Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25 29 August 2026

by | Aug 24, 2026 | QT Books

១១ ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក​នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ ១២ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ១៣ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បំរើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ ១៤ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ ១៥ ដ្បិត​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ ១៦ តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួនភ្ងា​វិញ គឺ​ដល់​ខ្ញុំ​ជា​ដើម ហើយ​ដល់​អ្នក តើ​លើស​ជាង​យ៉ាង​ណា​ទៅ ទាំង​ខាង​សាច់​ឈាម និង​ក្នុង​ព្រះអម្ចាស់​ផង ១៧ ដូច្នេះ បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូកន នោះ​ចូរ​ទទួល​គាត់​ទុក​ដូច​ជា​ខ្លួន​ខ្ញុំ​ចុះ ១៨ បើ​គាត់​បាន​ធ្វើ​អ្វី​ខុសឆ្គង​នឹង​អ្នក ឬ​ជំពាក់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ ១៩ ប៉ុល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ដែល​អ្នក​ជំពាក់​ខ្ញុំ ទាំង​ខ្លួន​អ្នក​ផង នោះ​មិន​ថា​ទេ ២០ អើ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​អំពី​អ្នក​ក្នុង​ព្រះអម្ចាស់ សូម​លំហែ​ចិត្ត​ខ្ញុំ​ក្នុង​ព្រះគ្រីស្ទ​ផង។២១ ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្តី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។២២ សូម​រៀប​កន្លែង​ឲ្យ​ខ្ញុំ​បាន​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ប្រគល់​ខ្ញុំ​មក​ឯ​អ្នក​វិញ ដោយ​អ្នក​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង។២៣ អ្នក​អេប៉ាប្រាស ជា​អ្នក​ជាប់​គុក​ជា​១​នឹង​ខ្ញុំ ដោយ​ព្រោះ​ព្រះគ្រីស្ទយេស៊ូវ គាត់​ជំរាប​សួរ​មក​អ្នក​ដែរ ២៤ ព្រម​ទាំង​អ្នក​ម៉ាកុស អ្នក​អើរីស្តាក អ្នក​ដេម៉ាស និង​អ្នក​លូកា ជា​គូកន​ធ្វើ​ការ​ជា​១​នឹង​ខ្ញុំ គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​ផង។ ២៥ សូម​ឲ្យ​វិញ្ញាណ​អ្នក បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង អាម៉ែន។

ការយល់ដឹងពីអត្ថបទ

-ការរៀបរាប់ដំណើររឿង:ប្រហែលជាព្រះជាម្ចាស់បានរៀបចំអោយលោកអូនេស៊ីមចាកចេញពីលោកភីលេម៉ូន ជាចៅហ្វាយរបស់គាត់មួយរយៈ ដើម្បីអោយគាត់ទទួលបានសេចក្ដីសង្គ្រោះដ៏អស់កល្ប។គាត់មិនមែនជាទាសករខ្ជិលច្រអូសទេ ក៍មិនមែនមិនស្ដាប់បង្គាប់ដែរ តែគឺជាបងប្អូនក្នុងព្រះគ្រីស្ទយេស៊ូវ ដែលមានចិត្ដចង់ជួយអ្នកដទៃវិញ។ហេតុនេះលោកភីលេម៉ូនគួរតែចាត់ទុកគាត់ដូចជាបងប្អូនដូច្នោះដែរ។ ប្រសិនជាលោកអូនេស៊ីមបានលួចរបស់ ឬវត្ថុអ្វីរបស់លោកភីលេម៉ូន នោះលោកប៉ូលនឹងពេញចិត្ដក្នុងការសងជំនួស។លោកប៉ូលបានសង្ឃឹមថា គេនឹងដោះលែងគាត់ក្នុងពេលឆាប់ៗ ហើយគាត់នឹងទៅសួរសុខទុក្ខក្រុមជំនុំកូល៉ុស។ក្នុងពេលនេះគាត់ព្រមទាំងសហការីទាំងអស់ សូមផ្ដាំផ្ញើសួរសុខទុក្ខចំពោះភីលីម៉ូនផ្ទាល់ បន្ថែមពីការសួរសុខទុក្ខដែលគាត់បានសរសេរក្នុងសំបុត្រទៅក្រុមជំនុំកូល៉ុស។

១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?

……………………………………………………………………………………………………………………………………………………………………………………….។

២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងប្រព្រឹត្តតាមបង្គាប់ទ្រង់។

……………………………………………………………………………………………………………………………………………………………………………………….។

៣. ប្រសិនបើទូលបង្គំបានស្តាប់បង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10   28 August 2026

សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10 28 August 2026

១  សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះគ្រីស្ទយេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួនភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ២ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួនភ្ងា និង​អ្នក​អើឃីព...

read more
ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30  27 August 2026

ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30 27 August 2026

២០ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា...

read more
ពាក្យអធិស្ឋានរបស់ស្តេចដាវីឌ របាក្សត្រទី១ 29:10-19  26 August 2026

ពាក្យអធិស្ឋានរបស់ស្តេចដាវីឌ របាក្សត្រទី១ 29:10-19 26 August 2026

១០ ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះពរ​នៅ​អស់​កល្ប​ជានិច្ច ១១ ឱ​ព្រះយេហូវ៉ា​អើយ ភាព​ដ៏​ធំ និង​ព្រះចេស្តា សិរីល្អ ជ័យជំនះ...

read more