
| ១ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ពីដំណើរគ្រារាំងភ្លៀង ២ ពួកយូដាគេសោយសោក ហើយទ្វារក្រុងក៏ថយកំឡាំងចុះ គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសំរែកនៃក្រុងយេរូសាឡិមក៏ឮឡើង ៣ ពួកអ្នកធំរបស់គេចាត់អ្នកបំរើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស ហើយជ្រប់មុខ ក៏គ្រលុំក្បាល ៤ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេគ្រលុំក្បាលដែរ ៥ អើទាំងក្តាន់ញីនៅវាលក៏ទំលាក់កូន រួចចោលចេញ ព្រោះគ្មានស្មៅ ៦ លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។៧ ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមទ្រង់ប្រោសមេត្តា ដោយយល់ដល់ព្រះនាមទ្រង់ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់ ៨ ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ ៩ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែដែលពុំអាចនឹងជួយសង្គ្រោះបានឡើយផង ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់គង់កណ្តាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមទ្រង់ដែរ សូមកុំលះចោលយើងខ្ញុំឡើយ។១០ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះព្រះយេហូវ៉ា ទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេជាពិត ១១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្តីល្អឲ្យជនជាតិនេះឡើយ ១២ កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សំរែករបស់គេទេ កាលណាគេថ្វាយដង្វាយដុត និងដង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ និងអាសន្នរោគវិញ។ |
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3.តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > សូមកុំលះចោលយើងខ្ញុំឡើយ ពួកកយូដាបានយកក្រណាត់គ្របក្បាលបង្ហាញពីភាពទុក្ខព្រួយពីព្រោះពួកគេបានជួបនៅគ្រោះរាំងស្ងួតយ៉ាងធំសំបើមមួយនៅក្នុងវេលានោះ។ការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ទាំងមនុស្សនិងសត្វចិញ្ជឹម សត្វពាហនៈក្នុងភូមិស្រុកបានស្លាប់ ហើយមានជំងឺឆ្លងរីករាលដាលថែមទៀត។វេលានោះលោកយេរេមាបានទូលអង្វរសុំព្រះជាម្ចាស់ជំនួសពួកយូដា សូមព្រះជាម្ចាស់បន្ថយការដាក់ទណ្ឌកម្មទៅ។ ព្រះជាម្ចាស់បានឆ្លើយតបចំពោះលោកថា ទ្រង់មិនអាចទតរំលងនៅរាល់អំពើបាបរបស់ពួកគេបានទេ។លោកគួរតែឈប់ទូលអង្វរព្រះជាម្ចាស់ជំនួសគេទៅ ពីព្រោះគ្មានអ្វីអាចសង្គ្រោះពួកគេពីការជំនុំជម្រះនេះបានឡើយ ព្រះបានផ្ដល់ការជំនុំជម្រះនេះតាមរយៈ សង្គ្រាម ទុរភិក្ស និងជំងឺរោគ៌ា។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.