Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

កុលសម្ព័ន្ធយូដា ១របាក្សត្រ 4:1-23 16 June 2026

by | Jun 15, 2026 | QT Books

 ឯ​កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល  ឯ​រីអាយ៉ា ជា​កូន​សូបាល គាត់​បង្កើត​យ៉ាហាត ហើយ​យ៉ាហាត​បង្កើត​អ័ហ៊ូម៉ាយ និង​ឡាហាឌ នេះ​ហើយ​ជា​គ្រូ​នៃ​ពួក​សូរ៉ាត  ឯ​ពួក​អ្នក​ដែល​កើត​ពី​ឪពុក​របស់​អេថាម គឺ​យេសរាល យីសម៉ា និង​យីឌបាស ហើយ​ប្អូន​ស្រី​របស់​គេ នាង​ឈ្មោះ​ហាសលែល-ពូនី  ឯ​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ ហើយ​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រាតា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេហិម។ ឯ​អាសហ៊ើរ ជា​អ្នក​តាំង​ក្រុង​ត្កូអា គាត់​មាន​ប្រពន្ធ​២ មួយ​ឈ្មោះ​ហេឡា ហើយ​មួយ​ឈ្មោះ​ណាអារ៉ា  នាង​ណាអារ៉ា​បង្កើត​បាន​អ័ហ៊ូសាម ហេភើរ ថេម៉ានី និង​អ័ហាសថារី​ឲ្យ​គាត់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណាអារ៉ា​ទាំង​ប៉ុន្មាន  ឯ​កូន​របស់​ហេឡា គឺ​សេរ៉ែត សូហារ និង​អេតណាន  ឯ​កោស គាត់​បង្កើត​អ័នូប និង​សូបេបា ហើយ​នឹង​គ្រួ​អ័ខាហែល ជា​កូន​ហារូម។ ឯ​យ៉ាបេស គាត់​ជា​មនុស្ស​ដែល​គេ​រាប់​អាន លើស​ជាង​ពួក​បង​ប្អូន​គាត់ ម្តាយ​បាន​ឲ្យ​ឈ្មោះ​ថា យ៉ាបេស ដោយ​ថា ពី​ព្រោះ​ខ្ញុំ​បាន​បង្កើត​វា​មក ដោយ​មាន​ចិត្ត​ព្រួយ ១០ យ៉ាបេស​នេះ គាត់​បាន​អំពាវនាវ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា ឱ​បើ​ទ្រង់​នឹង​ប្រទាន​ពរ​មក​ទូលបង្គំ​ទៅ​អេះ ព្រម​ទាំង​វាត​ព្រំដែន​របស់​ទូលបង្គំ ឲ្យ​ទូលាយ​ឡើង ហើយ​ឲ្យ​ព្រះហស្ត​ទ្រង់​បាន​នៅ​ជា​មួយ​នឹង​ទូលបង្គំ ដើម្បី និង​រក្សា​ទូលបង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ ប្រយោជន៍​មិន​ឲ្យ​ទូលបង្គំ​កើត​ចិត្ត​ព្រួយ ព្រះ​ទ្រង់​ក៏​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម ១១ ឯ​កេលូប​ជា​ប្អូន​ស៊ូហា គាត់​បង្កើត​មហ៊ារ ដែល​ជា​ឪពុក​អែសថូន ១២ អែសថូន​បង្កើត​បេត-រ៉ាផា ផាសេហា និង​ថេហ៊ីណា ដែល​ជា​អ្នក​តាំង​ក្រុង​ណាហាស នោះ​សុទ្ធ​តែ​ជា​ពួក​អ្នក​នៅ​ត្រង់​រេកា ១៣ ឯ​កូន​របស់​កេណាស គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​អូធ្នាល គឺ​ហាថាត ១៤ ឯ​មេវណូថាយ គាត់​បង្កើត​អូប្រា សេរ៉ាយ៉ា​បង្កើត​យ៉ូអាប់ ជា​អ្នក​តាំង​ដំបន់​នៃ​ពួក​នៅ​ច្រក​ភ្នំ​ហារ៉ាស៊ីម ពី​ព្រោះ​គេ​សុទ្ធ​តែ​ជា​ពួក​ជាង​រចនា ១៥ ឯ​កូន​របស់​កាលែប ជា​កូន​យេភូនេ គឺ​អ៊ីរូវ អេឡា និង​ណាអាម ឯ​កូន​របស់​អេឡា គឺ​កេណាសឯ​កូន​របស់​យេហាលែល គឺ​ស៊ីភ ស៊ីផា ធារីយ៉ា និង​អ័សើរ៉ែល១៧ ឯ​កូន​របស់​អែសរ៉ា គឺ​យេធើ ម៉ារេឌ អេភើរ និង​យ៉ាឡូន ហើយ​ប្រពន្ធ​របស់​ម៉ារេឌ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​តាំង​ក្រុង​អែសធេម៉ូរ ១៨ ឯ​ប្រពន្ធ​គាត់ ដែល​ជា​សាសន៍​យូដា នាង​បង្កើត​យេរេឌ​ជា​អ្នក​តាំង​ក្រុង​កេដោរ និង​ហេប៊ើរ ជា​អ្នក​តាំង​ក្រុង​សូគរ ហើយ​យេគូធាល ជា​អ្នក​តាំង​ក្រុង​សាណូអា នេះ​សុទ្ធ​តែ​ជា​កូន​របស់​ប៊ីធាល បុត្រី​ផារ៉ោន ដែល​យេរេឌ​បាន​យក​ធ្វើ​ជា​ប្រពន្ធ ១៩ ឯ​កូន​របស់​ប្រពន្ធ​ហូឌា ដែល​ជា​ប្អូន​ស្រី​ណាហាំ នោះ​ជា​ពួក​អ្នក​តាំង​ក្រុង​កៃឡា ជា​ស្រុក​របស់​ពួក​កាមីត និង​ក្រុង​អែសធេម៉ូរ ជា​ស្រុក​របស់​ពួក​ម៉ាកាធី ២០ ឯ​កូន​របស់​ស៊ីម៉ូន គឺ​អាំណូន រីនណា បេន-ហាណាន់ និង​ធីឡូន ឯ​កូន​របស់​អ៊ីស៊ី គឺ​សូហេត និង​បេន-សូហេត។ ២១ ឯ​កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡាអាដា ជា​អ្នក​តាំង​ក្រុង​ម៉ារីសា ហើយ​ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក ដែល​ត្បាញ​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាសបេអា ២២ ព្រម​ទាំង​ពួក​យ៉ូគីម ជា​ពួក​អ្នក​ដែល​នៅ​កូសេបា ហើយ​យ៉ូអាស និង​សារ៉ាប ជា​អ្នក​ដែល​មាន​អំណាច​នៅ​ស្រុក​ម៉ូអាប់ ហើយ​យ៉ាស៊ូប៊ី-លេហែម ឯ​បញ្ជី​នេះ​ត​មក​ពី​ចាស់​បុរាណ ២៣ពួក​អ្នក​ទាំង​នេះ​ជា​ពួក​ជាង​ស្មូន ហើយ​ក៏​នៅ​កណ្តាល​ដំណាំ និង​សួនច្បារ គេ​អាស្រ័យ​នៅ​ទី​នោះ​ជិត​ស្តេច ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់

ការយល់ដឹងពីអត្ថបទ

នៅទីបញ្ចប់នៃវគ្គនេះ គេជ្រើសរើសពូជពង្សផ្សេងនៃគ្រួសារយូដា។ នៅត្រង់ចំនុចនេះយើងក៍អាចបញ្ជាក់បានដែរថា ព្រះជាម្ចាស់មិនមែនជ្រើសរើស ឬស្រលាញ់តែពូជពង្សរបស់យូដាតែប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់ក៍ស្រលាញ់ពូជអំបូរផ្សេងៗ និងជាតិសាសន៍ផ្សេងទៀតដែរ។ទ្រង់នឹងសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍លើសកលលោកនេះ ទ្រង់ស្រលាញ់ទាំងសាសន៍យូដា និងសាសន៍ដទៃ។ ព្រះជាម្ចាស់នឹងបង្វែរសេចក្ដីសង្គ្រោះទៅកាន់សាសន៍ដទៃវិញ ហើយទ្រង់ទុកឳកាសអោយសាសន៍ដទៃបានចូលមកគោរពថ្វាយបង្គំទ្រង់ និងធ្វើជាព្រះជាម្ចាស់របស់ពួកគេ ដូចដែលទ្រង់ធ្លាប់ធ្វើជាព្រះរបស់ពួកយូដាដែរ។ ដូច្នេះពួកយូដាអើយ ចូរកុំច្រណែននឹងអ្នកដទៃឡើយ ដ្បិតអ្នកបានចោលទ្រង់ជាមុនទេ ទើបទ្រង់ជ្រើសរើសមនុស្សដទៃ សាសន៍ដទៃអោយបានក្លាយជារាស្ដ្ររបស់ទ្រង់ដ៏នៅអស់កល្បជានិច្ចវិញ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងធ្វើតាមទ្រង់។

…………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more