១ សំបុត្រប៉ុល ជាសិស្សរបស់ព្រះគ្រីស្ទយេស៊ូវ ដែលខ្ញុំជាប់គុកនេះ និងធីម៉ូថេ ជាបងប្អូន យើងខ្ញុំផ្ញើមកអ្នកភីលេម៉ូន ជាសំឡាញ់ស្ងួនភ្ងា ដែលធ្វើការជាមួយនឹងយើងខ្ញុំ ២ ហើយមកនាងអាប់ភា ជាអ្នកស្ងួនភ្ងា និងអ្នកអើឃីព ជាគូកនតយុទ្ធជាមួយនឹងយើងខ្ញុំ ព្រមទាំងពួកជំនុំ ដែលប្រជុំនៅផ្ទះអ្នកដែរ ៣ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។៤ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង ៥ ដោយបានឮនិយាយពីសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ ដែលអ្នកមានដល់ព្រះអម្ចាស់យេស៊ូវ ហើយដល់ពួកបរិសុទ្ធទាំងអស់គ្នាដែរ ៦ ខ្ញុំសូមឲ្យសេចក្តីប្រកបសេចក្តីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ ៧ ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្តីអំណរ និងសេចក្តីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្តីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។៨ ដូច្នេះ ទោះបើខ្ញុំមានអំណាចជាច្រើន ក្នុងព្រះគ្រីស្ទ និងអាចបង្គាប់ឲ្យអ្នកធ្វើការដែលគួរគប្បីនេះក៏ដោយ ៩ គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្តីស្រឡាញ់វិញ ១០ ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង
ការយល់ដឹងពីអត្ថបទ
នៅទីក្រុងកូល៉ុសមានគ្រួសារគ្រីស្ទបរិស័ទម្នាក់ឈ្មោះភីលីម៉ូនមានប្រពន្ធឈ្មោះនាងអាប់ភា(អ័ព្យា)។ ហើយផ្ទះរបស់គាត់គឺជាកន្លែងថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទ។គាត់មានអ្នកបម្រើម្នាក់ឈ្មោះអូនេស៊ីម។លោកប៉ូលបានដឹងថា លោកភីលីម៉ូន ជាមនុស្សមានជំនឿរឹងមាំ ហើយហ្មត់ចត់និងចេះប្រុងប្រយ័ត្នក្នុងការងារ។ លោកភីលីម៉ូនជាមនុស្សដែលមានចិត្ដសប្បុរសហើយលោកក៍អាចអត់ទោសអោយអូនេស៊ីមដែលធ្លាប់លួចទ្រព្យសម្បត្ដិរបស់លោក។ក្រោយពេលដែលលោកអូនេស៊ីមបានជួបលោកប៉ូលនៅក្នុងគុកជីវិតរបស់អូនេស៊ីមបានផ្លាស់ប្រែជាថ្មី គាត់ក៍មានជំនឿលើព្រះជាម្ចាស់ ដូច្នេះដោយយល់ឃើញថា លោកភីលីម៉ូនធ្លាប់ធ្វើជាចៅហ្វាយរបស់អូនេស៊ីម ទើបលោកប៉ូលបានបង្គាប់អោយលោកភីលីម៉ូនទទួលយកអូនេស៊ីមវិញដើម្បីបម្រើកិច្ចការរបស់ព្រះជាម្ចាស់ជាមួយគ្នា។-ការរៀបរាប់ដំណើររឿង:ទោះបីជាលោកប៉ូលមានបំណងទុកលោកអូនេស៊ីមសម្រាប់ជាជំនួយការដល់គាត់ តែគាត់គិតថា គួរតែបញ្ជូនបុរសនេះទៅអោយចៅហ្វាយដើមរបស់គាត់វិញ គឺជាលោកភីលីម៉ូន។លោកប៉ូលជឿថា លោកភីលីម៉ូនច្បាស់ជារីករាយនឹងទុកអោយអូនេស៊ីមនៅក្រុងរ៉ូមដើម្បីជួយគាត់ ប៉ុន្ដែគាត់ទុកអោយភីលេម៉ូនជាអ្នកសម្រេចដោយផ្ទាល់ មិនមែនជានាទីរបស់គាត់ទេ ហើយទោះបីជាភីលេម៉ូនសម្រេចយ៉ាងណាក៍ដោយ ក៍តាមតែចិត្ដរបស់គាត់ចុះ លោកប៉ូលមិនចង់បង្ខំគាត់ទេ។
១. តើខគម្ពីរណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?
…………………………………………………………………………………………………………………………………………………………………………………………។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងធ្វើតាមបង្គាប់ទ្រង់។
…………………………………………………………………………………………………………………………………………………………………………………………។
៣. ប្រសិនបើទូលបង្គំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ?
…………………………………………………………………………………………………………………………………………………………………………………………។
សេចក្តីអធិស្ឋាន
…………………………………………………………………………………………………………………………………………………………………………………………




