ព្រះរាជវង្សស្តេចដាវីឌ ១របាក្សត្រ 3:1-24 15 June 2026

| ១ នេះជាពួកបុត្រារបស់ដាវីឌ ដែលស្តេចទ្រង់បង្កើតនៅក្រុងហេប្រុន គឺអាំណូន ជាបុត្រច្បង ដែលកើតពីនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទី២ គឺដានីយ៉ែល ដែលកើតពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល២ទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទី៤ គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត៣ទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល ទី៦ គឺយីតរាម ដែលកើតពីនាងអេកឡាជាទេពីទ្រង់ ៤ ទ្រង់បង្កើតបុត្រទាំង៦នេះ នៅក្រុងហេប្រុន ហើយទ្រង់ក៏សោយរាជ្យនៅក្រុងនោះអស់៧ឆ្នាំ៦ខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិម អស់៣៣ឆ្នាំទៀត ៥ នៅក្រុងយេរូសាឡិម ទ្រង់ក៏បង្កើតកូនទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មាន៤អង្គកើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល ៦ ហើយនឹងយីបហារ អេលីសាម៉ា អេលីផាលេត ៧ ណូកា នេផេក យ៉ាភា ៨ អេលីសាម៉ា អេលីយ៉ាដា និងអេលីផាលេត ទាំងអស់មាន៩អង្គ ៩ នោះសុទ្ធតែជាបុត្រារបស់ដាវីឌទាំងអស់ ទ្រង់ក៏មានបុត្រកើតនឹងពួកអ្នកម្នាងថែមទៀត ហើយមាននាងតាម៉ារ ជាកនិដ្ឋានៃបុត្រទាំងនោះដែរ។១០ ឯបុត្ររបស់សាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមជាអ័ប៊ីយ៉ាៗមានបុត្រ ព្រះនាមជា អេសាៗមានបុត្រ ព្រះនាមជា យ៉ូសាផាត១១ យ៉ូសាផាតមានបុត្រ ព្រះនាមជាយ៉ូរ៉ាមៗមានបុត្រ ព្រះនាមជា អ័ហាស៊ីយ៉ាៗមានបុត្រ ព្រះនាមជា យ៉ូអាស ១២ យ៉ូអាសមានបុត្រ ព្រះនាមជា អ័ម៉ាស៊ាៗមានបុត្រ ព្រះនាមជាអ័សារាៗមានបុត្រព្រះនាមជា យ៉ូថាម ១៣ យ៉ូថាមមានបុត្រ ព្រះនាមជា អ័ហាសៗមានបុត្រ ព្រះនាមជា ហេសេគាៗមានបុត្រ ព្រះនាមជា ម៉ាន៉ាសេ ១៤ ម៉ាន៉ាសេមានបុត្រ ព្រះនាមជា អាំម៉ូនៗមានបុត្រ ព្រះនាមជា យ៉ូសៀស។១៥ យ៉ូសៀសក៏មានបុត្រ ឯបុត្រច្បង ព្រះនាមជាយ៉ូហាណាន បុត្រទី២ ព្រះនាមជាយេហូយ៉ាគីម ទី៣សេដេគា ទី៤សាលូម ១៦ ឯបុត្ររបស់យេហូយ៉ាគីម គឺយេកូនាសៗមានបុត្រ ព្រះនាមជាសេដេគា១៧ឯបុត្ររបស់យេកូនាស ដែលជាប់ជាឈ្លើយ គឺសាលធាល ១៨ និងម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និងនេដាបយ៉ា ១៩ ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំងនោះ ២០ ព្រមទាំងហាស៊ូបា អូហែលបេរេគា ហាសាឌា និងយ៉ាសាប-ហេសេឌ ទាំងអស់មាន៥អង្គ ២១ ឯបុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា ២២ ឯបុត្ររបស់សេកានា គឺសេម៉ាយ៉ា ហើយបុត្ររបស់សេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត ទាំងអស់មាន៦អង្គ ២៣ ឯបុត្ររបស់នារីយ៉ា គឺអេលីយ៉ូន៉ាយ ហេសេគា និងអាសរីកាម ទាំងអស់មាន៣អង្គ ២៤ ឯបុត្ររបស់អេលីយ៉ូន៉ាយ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណានដេឡាយ៉ា និងអ័ណានី ទាំងអស់មាន៧អង្គ។ ការយល់ដឹងពីអត្ថបទ អ្នកនិពន្ធបានបញ្ចប់ជំពូកនេះដោយវិលទៅរៀបរាប់កូនចៅជំនាន់ក្រោយរបស់ស្ដេចដាវីឌ ដែលសោយរាជ្យបន្ដពីទ្រង់រហូតដល់ពេលត្រូវចាប់យកទៅជាឈ្លើយនិងកូនចៅជំនាន់ក្រោយទៀតដែលរស់នៅក្នុងសភាពជាឈ្លើយ និងជំនាន់បន្ទាប់មកទៀត។*ទោះបីជានៅជំនាន់ស្ដេចដាវីឌ ទ្រង់មានជំនឿ និងបានធ្វើយ៉ាងល្អក្នុងការគោរពបូជាដល់ព្រះជាម្ចាស់យ៉ាងណាក៍ដោយ ប៉ុន្ដែកូនចៅជំនាន់ក្រោយរបស់គេបានប្រព្រឹត្ដកំហុសបន្ដិចម្ដងៗចំពោះព្រះជាម្ចាស់ជាហេតុធ្វើអោយពួកគេធ្លាក់ចូលក្នុងអំពើបាបយ៉ាងជ្រៅដោយពួកគេបានគោរពរូបព្រះ និងរូបសំណាក់ព្រះក្លែងក្លាយ ដូច្នេះហើយទើបព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃនៃសាសន៍ដទៃ ដើម្បីជាការដាក់ទោសដល់ពួកគេ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ..................................................................................................................................................................................។ ១. តើហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងទទួលធ្វើតាមទ្រង់។ ..................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ..................................................................................................................................................................................។ សេចក្តីអធិស្ឋាន ..................................................................................................................................................................................។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer