| ៤៩ ឯអើរ៉ុន និងពួកកូនលោក គេថ្វាយដង្វាយនៅលើអាសនានៃដង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏ធ្វើសំរេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយដង្វាយឲ្យធួននឹងបាប នៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបំរើនៃព្រះ ៥០ នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗបង្កើតភីនេហាសៗបង្កើតអ័ប៊ីសួរ ៥១ ឯអ័ប៊ីសួរក៏បង្កើតប៊ូកគីៗ បង្កើតអ៊ូស៊ីៗបង្កើតសេរ៉ាហ៊ា ៥២ សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូតៗបង្កើតអ័ម៉ារាៗបង្កើតអ័ហ៊ីទូប ៥៣ អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស។៥៤ ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១) ៥៥ បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា និងដំបន់នៅជាប់ជុំវិញ ៥៦ តែស្រែចំការនៃទីក្រុង និងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ ៥៧ ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងដំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងដំបន់នៅជុំវិញ ៥៨ ក្រុងហូឡូន និងដំបន់នៅជុំវិញ ក្រុងដេបៀរ និងដំបន់នៅជុំវិញ ៥៩ ក្រុងអាសាន និងដំបន់នៅជុំវិញ ក្រុងបេត-សេមែស និងដំបន់នៅជុំវិញ ៦០ ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងដំបន់នៅជុំវិញ ក្រុងអាលេមែត និងដំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត និងដំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។៦១ ឯពួកកូនចៅកេហាត់ ដែលសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់ពូជអំបូរនោះ នោះតាមឆ្នោតបានឲ្យទីក្រុង១០ពីពូជអំបូរម៉ាន៉ាសេ១ចំហៀងដល់គេ ៦២ ឯពួកកូនចៅគើសុនតាមគ្រួគេ នោះបានឲ្យទីក្រុង១៣ ពីពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី ហើយពីពូជអំបូរម៉ាន៉ាសេដែលនៅស្រុកបាសាន ៦៣ ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ និងសាប់យូល៉ូន ៦៤ ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងដំបន់នៅជុំវិញ ទៅពួកលេវី ៦៥ គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីពូជអំបូរនៃកូនចៅយូដា កូនចៅស៊ីម្មាន និងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។៦៦ មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ ៦៧ ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងដំបន់នៅជុំវិញ ក្រុងកេស៊ើរ និងដំបន់នៅជុំវិញ ៦៨ ក្រុងយ៉ុកមាម និងដំបន់នៅជុំវិញ ក្រុងបេត-ហូរ៉ុន និងដំបន់នៅជុំវិញ ៦៩ ក្រុងអាយ៉ាឡូន និងដំបន់នៅជុំវិញ ហើយក្រុងកាថ-រីម៉ូន និងដំបន់នៅជុំវិញ ៧០ ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ និងដំបន់នៅជុំវិញ ក្រុងប៊ីលាម និងតំបន់នៅជុំវិញ សំរាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។៧១ ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងដំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត និងដំបន់នៅជុំវិញ ៧២ ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស និងដំបន់នៅជុំវិញ ក្រុងដាប្រាត និងដំបន់នៅជុំវិញ ៧៣ ក្រុងរ៉ាម៉ូត និងដំបន់នៅជុំវិញ ហើយក្រុងអានេម និងដំបន់នៅជុំវិញ ៧៤ ពីពូជអំបូរអេស៊ើរ ក៏ឲ្យក្រុងម៉ាសាល និងដំបន់នៅជុំវិញ ក្រុងអាប់ដូន និងដំបន់នៅជុំវិញ ៧៥ ក្រុងហ៊ូកូក និងដំបន់នៅជុំវិញ ហើយក្រុងរេហុប និងដប់នៅជុំវិញ ៧៦ ពីពូជអំបូរណែបថាលី ក៏ឲ្យក្រុងកេដេស នៅស្រុកកាលីឡេ និងដំបន់នៅជុំវិញក្រុងហាំម៉ូន និងដំបន់នៅជុំវិញ ហើយក្រុងគារយ៉ាថែម និងដំបន់នៅជុំវិញ។៧៧ ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ និងដំបន់នៅជុំវិញ ក្រុងតាបោរ និងដំបន់នៅជុំវិញ៧៨ និងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូរ គឺខាងកើតទន្លេនោះពីពូជអំបូររូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន និងដំបន់នៅជុំវិញ ក្រុងយ៉ាហាស និងដំបន់នៅជុំវិញ ៧៩ ក្រុងក្តេម៉ូត និងដំបន់នៅជុំវិញ ហើយក្រុងមេផ្អាត និងដំបន់នៅជុំវិញ៨០ ពីពូជអំបូរកាឌ់ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត និងដំបន់នៅជុំវិញ ក្រុងម៉ាហាណែម និងដំបន់នៅជុំវិញ ៨១ ក្រុងហែសបូន និងដំបន់នៅជុំវិញ ហើយក្រុងយ៉ាស៊ើរ និងដំបន់នៅជុំវិញ។ ការយល់ដឹងពីអត្ថបទ គេបានប្រគល់ទីក្រុងចំនួន៤៨ទៅអោយពួកលេវី នៅពេលលោកយ៉ូស្វេដណ្ដើមបានទឹកដីកាណាន ក្រុងទាំងនេះក៍ត្រូវបានគេបែងចែកជាបួនក្រុមដែរ។ក្រុងសម្រាប់ពួកកេហាត់ជាសង្ឃ ស្ថិតនៅជុំវិញក្រុងយេរ៉ូសាឡិម ហេតុដូច្នេះហើយវាស្ថិតនៅជិតៗរោងឧបោសថ។ ឯក្រុងរបស់ពួកលេវីបីក្រុមទៀតនោះនៅឆ្ងាយពីក្រុងយេរ៉ូសាឡិមបន្ដិច។បន្ទាប់មកអ្នកនិពន្ធរៀបរាប់ឈ្មោះក្រុងទាំងបីក្រុមនោះ ទី១ សម្រាប់ពួកកេហាត់ដែលមិនមែនជាសង្ឃ បន្ទាប់មកគឺពួកគើសុន និងចុងក្រោយបង្អស់សម្រាប់ពួកម្រ៉ារី។ ព្រះបន្ទូលដែលទ្រង់បានប្រទានមកខ្ញុំនៅថ្ងៃនេះ ……………………………………………………………………………………………………………………………………………………………………………………..។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំនៅថ្ងៃនេះ? ខ្ញុំនឹងទទួលតាម ……………………………………………………………………………………………………………………………………………………………………………………..។ ២. ប្រសិនបើកូនស្តាប់តានបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ……………………………………………………………………………………………………………………………………………………………………………………..។ សេចក្តីអធិស្ឋាន ……………………………………………………………………………………………………………………………………………………………………………………..។ |
កុលសម្ព័ន្ធអេប្រាអិម ១របាក្សត្រ 7:20-29 25 June 2026
២០ ឯកូនរបស់អេប្រាអិម គឺស៊ុថេឡាៗបង្កើតបេរេឌ បេរេឌបង្កើតថាហាតៗ បង្កើតអេឡាដាៗ បង្កើតថាហាត ២១ ថាហាតគាត់បង្កើតសាបាឌៗ បង្កើតស៊ុថេឡាៗបង្កើតអេសើរ និងអេលាឌ ដែលពួកអ្នកកើតនៅស្រុកកាថបានសំឡាប់ ដោយព្រោះអ្នកទាំង២នោះបានចុះទៅ...


