Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ពាក្យទូលអង្វររបស់យេរេមាចំពោះព្រះយេហូវ៉ា, យេរេមា14:13-22, 16th, Jan, 2026

by | Jan 14, 2026 | QT Books

< អានអត្ថបទ >

១៣ នោះ​ខ្ញុំ​ទូល​ថា ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល​ពួក​ហោរា​តែងតែ​ប្រាប់​គេ​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​សេចក្តី​អំណត់អត់​ដែរ គឺ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្តី​សុខ​នៅ​ទី​នេះ​ជា​ពិត ១៤ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្តី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្តី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ ១៥ ដូច្នេះ ឯ​ពួក​ហោរា​ដែល​ទាយ​ដោយ​នូវ​ឈ្មោះ​អញ ឥត​មាន​អញ​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​សេចក្តី​អំណត់អត់​នឹង​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ពួក​ហោរា​នោះ​ថា គេ​នឹង​ត្រូវ​វិនាស​អស់​ទៅ ដោយសារ​ដាវ និង​សេចក្តី​អំណត់​នោះ​ឯង ១៦ ហើយ​ពួក​ជន​ដែល​គេ​បាន​ទាយ​ប្រាប់​នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូសាឡិម ដោយ​ព្រោះ​សេចក្តី​អំណត់​ហើយ​នឹង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​កប់​ខ្មោច​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ពី​ព្រោះ​អញ​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ ១៧ ឯង​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេចខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទំងន់ ១៨ បើ​ខ្ញុំ​ចេញ​ទៅ​ឯ​វាល នោះ​មើល មាន​សុទ្ធ​តែ​សាកសព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ នោះ​មើល មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺ ដោយ​អត់ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​សង្ឃ តែងតែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។១៩ តើ​ទ្រង់​បាន​បោះបង់​ចោល​ពួក​យូដា​ជា​ដាច់​ខាត​ឬតើ​ព្រះហឫទ័យ​ទ្រង់​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ​អី ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ យើង​ខ្ញុំ​បាន​រង់ចាំ ថា​នឹង​បាន​សេចក្តី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​មើល បានតែ​សេចក្តី​ភ័យ​វិញ ២០ ឱ​ព្រះយេហូវ៉ា​អើយ​យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​ព្ធយុកោ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ពិត ២១ សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរីល្អ​របស់​ទ្រង់ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ ២២ ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​១​មេ​បាន​ឬ​ទេឱព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ជា​ទ្រង់​វិញ​ទេ​ឬ​អី ដូច្នេះ​យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ទ្រង់ ដ្បិត​គឺ​ទ្រង់​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

 

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ពាក្យទូលអង្វររបស់យេរេមាចំពោះព្រះយេហូវ៉ា

លោកយេរេមាបានប្រាប់ព្រះជាម្ចាស់ថា ពួកហោរាបានធានានឹងប្រជារាស្ដ្រថា មហន្ដរាយទាំងនេះមិនកើតឡើងចំពោះពួកគេឡើយ ព្រះបានឆ្លើយឡើងថា​ ពួកហោរាទាំងនោះសុទ្ធតែជាហោរាក្លែងក្លាយ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងអាម៉ាស់ ហើយអស់អ្នកដែលជឿតាមពួកហោរាទាំងនោះក៍ត្រូវមានវាសនាមិនខុសគ្នាដែរ។ប្រជារាស្ដ្របាននាំគ្នាស្វាគមន៍ពួកហោរាក្លែងក្លាយទាំងនោះពីព្រោះក្រោមការធានាបែបនេះ ពួកគេអាចបង្កើនការអាក្រក់ដោយមិនញញើតពីទណ្ឌកម្មរបស់ព្រះឡើយ។ឃើញដូច្នេះលោកយេរេមាបានយំនៅកណ្ដាលចំណោមហ្វូងមនុស្សដោយការឈឺចាប់។ ទោះបីជាព្រះមិនបានឆ្លើយតបចំពោះការទូលអង្វររបស់គាត ក្នុងពេលអតីតកាលក៍ដោយលើកនេះគាត់ព្យាយាមអង្វរព្រះជាថ្មីម្ដងទៀត។គាត់បានសារភាពបាបជំនួសពួកគេ(ប្រជាជន)ហើយសុំអោយព្រះប្រទានក្ដីមេត្ដាករុណាចំពោះពួកគេ ព្រមទាំងប្រទានអោយមានទឹកភ្លៀងធ្លាក់មក។គាត់សុំកុំអោយព្រះអង្គបោះបង់ចោលរាស្ដ្រនៃទ្រង់ ហើយរក្សាទុកនៅសម្ព័ន្ធមេត្រីរវាងព្រះនឹងពួកគេ(ប្រជាជនយូដា)។

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

ពាក្យអធិស្ឋានរបស់លោកយេរេមា  យេរេមា 32:16-32   17 September 2026

ពាក្យអធិស្ឋានរបស់លោកយេរេមា យេរេមា 32:16-32 17 September 2026

១៦ ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា ១៧ ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយសារ​ព្រះចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះពាហុ​ដ៏​លើក​សំរេច...

read more
លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more