Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០២៥ ការគោរពថ្វាយបង្គំព្រះតាមរបៀបចាស់ និងតាមរបៀបថ្មី(ហេព្រើរ 9:1-15)

by | Oct 3, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ១ ចំណែកសេចក្តីសញ្ញាមុននោះ គឺមានរបៀបថ្វាយបង្គំព្រះ ក៏មានទីបរិសុទ្ធ ដែលនៅលោកីយ៍នេះដែរ ២ ដ្បិតគេបានធ្វើរោងឧបោសថ ដែលប៉ែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង និងតុ ហើយនំបុ័ងតាំងទុក ៣ ខាងក្រោយវាំងននទី២ មានកន្លែងហៅថា ទីបរិសុទ្ធបំផុត ៤ ទីនោះមានជើងពានមាស សំរាប់ដុតគ្រឿងក្រអូប និងហិបនៃសេចក្តីសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហិបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង និងបន្ទះថ្មនៃសេចក្តីសញ្ញាផង ៥ ឯខាងលើហិបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។៦ កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច ៧ តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក និងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ ៨ យ៉ាងនោះ ព្រះវិញ្ញាណបរិសុទ្ធសំដែងថា កាលរោងឧបោសថមុននោះនៅៗ ឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតមិនទាន់បើកទេ ៩ នេះជាសេចក្តីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយដង្វាយ និងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ខាងឯបញ្ញាចិត្តបានឡើយ ១០ ដ្បិតមានតែសេចក្តីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា និងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។១១ ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយ៍នេះទេ ១២ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ ១៣ ដ្បិតបើសិនជាឈាមគោឈ្មោល និងឈាមពពែឈ្មោល ហើយផែះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ១៤ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត ១៥ ដោយហេតុនោះបានជាទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្តីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ

តើទ្រង់នឹងប្រទានព្រះបន្ទូលអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានព្រះបន្ទូលនេះមកខ្ញុំ?

តើខ្ញុំគួរអនុវត្តព្រះបន្ទូលដែលព្រះអង្គប្រទានមកខ្ញុំដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

     ការ​គោរព​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ចាស់ និង​តាម​របៀប​ថ្មី

ទោះបីគេទុកអាសនាមាសសម្រាប់ដុតកំញាននៅក្នុងទីបរិសុទ្ធក៍ដោយ ក៍វាមានទំនាក់ទំនងនឹងហឹបនៃសេចក្ដីសញ្ញា ក្នុងពិធីបុណ្យប្រោសលោះ។នេះប្រហែលជាមូលហេតុ ដែលធ្វើអោយអ្នកសរសេរគម្ពីរនេះហាក់ដូចជា វាត្រូវគេទុកនៅទីបរិសុទ្ធបំផុតដែរ។គាត់ក៍បាននិយាយពិវត្ថុបីទៀត ដែលគេទុកនៅក្នុងហឹបនៃសេចក្ដីសញ្ញា(សម្ព័ន្ធមេត្រី) និងចេរ៉ូបីន ប្រកបទៅដោយសិរីរុងរឿង ដែលត្រដាងស្លាបលើទីសន្ដោសប្រោស។ មានតែពួកសង្ឃទើបអាចចូលទៅទីបរិសុទ្ធបាន និងមានតែសម្ដេចសង្ឃទេទើបអាចចូលទៅទីបរិសុទ្ធបំផុតបាន។ពួកសង្ឃធ្វើកិច្ចការនេះតែម្ដងគត់ក្នុង១ឆ្នាំ គឺជាថ្ងៃបុណ្យប្រោសលោះ ។ព្រះជាម្ចាស់ជាអ្នករៀបចំអោយមានពិធីនេះឡើង ជាការបង្ហាញថា នៅក្រោមសេចក្ដីសញ្ញាចាស់ មនុស្សមិនអាចនឹងចូលក្នុងវត្ដមានរបស់ព្រះអង្គដោយសេរីតាមតែចិត្ដបានឡើយ។គេបានដឹងយ៉ាងច្បាស់ថា យញ្ញបូជាមិនអាចនឹងលាងសម្អាតអំពើបាបរបស់អ្នកដែលចូលមកគោរពថ្វាយបង្គំទេ ព្រោះគេស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់។តង្វាយនេះគឺគ្រាន់តែជាពិធីតំណាងអោយភាពបរិសុទ្ធ

សួរព្រះម្តងទៀត

ការអធិស្ឋាន

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more