពិធីបុណ្យសពទេ អ្នកស្លាប់ទាំងនោះត្រូវទុកចោលកណ្ដាលវាល។ទី៣.មិនត្រូវចូលរួមពិធីជប់លៀងណាមួយទេ នេះជាសញ្ញាបា្រប់ថា មិនយូរប៉ុន្មានទេភាពរុងរឿងទាំងនេះនឹងត្រូវរលាយបាត់អស់ពីពួកយូដា។ ពួកប្រជារាស្ដ្របានសួរលោកពីអាកប្បកិរិយាដ៏ចម្លែករបស់គាត់ ពីរបៀបនៃការពន្យល់សកម្មភាពរបស់គាត់ នោះគាត់ត្រូវពន្យល់ដោយស្មោះត្រង់។យេរេមាត្រូវប្រាប់ពួកគេថា ការជំនុំជម្រះនេះកើតឡើងដោយព្រោះតែគេបានប្រឆាំងទាស់នឹងព្រះ ហើយដើរតាមព្រះក្លែងក្លាយ។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.