Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ព្រះគ្រីស្ទជាយញ្ញបូជារំដោះបាប (ហេព្រើរ 9:16-28)

by | Oct 4, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

១៦ ដ្បិតដែលមានសំបុត្រសញ្ញាចែកមរដក នោះត្រូវដល់ម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន ១៧ ពីព្រោះសំបុត្រសញ្ញានោះមានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយទេ កាលម្ចាស់កំពុងរស់នៅឡើយ នោះគ្មានអំណាចសោះ ១៨ ដូច្នេះ សេចក្តីសញ្ញាចាស់ក៏មិនបានតាំងឡើង ដោយឥតឈាមដែរ ១៩ ពីព្រោះ កាលលោកម៉ូសេបានមានប្រសាសន៍ ប្រាប់ពីបញ្ញត្តទាំងប៉ុន្មាន តាមក្រឹត្យវិន័យ ដល់ប្រជាជនទាំងឡាយហើយ នោះលោកក៏យកឈាមកូនគោ និងឈាមពពែ ព្រមទាំងទឹក និងរោមចៀមជ្រលក់ក្រហម ហើយនិងមែកហ៊ីសុប មកប្រោះលើគម្ពីរនោះឯង ព្រមទាំងលើប្រជាជនទាំងអស់ដែរ ២០ ដោយមានប្រសាសន៍ថា «នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មកអ្នករាល់គ្នា» ២១ លោកក៏ប្រោះឈាមទៅលើរោងឧបោសថ និងគ្រឿងប្រដាប់ដែលសំរាប់ការងារទាំងប៉ុន្មានបែបដូច្នោះដែរ ២២ ហើយតាមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។
២៣ ដូច្នេះ អស់ទាំងគំរូពីរបស់នៅស្ថានសួគ៌បានត្រូវសំអាត ដោយសាររបស់ទាំងនោះ តែរបស់នៅស្ថានសួគ៌វិញ នោះត្រូវសំអាតដោយយញ្ញបូជាប្រសើរជាងទៅទៀត ២៤ ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា ២៥ ក៏មិនមែននឹងថ្វាយព្រះអង្គទ្រង់ជាញឹកញយ ដូចជាសំដេចសង្ឃ ដែលចូលទៅក្នុងទីបរិសុទ្ធរាល់តែឆ្នាំ ទាំងយកឈាមដទៃនោះដែរ ២៦ ដ្បិតបើយ៉ាងដូច្នោះ នោះត្រូវឲ្យទ្រង់រងទុក្ខជាច្រើនដង តាំងពីកំណើតលោកីយ៍មក តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា ២៧ ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ ២៨ ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។
16 In the case of a will,[d] it is necessary to prove the death of the one who made it, 17 because a will is in force only when somebody has died; it never takes effect while the one who made it is living. 18 This is why even the first covenant was not put into effect without blood. 19 When Moses had proclaimed every command of the law to all the people, he took the blood of calves, together with water, scarlet wool and branches of hyssop, and sprinkled the scroll and all the people. 20 He said, “This is the blood of the covenant, which God has commanded you to keep.

តើទ្រង់នឹងប្រទានព្រះបន្ទូលអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានព្រះបន្ទូលនេះមកខ្ញុំ?

តើខ្ញុំគួរអនុវត្តព្រះបន្ទូលដែលព្រះអង្គប្រទានមកខ្ញុំដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

                       ព្រះគ្រីស្ទ​ជា​យញ្ញបូជា​រំដោះ​បាប

មនុស្សម្នាក់អាចទទួលមរតកមួយបាន លុះត្រាតែអ្នកសន្យាប្រគល់នោះ ស្លាប់ជាមុនសិន។ហេតុនេះមនុស្សអាចទទួលការអត់ទោសបាប តែតាមរយៈការសុគតរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។សេចក្ដីសញ្ញាចាស់បានបង្កើតតាមរយៈការថ្វាយយញ្ញបូជា តែឯពិធីសម្លាប់សត្វ និងការប្រោះឈាម មានអត្ថន័យជ្រាលជ្រៅលើសពីការស្បថទៅទៀត។វាបានបង្ហាញជាពិសេសពីការដកអំពើបាបដែលមានកន្លងមកចោលចេញ ដើម្បីអោយប្រជារាស្ដ្រអ៊ីស្រាអែលអាចចូលទៅក្នុងសេចក្ដីសញ្ញាដោយបរិសុទ្ធបាន។យញ្ញបូជាតាមបែបពួកលេវីគឺជាពិធីខាងក្រៅ ផ្ទុយទៅវិញការសុគតរបស់ព្រះគ្រីស្ទទាក់ទងនឹងរឿងខាងព្រលឹងវិញ្ញាណ និងនាំមកនូវការលាងសម្អាតអំពើបាបទៀតផង។សម្ដេចសង្ឃលេវីចូលទៅក្នុងទីតំណាងវត្ដមានរបស់ព្រះដោយយកឈាមនៃយញ្ញបូជាទៅជាមួយ នោះជាពិធីត្រូវរៀបជារៀងរាល់ឆ្នាំ។តែឯព្រះគ្រីស្ទបានយាងចូលទៅក្នុងវត្ថមានរបស់ព្រះជាម្ចាស់តាមរយៈព្រះលោហិតរបស់ទ្រង់ផ្ទាល់។ការសុគតរបស់ព្រះយេស៊ូវគ្រប់គ្រានដើម្បីនឹងដកយកអំពើបាបតាំងពីអតីត បច្ចុប្បន្ន និងអនាគតកាល ចេញពីពិភពលោកទាំងស្រុង។ -មនុស្សស្លាប់តែមួយដងគត ហើយត្រូវប្រឈមមុខនឹងការជំនុំជម្រះ។ព្រះគ្រីស្ទក៍សុគតតែមួយដង តែព្រះអង្គបាននាំមកនូវការសង្គ្រោះដ៏អស់កល្បជានិច្ច

សួរព្រះម្តងទៀត

ការអធិស្ឋាន

Explore More Articles

ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ អំពីជំនឿ (ហេព្រើរ 11:7-16)

ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ អំពីជំនឿ (ហេព្រើរ 11:7-16)

ការអធិស្ឋាន ការអានអត្ថបទ ៧ ដោយសារ​សេចក្តី​ជំនឿ នោះ​ព្រះ​បាន​មាន​ព្រះបន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្តី​កោតខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំសំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក...

read more
ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ អំពីជំនឿ (ហេព្រើរ 11:1-6)

ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ អំពីជំនឿ (ហេព្រើរ 11:1-6)

ការអធិស្ឋាន ការអានអត្ថបទ ១ រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ ២ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្តីជំនឿនោះឯង ៣ យើងរាល់គ្នាក៏យល់ដោយសារសេចក្តីជំនឿនោះថា លោកីយ៍បានកើតមក ដោយសារព្រះបន្ទូលនៃព្រះ...

read more
ថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ពាក្យដាស់តឿនឲ្យមានជំនឿខ្ជាប់ខ្ជួន(ហេព្រើរ 10:19-39)

ថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ពាក្យដាស់តឿនឲ្យមានជំនឿខ្ជាប់ខ្ជួន(ហេព្រើរ 10:19-39)

ការអធិស្ឋាន ការអានអត្ថបទ ១៩ ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ ២០ តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ២១...

read more