Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ក្រុងរបស់ពួកលេវី (ត) ១របាក្សត្រ 6:49-81 23 June 2026

by | Jun 22, 2026 | QT Books

៤៩ ឯ​អើរ៉ុន និង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាសនា​នៃ​ដង្វាយ​ដុត និង​អាសនា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត និង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រាអែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ ៥០ នេះ​កូន​ចៅ​អើរ៉ុន គឺ​លោក​បង្កើត​អេលាសារៗ​បង្កើត​ភីនេហាសៗ​បង្កើត​អ័ប៊ីសួរ ៥១ ឯ​អ័ប៊ីសួរ​ក៏​បង្កើត​ប៊ូកគីៗ បង្កើត​អ៊ូស៊ីៗ​បង្កើត​សេរ៉ាហ៊ា ៥២ សេរ៉ាហ៊ា​បង្កើត​មេរ៉ាយ៉ូតៗ​បង្កើត​អ័ម៉ារាៗ​បង្កើត​អ័ហ៊ីទូប ៥៣ អ័ហ៊ីទូប​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស។៥៤ ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១) ៥៥ បាន​ឲ្យ​គេ​មាន​ក្រុង​ហេប្រុន នៅ​ស្រុក​យូដា និង​ដំបន់​នៅ​ជាប់​ជុំវិញ ៥៦ តែ​ស្រែ​ចំការ​នៃ​ទី​ក្រុង និង​ភូមិ​នៅ​ជាប់​ជុំវិញ នោះ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​វិញ ៥៧ ហើយ​បាន​ឲ្យ​ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិបណា និង​ដំបន់​នៅ​ជុំវិញ​ក្រុង​យ៉ាទារ ក្រុង​អែសថេម៉ូរ និង​ដំបន់​នៅ​ជុំវិញ ៥៨ ក្រុង​ហូឡូន និង​ដំបន់​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​ដំបន់​នៅ​ជុំវិញ ៥៩ ក្រុង​អាសាន និង​ដំបន់​នៅ​ជុំវិញ ក្រុង​បេត-សេមែស និង​ដំបន់​នៅ​ជុំវិញ ៦០ ហើយ​ពី​ពូជ​អំបូរ​បេនយ៉ាមីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​ដំបន់​នៅ​ជុំវិញ ក្រុង​អាលេមែត និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាន៉ាថោត និង​ដំបន់​នៅ​ជុំវិញ ទី​ក្រុង​សំរាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​១៣។៦១ ឯ​ពួក​កូន​ចៅ​កេហាត់ ដែល​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នោះ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១០​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដល់​គេ ៦២ ឯ​ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ នោះ​បាន​ឲ្យ​ទី​ក្រុង​១៣ ពី​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែបថាលី ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​ដែល​នៅ​ស្រុក​បាសាន ៦៣ ចំណែក​ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១២ ពី​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់យូល៉ូន ៦៤ ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ ទៅ​ពួក​លេវី ៦៥ គេ​បាន​ចែក​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​ឈ្មោះ​កត់​ទុក​នេះ​ដល់​គេ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​យូដា កូន​ចៅ​ស៊ីម្មាន និង​កូន​ចៅ​បេនយ៉ាមីន ដោយ​ចាប់​ឆ្នោត។៦៦ មាន​ពួក​គ្រួ​នៃ​កូន​ចៅ​កេហាត់​ខ្លះ គេ​បាន​ទី​ក្រុង​របស់​ព្រំដែន​ខ្លួន ពី​ក្នុង​ពូជ​អំបូរ​អេប្រាអិម​វិញ ៦៧ ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ក៏​បាន​ឲ្យ​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រាអិម ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ ក្រុង​កេស៊ើរ និង​ដំបន់​នៅ​ជុំវិញ ៦៨ ក្រុង​យ៉ុកមាម និង​ដំបន់​នៅ​ជុំវិញ ក្រុង​បេត-ហូរ៉ុន និង​ដំបន់​នៅ​ជុំវិញ ៦៩ ក្រុង​អាយ៉ាឡូន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​កាថ-រីម៉ូន និង​ដំបន់​នៅ​ជុំវិញ ៧០ ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ក្រុង​អាន់នើរ និង​ដំបន់​នៅ​ជុំវិញ ក្រុង​ប៊ីលាម និង​តំបន់​នៅ​ជុំវិញ សំរាប់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​ដែរ។៧១ ឯ​ពួក​កូន​ចៅ​គើសុន នោះ​បាន​ចែក​ឲ្យ​មាន​ទី​ក្រុង​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាសថារ៉ូត និង​ដំបន់​នៅ​ជុំវិញ ៧២ ហើយ​ពី​ពូជ​អំបូរ​អ៊ីសាខារ ក៏​ឲ្យ​ក្រុង​កេដេស និង​ដំបន់​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​ដំបន់​នៅ​ជុំវិញ ៧៣ ក្រុង​រ៉ាម៉ូត និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អានេម និង​ដំបន់​នៅ​ជុំវិញ ៧៤ ពី​ពូជ​អំបូរ​អេស៊ើរ ក៏​ឲ្យ​ក្រុង​ម៉ាសាល និង​ដំបន់​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​ដំបន់​នៅ​ជុំវិញ ៧៥ ក្រុង​ហ៊ូកូក និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​រេហុប និង​ដប់​នៅ​ជុំវិញ ៧៦ ពី​ពូជ​អំបូរ​ណែបថាលី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ និង​ដំបន់​នៅ​ជុំវិញ​ក្រុង​ហាំម៉ូន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​គារយ៉ាថែម និង​ដំបន់​នៅ​ជុំវិញ។៧៧ ឯ​ពួក​លេវី​ដែល​សល់ គឺ​ជា​ពួក​ម្រ៉ារី នោះ​បាន​ចែក​ឲ្យ​គេ ពី​ពូជ​អំបូរ​សាប់យូល៉ូន គឺ​ក្រុង​រីម៉ូនរ និង​ដំបន់​នៅ​ជុំវិញ ក្រុង​តាបោរ និង​ដំបន់​នៅ​ជុំវិញ៧៨ និង​ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​ក្រុង​យេរីខូរ គឺ​ខាង​កើត​ទន្លេ​នោះ​ពី​ពូជ​អំបូរ​រូបេន ក៏​ឲ្យ​ក្រុង​បេស៊ើរ ដែល​នៅ​ទី​រហោស្ថាន និង​ដំបន់​នៅ​ជុំវិញ ក្រុង​យ៉ាហាស និង​ដំបន់​នៅ​ជុំវិញ ៧៩ ក្រុង​ក្តេម៉ូត និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​មេផ្អាត និង​ដំបន់​នៅ​ជុំវិញ៨០ ពី​ពូជ​អំបូរ​កាឌ់ បាន​ឲ្យ​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត និង​ដំបន់​នៅ​ជុំវិញ ក្រុង​ម៉ាហាណែម និង​ដំបន់​នៅ​ជុំវិញ ៨១ ក្រុង​ហែសបូន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​យ៉ាស៊ើរ និង​ដំបន់​នៅ​ជុំវិញ។

ការយល់ដឹងពីអត្ថបទ

គេបានប្រគល់ទីក្រុងចំនួន៤៨ទៅអោយពួកលេវី នៅពេលលោកយ៉ូស្វេដណ្ដើមបានទឹកដីកាណាន ក្រុងទាំងនេះក៍ត្រូវបានគេបែងចែកជាបួនក្រុមដែរ។ក្រុងសម្រាប់ពួកកេហាត់ជាសង្ឃ ស្ថិតនៅជុំវិញក្រុងយេរ៉ូសាឡិម ហេតុដូច្នេះហើយវាស្ថិតនៅជិតៗរោងឧបោសថ។ ឯក្រុងរបស់ពួកលេវីបីក្រុមទៀតនោះនៅឆ្ងាយពីក្រុងយេរ៉ូសាឡិមបន្ដិច។បន្ទាប់មកអ្នកនិពន្ធរៀបរាប់ឈ្មោះក្រុងទាំងបីក្រុមនោះ ទី១ សម្រាប់ពួកកេហាត់ដែលមិនមែនជាសង្ឃ បន្ទាប់មកគឺពួកគើសុន និងចុងក្រោយបង្អស់សម្រាប់ពួកម្រ៉ារី។

ព្រះបន្ទូលដែលទ្រង់បានប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំនៅថ្ងៃនេះ? ខ្ញុំនឹងទទួលតាម

……………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើកូនស្តាប់តានបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

កុលសម្ព័ន្ធអេប្រាអិម ១របាក្សត្រ 7:20-29   25 June 2026

កុលសម្ព័ន្ធអេប្រាអិម ១របាក្សត្រ 7:20-29 25 June 2026

២០ ឯ​កូន​របស់​អេប្រាអិម គឺ​ស៊ុថេឡាៗ​បង្កើត​បេរេឌ បេរេឌ​បង្កើត​ថាហាតៗ បង្កើតអេឡាដាៗ បង្កើត​ថាហាត ២១ ថាហាត​គាត់​បង្កើត​សាបាឌៗ បង្កើត​ស៊ុថេឡាៗ​បង្កើត​អេសើរ និង​អេលាឌ ដែល​ពួក​អ្នក​កើត​នៅ​ស្រុក​កាថ​បាន​សំឡាប់ ដោយ​ព្រោះ​អ្នក​ទាំង​២​នោះ​បាន​ចុះ​ទៅ...

read more
កុលសម្ព័ន្ធអ៊ីសាខារ ១របាក្សត្រ 7:1-19    24 June 2026

កុលសម្ព័ន្ធអ៊ីសាខារ ១របាក្សត្រ 7:1-19 24 June 2026

១ ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន ទាំង​អស់​មាន​៤​នាក់ ២ ឯ​កូន​ថូឡា គឺ​អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និង​សាំយូអែល នោះ​សុទ្ធ​តែ​ជា​កំពូល លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺថូឡា​នោះ​ឯង ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន...

read more
ក្រុងរបស់ពួកលេវី ១របាក្សត្រ 6:31-48    22 June 2026

ក្រុងរបស់ពួកលេវី ១របាក្សត្រ 6:31-48 22 June 2026

៣១ កាល​ហិប​នៃ​ព្រះ​បាន​សេចក្តី​សំរាក​ហើយ នោះ​ស្តេច​ដាវីឌ ទ្រង់​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ការពារ​ចំរៀង​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ៣២ គេ​បាន​ប្រតិបត្តិ​ក្នុង​ការ​ចំរៀង​នៅ​មុខ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ ដរាប​ដល់​សាឡូម៉ូន​បាន​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា...

read more