Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សាសន៍យូដាត្រូវបានបោះបង់ចោល. យេរេមា 9:1-16. 3th, Jan, 2026

by | Jan 1, 2026 | QT Books

សូមអធិស្ឋានអំពីពាក្យដែលអ្នកនឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

 ឱ​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ  ឱ​បើ​ខ្ញុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ជា​ទី​សំណាក់​របស់​អ្នក​ដំណើរ​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​លះ‌បង់​សាសន៍​របស់​ខ្ញុំ ហើយ​ឃ្លាត​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ជា​ពួក​កំផិត គឺ​ជា​ជំនុំ​មនុស្ស​ក្បត់  ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ដំឡើង​អណ្តាត​ដូច​ជា​ធ្នូ សំរាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចំរើនកំឡាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សំរាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ជឿន​ពី​អំពើ​អាក្រក់​១ ទៅ​ដល់​អំពើ​អាក្រក់​១​ទៀត ហើយ​គេ​មិន​ស្គាល់​អញ​ទេ ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ឲ្យ​ទុក​ចិត្ត​នឹង​បង​ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង​ប្អូន​នឹង​ដណ្តើម​យក​ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង​នឹង​ដើរ​ទៅ​មក​និយាយ​បង្កាច់‌បង្កិន​គេ គ្រប់​គ្នា​នឹង​បញ្ឆោត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្តាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់  ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។១០ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នឹង​ទួញ​ទំនួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ពី​ព្រោះ​បាន​ឆេះ​អស់​ហើយ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​បាន​បាត់​អស់​ទៅ​ហើយ។១១ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ ១២ តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​នឹង​យល់​សេចក្ដី​នេះ​បាន តើ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ត​ទៅ ហេតុ​អ្វី​បាន​ជា​ស្រុក​បាន​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ១៣ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​គេ ហើយ​មិន​បាន​ស្តាប់ ឬ​ដើរ​តាម​ពាក្យ​របស់​អញ​ប៉ុណ្ណោះ ១៤ គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​ពួក​ព្ធយុ‌កោ​គេ​បាន​បង្រៀន​ដល់​គេ​ផង ១៥ ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ គឺ​ជន‌ជាតិ​នេះ​ឯង ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក ១៦ អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​ពួក​ព្ធយុ‌កោ​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​អញ​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។

2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

ពួកសង្ឃ របាក្សត្រទី១ 24:1-19  12 August 2026

ពួកសង្ឃ របាក្សត្រទី១ 24:1-19 12 August 2026

១ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ២ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ៣ ឯ​ដាវីឌ...

read more
ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា   របាក្សត្រទី១ 23:21-32  11 August 2026

ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស ២២ ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ ២៣ ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត...

read more
មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more