Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ក្រុងរបស់ពួកលេវី ១របាក្សត្រ 6:31-48 22 June 2026

by | Jun 22, 2026 | QT Books

៣១ កាល​ហិប​នៃ​ព្រះ​បាន​សេចក្តី​សំរាក​ហើយ នោះ​ស្តេច​ដាវីឌ ទ្រង់​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ការពារ​ចំរៀង​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ៣២ គេ​បាន​ប្រតិបត្តិ​ក្នុង​ការ​ចំរៀង​នៅ​មុខ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ ដរាប​ដល់​សាឡូម៉ូន​បាន​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា នៅ​ក្រុង​យេរូសាឡិម គេ​ក៏​ចូល​ធ្វើ​ការងារ​គេ តាម​វេន​រៀង​ខ្លួន ៣៣ ឯ​ពួក​អ្នក​ដែល​ធ្វើ​ការងារ​នោះ និង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចំរៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូអែល ៣៤សាំយូអែល ជា​កូន​អែលកាណាៗ ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលាបៗ ជា​កូន​ណាហាត់ ៣៥ ណាហាត់ ជា​កូន​ស៊ូភៗ ជា​កូន​អែលកាណា ជា​កូន​ម៉ាហាតៗ ជា​កូន​អ័ម៉ាសាយ ៣៦ អ័ម៉ាសាយ ជា​កូន​អែលកាណាៗ ជា​កូន​យ៉ូអែលៗ ជា​កូន​អ័សារាៗ ជា​កូនសេផានា ៣៧ សេផានា ជា​កូន​ថាហាត ថាហាត ជា​កូន​អាស់ស៊ាៗ ជា​កូន​អេបៀសាប់ៗ ជា​កូន​កូរេ ៣៨ កូរេ​ជា​កូន​យីតសារៗ ជា​កូន​កេហាត់ៗ ជា​កូន​លេវីៗ ជា​កូន​អ៊ីស្រាអែល ៣៩ ហើយ​មាន​អេសាភ ជា​ប្អូន​ឈរ​នៅ​ខាង​ស្តាំ គឺ​អេសាភ ជា​កូន​បេរេគា ដែល​បេរេគា ជា​កូន​សាំម៉ា៤០ សាំម៉ា ជា​កូន​មីកែលៗ ជា​កូន​ប្អាសេយ៉ាៗ ជា​កូន​ម៉ាលគា ៤១ ម៉ាលគា ជា​កូន​អែតនីៗ ជា​កូន​សេរ៉ាស សេរ៉ាស ជា​កូន​អ័ដាយ៉ា៤២ អ័ដាយ៉ា ជា​កូន​អេថានៗ ជា​កូន​ស៊ីម៉្មាៗ ជា​កូន​ស៊ីម៉ាយ ៤៣ ស៊ីម៉ាយ ជា​កូន​យ៉ាហាត យ៉ាហាត ជា​កូន​គើសុនៗ ជា​កូន​លេវី ៤៤ ហើយ​នៅ​ខាង​ឆ្វេង មាន​ពួក​កូន​ចៅ​ម្រ៉ារី ជា​បង​ប្អូន​គេ គឺ​អេថាន ជា​កូន​គីស៊ី ដែល​ជា​កូន​អាប់ឌីៗ​ជា​កូន​ម៉ាលូក៤៥ ម៉ាលូក​ជា​កូន​ហាសាបយ៉ាៗ ជា​កូន​អ័ម៉ាស៊ាៗ ជា​កូន​ហ៊ីលគីយ៉ា ៤៦ ហ៊ីលគីយ៉ា ជា​កូន​អាំស៊ីៗ​ជា​កូន​បានីៗ​ជា​កូន​សេមើរ ៤៧ សេមើរ ជា​កូន​ម៉ាសលីៗ​ជា​កូន​មូស៊ីៗ​ជា​កូន​ម្រ៉ារីៗ​ជា​កូន​លេវី ៤៨ ហើយ​គឺ​ពួក​លេវី ជា​បង​ប្អូន​គេ ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ទាំង​អស់ នៅ​ក្នុង​រោង​ឧបោសថ​ផង​ព្រះវិហារ​នៃ​ព្រះ

ការយល់ដឹងពីអត្ថបទ

ជាបន្ដបន្ទាប់មកអ្នកសរសេរបានរៀបរាប់អំពីសាវតារបស់មនុស្សបីនាក់ទៀត ដែលត្រូវទទួលខុសត្រូវផ្នែកចម្រៀងនៅក្នុងរោងឧបោសថ គឺលោកហេម៉ាន ជាពួកកេហាត់ លោកអេសាភជាពួកគើសុន និងលោកអេថាន ជាពួកម្រ៉ារី។(ចម្រៀងដែលអ្នកទាំងបីច្រៀងនិងចម្រៀងរបស់ពួកលេវីដទៃទៀតដែលគេស្គាល់ថាជាកូនរបស់កូរេ ត្រូវគេកត់ទុកនៅក្នុងកណ្ឌទំនុកដំកើង)។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………។

១.​ ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។

………………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

………………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more
ចូរស្អាងទីបរិសុទ្ធនៃព្រះ    របាក្សត្រទី១ 22:13-19    08 August 2026

ចូរស្អាងទីបរិសុទ្ធនៃព្រះ របាក្សត្រទី១ 22:13-19 08 August 2026

១៣ យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច...

read more
ស្តេចដាវីឌរៀបចំសង់ព្រះវិហារ    របាក្សត្រទី១ 22:1-12    07 August 2026

ស្តេចដាវីឌរៀបចំសង់ព្រះវិហារ របាក្សត្រទី១ 22:1-12 07 August 2026

១ដាវីឌ​ក៏​មាន​ព្រះបន្ទូល​ថា នេះ​គឺ​ជា​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាសនា​នៃ​ដង្វាយ​ដុត​សំរាប់​ពួក​អ៊ីស្រាអែល​ហើយ។២ គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាលម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម...

read more