Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ ទំនុកដំកើង 123:1-124:1-8 03 July 2026

by | Jul 2, 2026 | QT Books

 ឱ​ព្រះ​ដែល​គង់​នៅ​ស្ថានសួគ៌​អើយទូលបង្គំ​ងើប​ភ្នែក​មើល​ដល់​ទ្រង់ដោយ​សង្ឃឹម មើល ភ្នែក​ពួក​ទាសា​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ​ខ្លួនហើយ​ភ្នែក​នៃ​ទាសី​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយស្រី​របស់​ខ្លួន​យ៉ាង​ណានោះ​ភ្នែក​យើង​ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ព្រះយេហូវ៉ាជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរទំរាំ​តែ​ទ្រង់​ផ្តល់​សេចក្តី​មេត្តាករុណា​ដល់​យើង​ខ្ញុំ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រោស​ដល់​យើង​ខ្ញុំសូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ឆ្អែត​ចំពោះសេចក្តី​មើលងាយ​យ៉ាង​ក្រៃលែង ព្រលឹង​នៃ​យើង​ខ្ញុំ​ឆ្អែត​ចំពោះ​សេចក្តី​ចំអករបស់​មនុស្ស​ដែល​នៅ​ដោយ​ឥត​កង្វល់និង​សេចក្តី​មើលងាយ​របស់​មនុស្ស​ឆ្មើងឆ្មៃ។ បើ​មិន​មែន​ជា​ព្រះយេហូវ៉ា​ដែល​កាន់ខាង​ពួក​យើងនោះ​គួរ​ឲ្យ​អ៊ីស្រាអែល​និយាយ​ឥឡូវ​ថា បើ​មិន​មែន​ជា​ព្រះយេហូវ៉ា​ដែល​កាន់​ខាង​យើង​ទេក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង នោះ​ប្រាកដ​ជា​គេ​បាន​លេប​យើង​ទាំង​អស់​ហើយគឺ​ក្នុង​កាល​ដែល​សេចក្តី​ក្រោធ​របស់​គេបាន​ក្តៅ​ឡើង​ទាស់​នឹង​ពួក​យើង យ៉ាង​នោះ ប្រាកដ​ជា​ទឹក​ជំនន់​បាន​លិច​យើងគឺ​ទឹក​ជ្រោះ​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង​ហើយ អើ ទឹក​វល់​ច្របល់​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះពរដែល​ទ្រង់​មិន​បានប្រគល់​ពួក​យើង ឲ្យ​ជា​រំពា​ដល់​ធ្មេញ​គេ ព្រលឹង​យើង​បាន​រួចដូច​ជា​សត្វ​ស្លាប​ដែល​ហើររួច​ពី​អន្ទាក់​របស់​នាយ​ព្រានអន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ ឯ​សេចក្តី​ជំនួយ​របស់​យើង គឺ​ដោយ​ពឹង​ដល់ព្រះនាម​ព្រះយេហូវ៉ាដែល​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ការយល់ដឹងពីអត្ថបទ

មនុស្សអាក្រក់គេឡកឡឺយអោយបុរសកំសត់ និងអ្នកផ្សេងទៀត ដែលចូលរួមធ្វើដំណើរជាមួយគាត់ត្រូវឆ្លងកាត់ការលំបាកជាច្រើន ដើម្បីគ្រាន់តែទៅចូលរួមពិធីបុណ្យនៅក្រុងយេរ៉ូសាឡិមតែប៉ុណ្ណោះ។ពួកអ្នកទៅថ្វាយបង្គំទាំងនោះ បានសុំអោយព្រះអង្គជួយសម្រាលទុក្ខរបស់ពួកគេដោយបិទមាត់មនុស្សចំអកទាំងនោះទៅ។ពួកអ្នកធ្វើដំណើរដែលត្រូវគេបៀតបៀនបានរំលឹកពីបទពិសោធន៍ដែលស្ដេចដាវីឌធ្លាប់ឆ្លងកាត់ហើយច្រៀងទំនុកតម្កើងរបស់ទ្រង់ ដែលឆ្លុះបញ្ជាំងពីបទពិសោធន៍របស់គេផ្ទាល់ ពួកគេត្រូវទទួលការបៀតបៀនដូចជាស្ដេចដាវីឌដែរ។ ពួកគេអាចជៀសរួចពីទុក្ខលំបាក់ខ្លាំងជាងនេះបាន ដោយសារបានទទួលសេចក្ដីសប្បុរស និងអំណាចចេស្ដារបស់ព្រះជាម្ចាស់។សត្រូវរបស់គេមានកំហឹង និងអាក្រក់ដូចជាទឹកជំនន់ដ៏កំណាច សាហាវដូចជាសត្វព្រៃ ហើយមានល្បិចកលដូចជាអន្ទាក់ ដែលចាំចាប់សត្វស្លាប ប៉ុន្ដែពួកអ្នកធ្វើដំណើរមានព្រះអាទិករដ៏អស្ចារ្យគង់ជាមួយគេ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលតាមទ្រង់។

……………………………………………………………………………………………………………………………………………………………………………………..។

២. តើខ្ញុំអាចអនុវត្តន៍ព្រះបន្ទូលទ្រង់បានដោយរបៀបណា? 

……………………………………………………………………………………………………………………………………………………………………………………..។

៣. ប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្ទូលទ្រង់ តើទ្រង់នដឹងប្រទានអ្វីដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

សូមសំដែងព្រះហឫទ័យសប្បុរស    ទំនុកដំកើង 125:1-5      04 July 2026

សូមសំដែងព្រះហឫទ័យសប្បុរស ទំនុកដំកើង 125:1-5 04 July 2026

 ១ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះយេហូវ៉ាគេ​ដូច​ជា​ភ្នំ​ស៊ីយ៉ូនដែល​នឹង​រង្គើ​មិន​បាន គឺ​បាន​ជាប់​នៅ​ជា​ដរាប២ មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡិម​យ៉ាង​ណានោះ​ព្រះយេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរចាប់​តាំង​ពី​ឥឡូវ​នេះ...

read more
សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡិម ទំនុកដំកើង 122:1-9   02 July 2026

សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡិម ទំនុកដំកើង 122:1-9 02 July 2026

១ កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើងចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ានោះ​ខ្ញុំ​មាន​សេចក្តី​អំណរ​អរ​ណាស់២ ឱ​ក្រុង​យេរូសាឡិម​អើយជើង​យើង​ឈរ​នៅ​ខាង​ក្នុង​ទ្វារ​របស់​ឯង​ហើយ៣ យេរូសាឡិម​អើយ ឯង​បាន​សង់​ឡើងដូច​ជា​ទី​ក្រុង​ដែល​ណែនណាន់​ជាប់​គ្នា៤ ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ...

read more
តើមាននរណាជួយខ្ញុំឬទេ? ទំនុកដំកើង 120:1-121:1-8    01 July 2026

តើមាននរណាជួយខ្ញុំឬទេ? ទំនុកដំកើង 120:1-121:1-8 01 July 2026

១ កាល​ខ្ញុំ​មាន​សេចក្តី​វេទនានោះ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ាហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ២ ឱ​ព្រះយេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូលបង្គំឲ្យ​រួច​ពី​បបូរ​មាត់​ដ៏​កំភូតហើយ​ពី​អណ្តាត​ដែល​បញ្ឆោត៣ ឱ​អណ្តាត​ដែល​បញ្ឆោត​អើយ...

read more