Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំ. ទំនុកដំកើង 61:1-8. 2th, Jan, 2026

by | Jan 1, 2026 | QT Books

  < អត្ថបទ >

 ឱ​ព្រះ‌អង្គ​អើយសូម​ស្តាប់​សេចក្ដី​អំពាវ‌នាវរបស់​ទូលបង្គំសូម​ទ្រង់​សំកាំង​ស្តាប់​ពាក្យ​ទូលបង្គំ​អធិស្ឋាន​ផងកាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្របនោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផងសូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំគឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង​ពន្លា​របស់​ទ្រង់​ជានិច្ចទូលបង្គំ​នឹង​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់។ –បង្អង់ ៙ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ឮ​សេចក្ដីដែល​ទូលបង្គំ​បន់​ហើយទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មរដកដែល​ត្រូវខាង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ទ្រង់​នឹង​ចំរើន​ជីវិត​ទូលបង្គំ​ដ៏​ជា​ស្តេច​ឲ្យ​វែងអស់​ទាំង​ឆ្នាំ​នៃ​ជីវិត​ទូលបង្គំ នឹង​បាន​ដូច​ជា​អាយុរបស់​មនុស្ស​ជា​ច្រើន​ដំណ​ត​ទៅ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ចំពោះ​ព្រះ​ជា​ដរាប​ត​ទៅឱ​សូម​រៀប​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ឲ្យ​បានរក្សា​ទូលបង្គំ​ផង យ៉ាង​នោះ ទូលបង្គំ​នឹង​ច្

<សូម អធិស្ឋាន>

សូម អធិស្ឋាន អំពីពាក្យដែលព្រះជាម្ចាស់ផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

​​​​     សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំ

ស្ដេចដេវីឌបាននឿយហត់ពីការធ្វើសង្គ្រាមខ្លាំងណាស់ ហើយទ្រង់ក៍បានឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ទ្រង់ជាយូរមកហើយដែរដូច្នេះទ្រង់ចង់ស្វែងរកភាពស្ងប់ស្ងាត់ និងសុខស្រួលក្នុងចិត្ដ។ ស្ដេចដាវីឌបានដឹងយ៉ាងច្បាស់ថា ព្រះនឹងនាំគាត់អោយមកវិញ គឺមកកាន់ក្រុងយេរ៉ូសាឡិមវិញដោយសុវត្ថិភាព ហើយព្រះក៍នឹងប្រទានកម្លាំងយ៉ាងរឹងមាំដល់ប្រជារាស្ដ្រអ៊ីស្រអែលតាមពាក្យសេចក្ដីសន្យារបស់ទ្រង់និងតាមព្រះហឫទ័យនៃព្រះ។ពួកហ្វូងមនុស្សដែលនៅជាមួយនឹងទ្រង់(ស្ដេចដេវីឌ)ក៍បានផ្ដល់ការគាំទ្រចំពោះការអធិស្ឋាននេះដែរម្យ៉ាងវិញទៀត ស្ដេចវីឌបានឆ្លើយតបថាទ្រង់នឹងបន្ដកិច្ចការទាំងនេះដោយស្មោះត្រង់បំផុត ដ្បិតព្រះគឺជាប្រភពកម្លាំងរបស់គាត់។បើមើលពីខាងក្រៅពួកសត្រូវច្បាស់ជាគិតថា ដាវីឌគឺជាមនុស្សដែលទន់ជ្រាយ ជាមនុស្សទន់ខ្សោយ តែតាមពិតទៅ ស្ដេចដេវីឌគឺជាមនុស្សរឹងមាំ ខ្លាំងពូកែ ក្លាហាន ដ្បិតគ្រប់ការទាំងអស់ដាវីឌបានទុកចិត្ដលើព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់។

<សូម អធិស្ឋាន>

​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more