១៦ ក៏មានពួកកូនចៅបេនយ៉ាមីន និងយូដា មកឯដាវីឌ នៅទីពំនួននោះដែរ ១៧ ឯដាវីឌទ្រង់ចេញទៅទទួលគេ ដោយព្រះបន្ទូលថា បើអ្នករាល់គ្នាបានមកដោយមេត្រី ដើម្បីនឹងជួយខ្ញុំពិត នោះចិត្តខ្ញុំនឹងមូលជាប់នឹងអ្នករាល់គ្នា តែបើសិនជាមក ដើម្បីក្បត់បញ្ជូនខ្ញុំដល់ពួកខ្មាំងសត្រូវ ដែលខ្ញុំគ្មានធ្វើខុសអ្វីឡើយ នោះសូមឲ្យព្រះនៃពួកឰយុកោយើងរាល់គ្នាទតមើលផង ហើយកាត់សំរេចចុះ ១៨ ព្រះវិញ្ញាណក៏មកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួក៣០នាក់ ហើយលោកទូលថា ឱដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ផងលោក ឱកូនអ៊ីសាយអើយ យើងខ្ញុំកាន់ខាងលោកហើយ សូមឲ្យលោកបានប្រកបដោយសេចក្តីសុខចំរើន ព្រមទាំងពួកអ្នកដែលជួយខាងលោកផង ដ្បិតព្រះនៃលោកទ្រង់ជួយដល់លោក ដូច្នេះ ដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។១៩ ក្នុងពួកម៉ាន៉ាសេ ក៏មានអ្នកខ្លះរវាតមក ចូលខាងដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅ ដើម្បីច្បាំងនឹងសូល ជាមួយនឹងពួកភីលីស្ទីន តែមិនបានជួយគេទេ ពីព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា ក្រែងវារវាតចេញទៅខាងសូល ជាចៅហ្វាយវា ហើយនាំឲ្យអន្តរាយដល់ក្បាលយើងវិញ ២០ ដូច្នេះ កំពុងដែលទ្រង់វិលទៅឯក្រុងស៊ីកឡាក់វិញ នោះមានពួកម៉ាន៉ាសេខ្លះចូលខាងទ្រង់ គឺអ័ឌណា យ៉ូសាបាឌ យេឌីអែល មីកែល យ៉ូសាបាឌ អេលីហ៊ូវ និងស៊ីលថាយ ដែលសុទ្ធតែជាមេលើទ័ពនៃពួកម៉ាន៉ាសេ១ពាន់នាក់ ២១ អ្នកទាំងនោះក៏ជួយដាវីឌទាស់នឹងពួកចោរ ដ្បិតសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជាមេទ័ពផង ២២ ហើយសឹងតែរាល់ថ្ងៃ ក៏មានមនុស្សមកឯដាវីឌ ដើម្បីជួយទ្រង់ ដរាបដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។
ការយលើដឹងពីអត្ថបទ
១របាក្សត្រ ១២:១៦-២២ គូសបញ្ជាក់ពីការរីកចម្រើននៃសម្ព័ន្ធភាពខាងព្រលឹងវិញ្ញាណ ដែលបានកើតឡើងនៅជុំវិញដាវីឌ នៅពេលដែលគាត់កំពុងរត់គេចខ្លួនពីស្តេចសូល។
ខគម្ពីរទាំងនេះបង្ហាញពីប្រធានបទសំខាន់ៗ៖ របៀបដែលចរិតលក្ខណៈ និងការយល់ដឹងរបស់ដាវីឌត្រូវបានសាកល្បង របៀបដែលព្រះវិញ្ញាណបរិសុទ្ធបង្រួបបង្រួមអ្នកជឿ និងរបៀបដែលព្រះ កសាងនគររបស់ទ្រង់ដោយអធិបតេយ្យភាព។
*ផ្នត់គំនិតរបស់ដាវីឌចំពោះអ្នកចុះចូល៖នៅពេលដែលបុរសមកពីបេនយ៉ាមីន និងយូដាបានចូលទៅជិតបន្ទាយរបស់ដាវីឌ គាត់មិនបានស្វាគមន៍ពួកគេភ្លាមៗដោយដៃបើកចំហនោះទេ។ ផ្ទុយទៅវិញ គាត់បានវាយតម្លៃចេតនារបស់ពួកគេដោយឈ្លាសវៃ ដោយបញ្ជាក់ថា ប្រសិនបើពួកគេមកដោយសន្តិភាព គាត់នឹងរួបរួមជាមួយពួកគេ ប៉ុន្តែប្រសិនបើពួកគេមកក្បត់គាត់ គាត់បានទុកការវិនិច្ឆ័យឱ្យព្រះ។ ការនេះបានបង្រៀនយើងថា យើងមិនអាចវាយតំលៃមនុស្សជាមុនដោយភាពទុច្ចរិតនៅក្នុងគំនិតរបស់យើងឡើយតែទុកអោយព្រះជាម្ចាស់ជាអ្នកសម្រេចទៅវិញ។
ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ
……………………………………………………………………………………………………………………………………………………………………………………..។
១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមបង្គាប់ទ្រង់។
……………………………………………………………………………………………………………………………………………………………………………………..។
២. តើខ្ញុំអាចអនុវត្តន៍ព្រះបន្ទូលទ្រង់បានដោយវិធីណា?
……………………………………………………………………………………………………………………………………………………………………………………..។
៣. ប្រសិនបើខ្ញុំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?
……………………………………………………………………………………………………………………………………………………………………………………..។
សេចក្តីអធិស្ឋាន
……………………………………………………………………………………………………………………………………………………………………………………..។




