Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

កុលសម្ព័ន្ធអ៊ីសាខារ ១របាក្សត្រ 7:1-19 24 June 2026

by | Jun 23, 2026 | QT Books

 ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន ទាំង​អស់​មាន​៤​នាក់  ឯ​កូន​ថូឡា គឺ​អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និង​សាំយូអែល នោះ​សុទ្ធ​តែ​ជា​កំពូល លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺថូឡា​នោះ​ឯង ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​ដំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ គេ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​៦០០​នាក់  ឯ​កូន​របស់​អ៊ូស៊ី គឺ​យីសរ៉ាហ៊ា ហើយ​កូន​របស់​យីសរ៉ាហ៊ា គឺ​មីកែល អូបាឌា យ៉ូអែល និង​យីសយ៉ា ទាំង​អស់​មាន​៥​នាក់ ដែល​សុទ្ធ​តែ​ជា​មេ  ហើយ​នៅ​ជា​មួយ​នឹង​គេ មាន​ពួក​ទាហាន​សំរាប់​ចំបាំង ចំនួន​៣​ម៉ឺន​៦​ពាន់​នាក់ តាម​ដំណ​តាម​វង្សានុវង្ស​របស់​ពួកឰយុកោ​គេ ពី​ព្រោះ​គេ​មាន​ប្រពន្ធ​មាន​កូន​ច្រើន  រួម​ពួក​បង​ប្អូន​គេ នៅ​ក្នុង​ពួក​គ្រួ​អ៊ីសាខារ​ទាំង​ប៉ុន្មាន ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​រាប់​តាម​ពង្សាវតារ​គេ នោះ​មាន​ចំនួន​៨​ម៉ឺន​៧​ពាន់​នាក់។ ឯ​កូន​របស់​បេនយ៉ាមីន គឺ​បេឡា បេគើរ និង​យេឌីអែល ទាំង​អស់​មាន​៣​នាក់  ឯ​កូន​របស់​បេឡា គឺ​អេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និង​អ៊ីរី ទាំង​អស់​មាន​៥​នាក់ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ហើយ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន តាម​ពង្សាវតារ​របស់​គេ នោះ​បាន​រាប់​ចំនួន​ជា​២​ម៉ឺន​២​ពាន់​៣៤​នាក់ឯ​កូន​របស់​បេគើរ គឺ​សេមីរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូន៉ាយ អំរី យេរេម៉ូត អ័ប៊ីយ៉ា អ័ណាថូត និង​អ័ឡាមែត នេះ​សុទ្ធ​តែ​ជា​កូន​របស់​បេគើរ  ក៏​បាន​រាប់​គេ​តាម​ពង្សាវតារ តាម​ដំណ​គេ សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ឃើញ​មាន​ចំនួន​២​ម៉ឺន​២០០​នាក់ ១០ ឯ​កូន​របស់​យេឌីអែល គឺ​ប៊ីលហាន ហើយ​កូន​របស់​ប៊ីលហាន គឺ​យេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និង​អ័ហ៊ីសាហារ ១១ នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេឌីអែល តាម​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​ក្នុង​ពួក​ពលទ័ព​បាន មាន​ចំនួន​១​ម៉ឺន​៧​ពាន់​២០០​នាក់ ១២ ក៏​មាន​ស៊ូភីម និង​ហ៊ូភីម ជា​កូន​អ៊ា ហើយ​ហ៊ូស៊ីម ជា​កូន​អ័ហ៊ើរ​ដែរ។១៣ ឯ​កូន​របស់​ណែបថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម សុទ្ធ​តែ​ជា​កូន​របស់​នាង​ប៊ីលហា។១៤ ឯ​កូន​របស់​ម៉ាន៉ាសេ គឺ​អាសរាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​ក៏​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត ១៥ ហើយ​ម៉ាគារ​បាន​យក​ប្រពន្ធ​ឈ្មោះ​ម្អាកា ជា​ប្អូន​ស្រី​របស់​ពួក​ហ៊ូភីម និង​ស៊ូភីម ហើយ​កូន​ទី​២​របស់​ម៉ាន៉ាសេ គឺ​ស្លូផិហាត រីឯ​ស្លូផិហាត​គាត់​មាន​សុទ្ធ​តែ​កូន​ស្រី ១៦ ឯ​នាង​ម្អាកា​ជា​ប្រពន្ធ​ម៉ាគារ​នាង​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា ពេរែស ប្អូន​គាត់​ឈ្មោះ​សេរែស ហើយ​កូន​របស់​អ្នក​នោះ គឺ​អ៊ូឡាម និង​រ៉ាគែម ១៧ ឯ​កូន​របស់​អ៊ូឡាម គឺ​បេដាន នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កាឡាត ដែល​ជា​កូន​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ ១៨ ហើយ​ហាម៉ូលេកេត ជា​ប្អូន​ស្រី​គាត់ ក៏​បង្កើត​អ៊ីសហូឌ អ័បៀស៊ើរ និង​ម៉ាឡា ១៩ ហើយ​កូន​របស់​សេមីដា គឺ​អ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។

ការយល់ដឹងពីអត្ថបទ

ទោះបីបញ្ជីឈ្មោះនៅទីនេះ មិនបានធ្វើអោយចប់ចុងចប់ដើម ហើយមិនរៀងតាមលំដាប់លំដោយ ក៍កេហាត់ដូចជាដឹងថា កុលសម្ព័ន្ធដែលគេលើកយកមកនិយាយនោះគឺមានកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធបេនយ៉ាមីនមួយចំនែក និងម៉ាន៉ាសេ។*បេនយ៉ាមីនគឺជាប្អូនប្រុសពៅរបស់លោកយ៉ូសែប នៅពេលប៉េនយ៉ាមីនកើតលោកយ៉ូសែបមិនបានឃើញមុខប្អូនទេពីព្រោះគាត់ត្រូវបងៗលក់គាត់ទៅប្រទេសអេស៊ីពហើយ។ រីឯម៉ាន៉ាសេគឺជាកូនប្រុសបង្កើតរបស់លោកយ៉ូសែប ដូច្នេះចំពោះចំនែកកេរ្ដិ៍មរតកលោកយ៉ូសែបគឺគាត់បានទទួលពីចំនែកខុសពីបងប្អូនរបស់គាត់ម្នាក់ៗទទួលបានតែមួយចំនែកតែប៉ុណ្ណោះ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាព្រះអង្គប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាម

………………………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

………………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more
ចូរស្អាងទីបរិសុទ្ធនៃព្រះ    របាក្សត្រទី១ 22:13-19    08 August 2026

ចូរស្អាងទីបរិសុទ្ធនៃព្រះ របាក្សត្រទី១ 22:13-19 08 August 2026

១៣ យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច...

read more
ស្តេចដាវីឌរៀបចំសង់ព្រះវិហារ    របាក្សត្រទី១ 22:1-12    07 August 2026

ស្តេចដាវីឌរៀបចំសង់ព្រះវិហារ របាក្សត្រទី១ 22:1-12 07 August 2026

១ដាវីឌ​ក៏​មាន​ព្រះបន្ទូល​ថា នេះ​គឺ​ជា​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាសនា​នៃ​ដង្វាយ​ដុត​សំរាប់​ពួក​អ៊ីស្រាអែល​ហើយ។២ គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាលម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម...

read more