< អានអត្ថបទ > | ១ លំដាប់នោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខអញក៏ដោយ គង់តែចិត្តអញមិនបែរទៅឯជនជាតិនេះវិញឡើយ ចូរបោះគេឲ្យផុតពីភ្នែកអញចេញ ហើយឲ្យគេចេញទៅចុះ ២ បើកាលណាគេសួរឯងថា តើឲ្យយើងចេញទៅឯណា នោះចូរឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯពួកណាដែលសំរាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសំរាប់ដាវ ឲ្យគេទៅឯដាវទៅ និងពួកណាដែលសំរាប់អំណត់អត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសំរាប់ដឹកទៅជាឈ្លើយ។ នោះឲ្យគេទៅជាឈ្លើយដែរ ៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងតម្រូវឲ្យមាន៤មុខកើតឡើងដល់គេ គឺដាវសំរាប់កាប់សំឡាប់១ ឆ្កែសំរាប់ហែកស៊ី១ និងសត្វហើរលើអាកាស១ ហើយសត្វព្រៃនៅផែនដីសំរាប់ជញ្ជែងស៊ី ហើយបំផ្លាញផង ៤ អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។ ៥ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់ឯង ឬអ្នកណានឹងសោកស្តាយឯង តើអ្នកណានឹងបែរមកសួរពីសេចក្តីសុខទុក្ខរបស់ឯង ៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងបានបោះបង់ចោលអញហើយ ឯងបានរាថយចេញ ហេតុនោះបានជាអញលូកដៃទៅទាស់នឹងឯង ហើយបំផ្លាញឯងបង់ អញណាយចិត្តហើយដោយការផ្លាស់ប្រែគំនិត ៧ អញបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក អញបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺអញបានបំផ្លាញរាស្ត្រអញហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ ៨ ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្តីទុក្ខព្រួយ និងសេចក្តីស្ញែងខ្លាចលោមកលើគេភ្លាម ៩ ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ព្រះជាម្ចាស់បានដាក់ទោសរាស្ត្រទ្រង់ម្តងទៀត នៅពេលនេះប្រជាជាតិយូដាបានធ្លាក់ដល់ដំណាក់កាលដែលព្រះជាម្ចាស់មិនអាចនឹងបន្ថែមសេចក្ដីសប្បុរសរបស់ទ្រង់អោយថែមទៀតទេ។សាសនាក្លែងក្លាយដែលស្ដេចម៉ាន៉ាសេលើកតម្កើងនោះបានដក់ជាប់ក្នុងចិត្ដរបស់ពួកយូដាទៅហើយពួកគេនឹងជួបរឿងរ៉ាវអាក្រក់នាពេលចុងក្រោយ។ព្រះនឹងដាក់ទណ្ឌកម្មរាស្ដ្ររបស់ទ្រង់ម្ដងទៀត។ក្នុងព្រះទ័យ ទ្រង់ចង់អោយពួកគេភ្ញាក់រលឹកដឹងខ្លួន ហើយបែរមករកព្រះអង្គវិញ ប៉ុន្ដែរៀងរាល់លើក ព្រះមិនដែលបានទទួលលទ្ធផលអ្វីសោះ។ដូច្នេះពួកគេមិនមែនជាមនុស្សដែលគួរអោយអាណិតទេ។ការបោសសម្អាតចុងក្រោយមានសភាពគួរអោយភ័យខ្លាចប៉ុន្ដែបើពួកគេមិនព្រមផ្លាស់ប្រែចិត្ដនោះការជំនុំជម្រះនេះនឹងក្លាយទៅជារឿងដែលជៀសមិនរួច។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.