Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

កុលសម្ព័ន្ធអេប្រាអិម ១របាក្សត្រ 7:20-29 25 June 2026

by | Jun 23, 2026 | QT Books

២០ ឯ​កូន​របស់​អេប្រាអិម គឺ​ស៊ុថេឡាៗ​បង្កើត​បេរេឌ បេរេឌ​បង្កើត​ថាហាតៗ បង្កើតអេឡាដាៗ បង្កើត​ថាហាត ២១ ថាហាត​គាត់​បង្កើត​សាបាឌៗ បង្កើត​ស៊ុថេឡាៗ​បង្កើត​អេសើរ និង​អេលាឌ ដែល​ពួក​អ្នក​កើត​នៅ​ស្រុក​កាថ​បាន​សំឡាប់ ដោយ​ព្រោះ​អ្នក​ទាំង​២​នោះ​បាន​ចុះ​ទៅ ចង់​យក​ហ្វូង​សត្វ​របស់​គេ ២២ ឯ​អេប្រាអិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង​ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ ២៣ រួច​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ ហើយ​នាង​មាន​ទំងន់ បង្កើត​បាន​កូន​ប្រុស​១ គាត់​ឲ្យ​ឈ្មោះ​ថា បេរា ដោយ​ព្រោះ​កើត​មាន​សេចក្តី​អាក្រក់​ដល់​គ្រួ​គាត់ ២៤ កូន​ស្រី​របស់​គាត់ គឺ​សេអេរ៉ា ជា​អ្នក​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ខាង​លើ​ផង និង​ក្រុង​អ៊ូសេន-សេអេរ៉ា​ដែរ ២៥ បេរា​បង្កើត​រេផា និង​រេសែប រេផា​បង្កើត​ថេឡាៗ បង្កើត​ថាហាន២៦ ថាហាន​បង្កើត​ឡាអាដានៗ បង្កើត​អាំមីហ៊ូតៗ​បង្កើត​អេលីសាម៉ា ២៧ អេលីសាម៉ា​បង្កើត​នុនៗ​បង្កើត​យ៉ូស្វេ។ ២៨ ឯ​កេរអាករ និង​ទី​លំនៅ​របស់​គេ នោះ​គឺ​នៅ​ក្រុង​បេត-អែល និង​ភូមិ​នៅ​ជុំវិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអារ៉ាន និង​ខាង​លិច​ដល់​ក្រុង​កេស៊ើរ និង​ភូមិ​ជុំវិញ ព្រម​ទាំង​ក្រុង​ស៊ីគែម និង​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ក្រុង​កាសា និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ២៩ ហើយ​តាម​ព្រំដែន​នៃ​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​មាន​ក្រុង​បេត-សៀន និង​ភូមិ​នៅ​ជុំវិញ ក្រុង​ត្អាណាក និង​ភូមិ​នៅ​ជុំវិញ ក្រុង​មេគីដោ និង​ភូមិ​នៅ​ជុំវិញ ក្រុង​ដោរ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ពួក​កូន​ចៅ​យ៉ូសែប ជា​កូន​អ៊ីស្រាអែល គេ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។

ការយល់ដឹងពីអត្ថបទ

នៅត្រង់ចំនុចនេះវិញគឺបានរៀបរាប់អំពីឈ្មោះនៃពូជអំបូរកុលសម្ព័ន្ធអេប្រាអិម។ អេប្រាអិមជាកូនប្រុសរបស់លោកយ៉ូសែប។ហើយឈ្មោះនេះគឺជាឈ្មោះនៃស្រុកអ៊ីស្រាអែលដែលទឹលដីស្ទើរតែទាំងអស់នៅអាណាចក្រខាងជើង(នៅពេលទឹកដីប្រទេសអ៊ីស្រាអែលបានបែងចែកទឹកដីជាពីរ គឺខាងត្បូងគឺយូដា និងខាងជើងគឺអ៊ីស្រាអែល-អេប្រាអិម)។ហើយក្រុងអេប្រាអិមគឺស្ថិតនៅភាគខាងជើងនៃក្រុងយេរ៉ូសាឡិម។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមបង្គាប់ទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន   របាក្សត្រទី១ 14:1-17  20 July 2026

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន របាក្សត្រទី១ 14:1-17 20 July 2026

១រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់ ២ ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះយេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ពិត...

read more
ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14   18 July 2026

ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14 18 July 2026

១ ដាវីឌ​ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​នឹង​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់ ២ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ...

read more
ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន   របាក្សត្រទី១ 12:23-40  17 July 2026

ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន របាក្សត្រទី១ 12:23-40 17 July 2026

២៣ ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រាវុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុនដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ ២៤ គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង...

read more