កុលសម្ព័ន្ធស៊ីម្មាន ១របាក្សត្រ 4:24-43 17 June 2026

| ២៤ ឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល ២៥ សូលមានកូនឈ្មោះសាលូមៗ មានកូនឈ្មោះមីបសាមៗមានកូនឈ្មោះមីសម៉ា ២៦ មីសម៉ាមានកូនឈ្មោះហាមូអែលៗ មានកូនឈ្មោះសាគើរៗមានកូនឈ្មោះស៊ីម៉ាយ ២៧ ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចំរើន ដូចជាពួកកូនចៅយូដាទេ ២៨ អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល ២៩ ប៊ីលហា អេសែម ថូឡាឌ ៣០ បេធួល ហោម៉ា ស៊ីកឡាក់ ៣១ បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះហើយជាទីក្រុងរបស់គេ ដរាបដល់រាជ្យដាវីឌ ៣២ ហើយភូមិរបស់គេទាំងអស់មាន៥ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន៣៣ ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងដំណគេតមក ៣៤ ឯមសូបាប់ យ៉ាមលេក និងយ៉ូសា ជាកូនអ័ម៉ាសា ៣៥ ហើយយ៉ូអែល និងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា ដែលជាកូនសេរ៉ាយ៉ា ជាកូនអ័ស៊ីអែល ៣៦ ហើយអេលីយ៉ូន៉ាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា ៣៧ និងស៊ីសា ជាកូនស៊ីភី ដែលជាកូនអ័ឡូន ជាកូនយេដាយ៉ា ជាកូនស៊ីមរី ដែលជាកូនសេម៉ាយ៉ា ៣៨ អ្នកទាំងនោះដែលមានឈ្មោះកត់ទុកហើយ សុទ្ធតែជាអ្នកប្រធានក្នុងគ្រួគេ ហើយពួកវង្សនៃឰយុកោគេ ក៏ចំរើនជាច្រើនឡើង។៣៩ ពួកនោះបានទៅឯទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅ សំរាប់ចិញ្ចឹមហ្វូងសត្វ ៤០ នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅឯនោះពីដើម ៤១ ហើយពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមក នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញត្រសាលគេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃនេះ រួចតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសំរាប់ហ្វូងសត្វ៤២ ហើយពួកកូនចៅស៊ីម្មាន៥០០នាក់ ក៏ទៅឯស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេគេ ៤៣ ហើយគេប្រហារសំណល់ពួកអាម៉ាលេក ដែលបានរួចជីវិតទៅ រួចក៏តាំងទីលំនៅគេនៅស្រុកនោះ រហូតដល់សព្វថ្ងៃនេះ។ ការយល់ដឹងពីអត្ថបទ កុលសម្ព័ន្ធស៊ីម្មានគ្មានទឹកដីនឹងគេទេ ប៉ុន្ដែពួកគេរស់នៅក្នុងតំបន់របស់ជនជាតិយូដា។ហេតុដូច្នេះបានជាគេលើកយកមកនិយាយនៅត្រង់នេះភ្លាម ក្រោយពីគេបានរៀបរាប់បញ្ជីឈ្មោះយូដារួច។ចម្បាំងរបស់ពួកស៊ីម្មានមួយចំនួនដែលមិនបានលើកឡើងក្នុងកណ្ឌផ្សេងទៀត គេបានកត់ទុកនៅត្រង់នេះ។*ទោះបីពូជអំបូរស៊ីម្មានមិនមានចំណែកក្នុងការបែងចែកទឹកដីសម្រាប់កូនចៅក៍ដោយប៉ុន្ដែព្រះជាម្ចាស់បានអោយពួកគេស្នាក់អាស្រ័យក្នុងទឹកដីរបស់កូនចៅពូជអំបូរយូដា នេះគឺមានន័យថា កូនចៅនៃពូជអំបូររបស់ស៊ីម្មានបានក្លាយជាតែមួយក្នុងអំបូរយូដាដែរ ដូច្នេះពួកគេក៍ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ក្នុងតំបន់យូដា។ដូច្នេះអំបូរស៊ីម្មានបានក្លាយជាភ្នែកជាច្រមុះក្នុងអំបូរយូដាទៅហើយដែលមិនអាចប្រកែកបាន។ពួកគេទាំងពីរបានផ្សាសាច់ផ្សាឈាមនឹងគ្នាហាក់ដូចជាមនុស្សតែមួយបាត់ទៅហើយ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ........................................................................................................................................................................................................។ ១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? កូននឹងទទួលធ្វើតាមបង្គាប់ទ្រង់។ ........................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើខ្ញុំនឹងទទួលបានអ្វី? ........................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ........................................................................................................................................................................................................។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer