Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សូមឲ្យតាមព្រះហឬទ័យព្រះចុះ របាក្សត្រទី១ 21:18-30 06 August 2026

by | Aug 5, 2026 | QT Books

១៨ នោះ​ទេវតា​នៃ​ព្រះយេហូវ៉ា​បង្គាប់​ដល់​កាឌ់ ឲ្យ​ទៅ​ទូល​ដាវីឌ ឲ្យ​ទ្រង់​ឡើង​ទៅ​ស្អាង​អាសនា​១ ថ្វាយ​ព្រះយេហូវ៉ា ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស ១៩ ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ តាម​ពាក្យ​ដែល​កាឌ់​បាន​ទូល​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា ២០ កាល​អ័រ៉ៅណា​កំពុង​តែ​បញ្ជាន់​ស្រូវ នោះ​ស្រាប់​តែ​បែរ​មក​ឃើញ​ទេវតា ឯ​កូន​គាត់​ទាំង​៤​នាក់ ដែល​នៅ​ជា​មួយ ក៏​ពួន​ខ្លួន ២១ ហើយ​កំពុង​ដែល​ដាវីឌ​យាង​មក​ឯ​អ័រ៉ៅណា នោះ​គាត់​ក៏​ក្រឡេក​ទៅ​ឃើញ រួច​ចេញ​ពី​ទី​លាន​មក ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី​នៅ​ចំពោះ​ដាវីឌ ២២ ឯ​ដាវីឌ ទ្រង់​មាន​ព្រះបន្ទូល​នឹង​គាត់​ថា សូម​ឲ្យ​ដី​ទី​លាន​នេះ​មក​យើង​ចុះ ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះយេហូវ៉ា ចូរ​លក់​ឲ្យ​យើង​ពេញ​ថ្លៃ​ចុះ ប្រយោជន៍​ដើម្បី​ឲ្យ​សេចក្តី​វេទនា​នេះ បាន​បាត់​ចេញ​ពី​បណ្តាជន​ទៅ ២៣ អ័រ៉ៅណា​គាត់​ទូល​តប​ថា បពិត្រ​ព្រះករុណា សូម​ទ្រង់​ទទួល​យក​ចុះ ហើយ​សូម​ឲ្យ​ព្រះអម្ចាស់​ទ្រង់​ធ្វើ​តាម​តែ​បំណង​ព្រះហឫទ័យ​ទ្រង់​ចុះ មើល ទូលបង្គំ​ក៏​ថ្វាយ​គោ សំរាប់​ដង្វាយ​ដុត ប្រដាប់​បញ្ជាន់​ស្រូវ សំរាប់​ជា​ឧស និង​ស្រូវ​នេះ សំរាប់​ជា​ដង្វាយ​ម្សៅ​ផង ទូលបង្គំ​ថ្វាយ​ទាំង​អស់ ២៤ តែ​ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ ដោយ​ពេញ​ថ្លៃ​វិញ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ឬ​ថ្វាយ​ដង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ ២៥ ដូច្នេះ ដាវីឌ​ក៏​ថ្លឹង​មាស​ដំឡៃ​៦០០​រៀល ឲ្យ​ដល់​អ័រ៉ៅណា ប្តូរ​នឹង​ទី​លាន ២៦ រួច​ទ្រង់​ស្អាង​អាសនា​១ ថ្វាយ​ព្រះយេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ហើយ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ព្រះ​ទ្រង់​ក៏​តប​ពី​ស្ថានសួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាសនា​ដង្វាយ​ដុត ២៧ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ទៅ ហើយ​ទេវតា​ក៏​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។២៨ នៅ​វេលា​នោះ កាល​ដាវីឌ​ឃើញ​ថា ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​តប​មក​ទ្រង់ នៅ​ត្រង់​ទី​លាន​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស​ដូច្នេះ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញបូជា នៅ​ទី​នោះ ២៩ ដ្បិត​រោង​ឧបោសថ​នៃ​ព្រះយេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោស្ថាន ហើយ​អាសនា​ដង្វាយ​ដុត​នោះ​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន​វិញ ៣០ ដាវីឌ​យាង​ទៅ​ឯ​មុខ​អាសនា​នោះ ដើម្បី​ទូល​សួរ​ដល់​ព្រះ​មិន​បាន ដោយ​ភ័យ​ខ្លាច ដល់​ដាវ​របស់​ទេវតា​នៃ​ព្រះយេហូវ៉ា

ការយល់ដឹងពីអត្ថបទ

ស្តេចដាវីឌបានទិញទីលាន​ស្រូវ​របស់​អរ៉ៅណាន ដើម្បីសាងសង់អាសនៈមួយ និងបញ្ឈប់​គ្រោះកាច​ដែលបង្ករឡើងដោយអំពើបាបរបស់គាត់។ អត្ថបទនេះបង្កើតចំណុចរបត់ខាងទេវវិទ្យាយ៉ាងជ្រាលជ្រៅមួយ៖ ការប្រែចិត្តពិតប្រាកដតម្រូវឱ្យមានការលះបង់ផ្ទាល់ខ្លួន ហើយទីតាំងជាក់លាក់នេះត្រូវបានជ្រើសរើសដោយព្រះ ដើម្បីធ្វើជាទីតាំងនាពេលអនាគតនៃព្រះវិហារបរិសុទ្ធ។

ការផ្លាស់ប្តូរការគោរពបូជា៖ អត្ថបទនេះកត់សម្គាល់ពីឧបសគ្គខាងស្បៀងអាហារ៖ រោងឧបោសថដើមរបស់លោកម៉ូសេ និងអាសនៈរបស់ព្រះនាពេលនោះមានទីតាំងនៅក្រុងគីបៀន។ ដោយសារតែវត្តមានដ៏គួរឱ្យភ័យខ្លាចរបស់ទេវតាបានរារាំងស្ដេចដាវីឌពីការទៅទីនោះដើម្បីសួរព្រះ។ អាសនៈបណ្ដោះអាសន្ននេះក្លាយជាកន្លែងគោរពបូជាចម្បងរបស់ទ្រង់។

-គ្រឹះនៃព្រះវិហារបរិសុទ្ធ៖ ទីតាំងពិតប្រាកដនេះ – ទីលានស្រូវរបស់អ័រណាន – មានសារៈសំខាន់ខាងប្រវត្តិសាស្ត្រ។ វាគឺជាភ្នំម៉ូរីយ៉ា ដែលជាទីតាំងដូចគ្នាដែលអ័ប្រាហាំបានថ្វាយអ៊ីសាក ហើយវាក្លាយជាដីពិសិដ្ឋដែលព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូនត្រូវបានសាងសង់។

១. តើខគម្ពីរមួយណាដែលជាព្រះបន្ទូលទ្រង់មានបន្ទូលមកកាន់ខ្ញុំនៅថ្ងៃនេះ?

…………………………………………………………………………………………………………………………………………………………………………។

២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកកាន់ខ្ញុំដូចច្នេះ? ដូលបង្គំនឹងធ្វើតាមបង្គាប់ទ្រង់។

…………………………………………………………………………………………………………………………………………………………………………។

៣. ប្រសិនបើខ្ញុំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………។

Explore More Articles

សូមឲ្យនៅក្នុងព្រះហស្តព្រះយេហូវ៉ា របាក្សត្រទី១ 21:9-17​​    05 August 2026

សូមឲ្យនៅក្នុងព្រះហស្តព្រះយេហូវ៉ា របាក្សត្រទី១ 21:9-17​​ 05 August 2026

៩ ខណៈ​នោះ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​កាឌ់ ជា​អ្នក​មើលឆុត​របស់​ដាវីឌ ១០ ឲ្យ​ចូល​ទៅ​ប្រាប់​ដាវីឌ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​ដាក់​សេចក្តី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង ១១ កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា...

read more
សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more