
| សូមអធិស្ឋានអំពីពាក្យដែលអ្នកនឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) | ១ឱព្រះអង្គអើយទ្រង់បានបោះបង់ចោលយើងខ្ញុំទ្រង់បានទំលាយទំលុះយើងខ្ញុំហើយទ្រង់បានមានសេចក្ដីខ្ញាល់ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ ២ ទ្រង់បានធ្វើឲ្យស្រុកញាប់ញ័រព្រមទាំងបំបែកចេញផងសូមកែទីធ្លុះធ្លាយឡើងវិញដ្បិតកំពុងតែទ្រេតទ្រោតទៅ ៣ ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់ឃើញការពិបាកណាស់ទ្រង់បានធ្វើឲ្យយើងខ្ញុំផឹកស្រាជាសេចក្ដីងេងងោង ៤ តែទ្រង់បានប្រទានទង់ជ័យ១ដល់ពួកអ្នកដែលកោតខ្លាចទ្រង់ ដើម្បីឲ្យបានលើកឡើងឲ្យឃើញដោយព្រោះសេចក្ដីពិត ៥ សូមជួយសង្គ្រោះយើងខ្ញុំដោយសារព្រះហស្តស្តាំនៃទ្រង់ហើយស្តាប់យើងផង ដើម្បីឲ្យអ្នកស្ងួនភ្ងារបស់ទ្រង់បានសេចក្ដីប្រោសឲ្យរួច ៦ ព្រះទ្រង់បានមានបន្ទូលដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ហើយយើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែមហើយនឹងវាស់ច្រកភ្នំសិកូត ៧ ឯស្រុកកាឡាតជារបស់ផងយើងហើយខេត្តម៉ាន៉ាសេផងខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើងហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង ៨ ស្រុកម៉ូអាប់ជាអាងសំរាប់ឲ្យយើងងូតទឹកហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដំមនែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើងដោយព្រោះយើង។ ៩ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបានតើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម ១០ ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអីដែលទ្រង់បានចោលយើងខ្ញុំហើយឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពរបស់យើងខ្ញុំទៀតដែរ ១១ សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ ១២ ដោយពឹងដល់ព្រះនោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវរបស់យើងខ្ញុំបង់។ | 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3.តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ | |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.