Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

បញ្ជីរាយនាមកូនចៅរបស់យ៉ាកុប និង ពូជពង្សរបស់យូដា(២) ១របាក្សត្រ 2:25-55 13 June 2026

by | Jun 11, 2026 | QT Books

២៥ ឯ​កូន​របស់​យេរ៉ាម្អែល ជា​កូន​ច្បង​ហេស្រុន នោះ​គឺ​រ៉ាម ជា​កូន​ច្បង រួច​ប៊ូណា អូរេន អូសែម និង​អ័ហ៊ីយ៉ា ២៦ យេរ៉ាម្អែល​ក៏​មាន​ប្រពន្ធ​១​ទៀត​ឈ្មោះ​អ័ថារ៉ា នាង​នោះ​ជា​ម្តាយ​អូណាម ២៧ ឯ​កូន​របស់​រ៉ាម ជា​កូន​ច្បង​យេរ៉ាម្អែល នោះ​គឺ​ម៉ាអាស យ៉ាមីន និង​អេគើរ ២៨ កូន​របស់​អូណាម គឺ​សាម៉ាយ និង​យ៉ាដា ឯ​កូន​របស់​សាម៉ាយ គឺ​ណាដាប និង​អ័ប៊ីស៊ើរ ២៩ រីឯ​ប្រពន្ធ​អ័ប៊ីស៊ើរ នោះ​ឈ្មោះ​អ័ប៊ីហែល នាង​នោះ​បង្កើត​អ័បាន់ និង​ម៉ូលីឌ​ឲ្យ​គាត់ ៣០ ឯ​កូន​របស់​ណាដាប គឺ​សេលេឌ និង​អ័ផែម តែ​សេលេឌ​នេះ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន ៣១ កូន​របស់​អ័ផែម គឺ​អ៊ីស៊ី ហើយ​កូន​របស់​អ៊ីស៊ី គឺ​សេសាន ជា​កូន​សេសាន ឯ​កូន​សេសាន គឺ​អ័ឡាយ ៣២ ឯ​កូន​របស់​យ៉ាដា ជា​ប្អូន​សាម៉ាយ គឺ​យេធើ និង​យ៉ូណាថាន តែ​យេធើ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន ៣៣ ឯ​កូន​របស់​យ៉ូណាថាន គឺ​ពេលេត និង​សាសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​នៃ​យេរ៉ាម្អែល ៣៤ រីឯ​សេសាន​គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​វិញ ក៏​មាន​អ្នក​បំរើ​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​យ៉ារហា ៣៥ ហើយ​សេសាន​គាត់​ឲ្យ​កូន​ស្រី​គាត់ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ារហា ជា​អ្នក​បំរើ​នោះ នាង​បង្កើត​អ័ថាយ​ឲ្យ​គាត់ ៣៦ ហើយ​អ័ថាយ​បង្កើត​ណាថាន់ៗ​បង្កើត​សាបាឌ ៣៧ សាបាឌ​បង្កើត​អែបឡាល អែបឡាល​បង្កើត​អូបិឌ ៣៨អូបិឌ​បង្កើត​យេហ៊ូវៗ​បង្កើត​អ័សារា៣៩អ័សារា​បង្កើត​ហាលេសៗ​បង្កើត​អេឡាសា ៤០ អេឡាសា​បង្កើត​អ៊ីសម៉ាយៗ​បង្កើត​សាលូម ៤១ ឯ​សាលូម គាត់​បង្កើត​យេកាមា ហើយ​យេកាមា​បង្កើត​អេលីសាម៉ា។៤២ ឯ​កូន​របស់​កាលែប ជា​ប្អូន​យេរ៉ាម្អែល នោះ​គឺ​មេសា ជា​កូន​ច្បង ដែល​ជា​ឪពុក​ស៊ីភ ហើយ​កូន​១​ទៀត​ឈ្មោះ​ម៉ារីសា ដែល​ជា​ឪពុក​ហេប្រុន ៤៣ កូន​របស់​ហេប្រុន គឺ​កូរេ ថាពួរ រេគេម និង​សេម៉ា ៤៤ សេម៉ា​បង្កើត​រ៉ាហាំ ជា​ឪពុក​យ៉ូរគាម ហើយ​រេគេម​បង្កើត​សាម៉ាយ៤៥កូន​របស់​សាម៉ាយ គឺ​ម៉ាអូន ហើយ​ម៉ាអូន ជា​ឪពុក​បេត-ស៊ើរ ៤៦ ឯ​អេផា ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​បាន​ហារ៉ាន ម៉ូសា និង​កាសេស ហើយ​ហារ៉ាន​បង្កើត​កាសេស៤៧កូន​របស់​យ៉ាដាយគឺ​រេគេមយ៉ូថាម កេសាន ពេលេត អេផា និង​សាអាប់៤៨ឯ​ម្អាកា ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​សេប៊ើរ និង​ទាហាណា ៤៩ នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់ម៉ាណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាកបេណា ហើយ​នឹង​ក្រុង​គីបៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។៥០ នេះ​ជា​កូន​ចៅ​របស់​កាលែប ជា​កូន​ហ៊ើរ ដែល​ជា​កូន​ច្បង​នៃ​នាង​អេប្រាតា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម ៥១ សាលម៉ា ជា​អ្នក​តាំង​ក្រុង​បេថ្លេហិម ហារេប ជា​អ្នក​តាំង​ក្រុង​បេត-កាឌើរ ៥២ ហើយ​សូបាល​ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម គាត់​ក៏​មាន​កូន​ប្រុស​ដែរ គឺ​ហារ៉ូអេ និង​ពួក​ហាស៊ី-ហាមេនូហូត ៥៣ ឯ​ពួក​គ្រួ​នៅ​ក្រុង​គារយ៉ាត់-យារីម គឺ​ពួក​យេធើ ពួក​ពូធី ពួក​ស៊ូម៉ាធី និង​ពួក​មីសរ៉ា ពួក​នោះ​ក៏​បង្កើត​ពួក​សូរ៉ាត និង​ពួក​អែសថោល ៥៤ ឯ​កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ និង​ពួក​ហាស៊ី-ហាម៉ាន៉ាធី គឺ​ជា​ពួក​សោរីត ៥៥ ព្រម​ទាំង​គ្រូ​ពួក​ស្មៀន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យ៉ាបេសគឺ​ពួក​ធីរ៉ាត ពួក​ស៊ីមាត និង​ពួក​ស៊ូកាត នេះ​សុទ្ធ​តែ​ជា​ពួក​កែន​ដែល​កើត​ពី​ហាម៉ាត ជា​ឪពុក​នៃ​ជំនួរ​វង្ស​របស់​រេកាប

ការយល់ដឹងពីអត្ថបទ

គាត់រៀបរាប់ពីពូជពង្សរបស់ស្ដេចដាវីឌមុន រួចទើបបែរទៅរៀបរាប់ពីអ្នកដែលសំខាន់ៗមួយចំនួនទៀតនៅក្នុងយូដា ហើយនិងបញ្ជីឈ្មោះកូនចៅជំនាន់ក្រោយរបស់ពួកគេ។*នៅក្នុងការសោយរាជ្យសម្បត្ដិរបស់ស្ដេចដាវីឌ និងការចាក់ឬសគល់យ៉ាងមាំនៃពូជពង្សរបស់ស្ដេចដាវីឌគឺត្រូវមានការចូលរួមចំណែកដ៏សំខាន់ពីសំណាក់ពួកអ្នកសំខាន់ៗមួយចំនួនទៀតនៅក្នុងពូជអំបូរយូដាជាពិតប្រាកដមែនហើយ។ហើយចំនែកកូនចៅរបស់ពួកគេគឺជាអ្នកស្នងតំណែងបន្ដបន្ទាប់ពីពួកខ្លាំងពូកែទាំងនោះក្នុងការការពារទឹកដី និងជាតិសាសន៍របស់ពួកគេ ពីព្រោះនៅជំនាន់នោះកូនចៅអ៊ីស្រាអែលគឺមានខ្មាំងសត្រូវជាច្រើនដែលចង់បំផ្លាញអ៊ីស្រាអែល។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំ? ខ្ញុំនឹងទទួលតាមទ្រង់។

……………………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………….។

 

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more