| ១ ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន ទាំងអស់មាន៤នាក់ ២ ឯកូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល នោះសុទ្ធតែជាកំពូល លើពួកវង្សរបស់ឪពុកគេ គឺថូឡានោះឯង ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមដំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ គេមានចំនួន២ម៉ឺន២ពាន់៦០០នាក់ ៣ ឯកូនរបស់អ៊ូស៊ី គឺយីសរ៉ាហ៊ា ហើយកូនរបស់យីសរ៉ាហ៊ា គឺមីកែល អូបាឌា យ៉ូអែល និងយីសយ៉ា ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាមេ ៤ ហើយនៅជាមួយនឹងគេ មានពួកទាហានសំរាប់ចំបាំង ចំនួន៣ម៉ឺន៦ពាន់នាក់ តាមដំណតាមវង្សានុវង្សរបស់ពួកឰយុកោគេ ពីព្រោះគេមានប្រពន្ធមានកូនច្រើន ៥ រួមពួកបងប្អូនគេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួន៨ម៉ឺន៧ពាន់នាក់។៦ ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ និងយេឌីអែល ទាំងអស់មាន៣នាក់ ៧ ឯកូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជា២ម៉ឺន២ពាន់៣៤នាក់៨ឯកូនរបស់បេគើរ គឺសេមីរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូន៉ាយ អំរី យេរេម៉ូត អ័ប៊ីយ៉ា អ័ណាថូត និងអ័ឡាមែត នេះសុទ្ធតែជាកូនរបស់បេគើរ ៩ ក៏បានរាប់គេតាមពង្សាវតារ តាមដំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួន២ម៉ឺន២០០នាក់ ១០ ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និងអ័ហ៊ីសាហារ ១១ នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួន១ម៉ឺន៧ពាន់២០០នាក់ ១២ ក៏មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។១៣ ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម សុទ្ធតែជាកូនរបស់នាងប៊ីលហា។១៤ ឯកូនរបស់ម៉ាន៉ាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងក៏បង្កើតម៉ាគារ ជាឪពុកកាឡាត ១៥ ហើយម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទី២របស់ម៉ាន៉ាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី ១៦ ឯនាងម្អាកាជាប្រពន្ធម៉ាគារនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា ពេរែស ប្អូនគាត់ឈ្មោះសេរែស ហើយកូនរបស់អ្នកនោះ គឺអ៊ូឡាម និងរ៉ាគែម ១៧ ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាន៉ាសេ ១៨ ហើយហាម៉ូលេកេត ជាប្អូនស្រីគាត់ ក៏បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា ១៩ ហើយកូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។ ការយល់ដឹងពីអត្ថបទ ទោះបីបញ្ជីឈ្មោះនៅទីនេះ មិនបានធ្វើអោយចប់ចុងចប់ដើម ហើយមិនរៀងតាមលំដាប់លំដោយ ក៍កេហាត់ដូចជាដឹងថា កុលសម្ព័ន្ធដែលគេលើកយកមកនិយាយនោះគឺមានកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធបេនយ៉ាមីនមួយចំនែក និងម៉ាន៉ាសេ។*បេនយ៉ាមីនគឺជាប្អូនប្រុសពៅរបស់លោកយ៉ូសែប នៅពេលប៉េនយ៉ាមីនកើតលោកយ៉ូសែបមិនបានឃើញមុខប្អូនទេពីព្រោះគាត់ត្រូវបងៗលក់គាត់ទៅប្រទេសអេស៊ីពហើយ។ រីឯម៉ាន៉ាសេគឺជាកូនប្រុសបង្កើតរបស់លោកយ៉ូសែប ដូច្នេះចំពោះចំនែកកេរ្ដិ៍មរតកលោកយ៉ូសែបគឺគាត់បានទទួលពីចំនែកខុសពីបងប្អូនរបស់គាត់ម្នាក់ៗទទួលបានតែមួយចំនែកតែប៉ុណ្ណោះ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ………………………………………………………………………………………………………………………………………………………………………………………….។ ១. ហេតុអ្វីបានជាព្រះអង្គប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាម ………………………………………………………………………………………………………………………………………………………………………………………….។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ………………………………………………………………………………………………………………………………………………………………………………………….។ សេចក្តីអធិស្ឋាន ………………………………………………………………………………………………………………………………………………………………………………………….។ |
កុលសម្ព័ន្ធអេប្រាអិម ១របាក្សត្រ 7:20-29 25 June 2026
២០ ឯកូនរបស់អេប្រាអិម គឺស៊ុថេឡាៗបង្កើតបេរេឌ បេរេឌបង្កើតថាហាតៗ បង្កើតអេឡាដាៗ បង្កើតថាហាត ២១ ថាហាតគាត់បង្កើតសាបាឌៗ បង្កើតស៊ុថេឡាៗបង្កើតអេសើរ និងអេលាឌ ដែលពួកអ្នកកើតនៅស្រុកកាថបានសំឡាប់ ដោយព្រោះអ្នកទាំង២នោះបានចុះទៅ...


