Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

បញ្ជីរាយនាមកូនចៅរបស់យ៉ាកុប និង ពូជពង្សរបស់យូដា(១) ១របាក្សត្រ 2:1-24 12 June 2026

by | Jun 9, 2026 | QT Books

 នេះ​ជា​កូន​របស់​អ៊ីស្រាអែល គឺ​រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូល៉ូន  ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ់ និង​អេស៊ើរ។ ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ហើយ​ទ្រង់​ក៏​សំឡាប់​ចោល​ទៅ  តាម៉ារ​ជា​កូន​ប្រសា​ស្រី​យូដា ក៏​បង្កើត​ពេរេស និង​សេរ៉ាស​ឲ្យ​គាត់​ដែរ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​៥​នាក់។ ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល  កូន​របស់​សេរ៉ាស គឺ​ស៊ីមរី អេថាន ហេម៉ាន កាលកូល និង​ដារ៉ា ទាំង​អស់​មាន​៥​នាក់  កូន​របស់​កើមី គឺ​អេកាន​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្តី​វេទនា នៅ​ក្នុង​ពួក​អ៊ីស្រាអែល ដោយ​បាន​រំលង​ច្បាប់ ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​អស់​រលីងឯ​កូន​អេថាន គឺ​អ័សារា។ ឯ​កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ាម្អែល រ៉ាម និង​កាលែប ១០ រ៉ាម​ក៏​បង្កើត​អ័មីន៉ាដាប់ ហើយ​អ័មីន៉ាដាប់​គាត់​បង្កើត​ណាសូន ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា ១១ ណា​សូន​ក៏​បង្កើត​សាលម៉ូនៗ​បង្កើត​បូអូស ១២ បូអូស​បង្កើត​អូបិឌៗ​បង្កើត​អ៊ីសាយ ១៣ អ៊ីសាយ​បង្កើត​អេលាប ដែល​ជា​កូន​ច្បង​របស់​អ័ប៊ីន៉ាដាប់ ជា​កូន​ទី​២ សាំម៉ា​ទី​៣ ១៤ នេថានេល​ទី​៤ រ៉ាដាយ​ទី​៥ ១៥ អូសែម​ទី​៦ និង​ដាវីឌ ជា​ទី​៧ ១៦ ឯ​បង​ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា និង​អ័ប៊ីកែល ឯ​កូន​នាង​សេរូយ៉ា គឺ​អ័ប៊ីសាយ យ៉ូអាប់ និង​អេសាអែល ទាំង​អស់​មាន​៣​នាក់ ១៧ ឯ​នាង​អ័ប៊ីកែល​ក៏​បង្កើត​អ័ម៉ាសា ឪពុក​អ័ម៉ាសា​ឈ្មោះ​យេធើ​ជា​សាសន៍​អ៊ីសម៉ាអែល។១៨ កាលែប ជា​កូន​ហេស្រុន ក៏​បង្កើត​កូន​នឹង​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​នឹង​យេរីអូត​ដែរ កូន​របស់​នាងអ័ស៊ូបា គឺ​យេស៊ើរ សូបាប់ និង​អើដូន ១៩ រួច​អ័ស៊ូបា​នាង​ស្លាប់​ទៅ ហើយ​កាលែប​គាត់​យក​នាង​អេប្រាតា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​ហ៊ើរ​ឲ្យ​គាត់ ២០ ហើយ​ហ៊ើរ​បង្កើត​យូរីៗ​បង្កើត​បេតសាលាល។២១ ក្រោយ​នោះ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​៦០​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់២២ សេគូប​បង្កើត​យ៉ាអ៊ារ ជា​អ្នក​ដែល​មាន​ទី​ក្រុង​២៣​នៅ​ស្រុក​កាឡាត ២៣ គាត់​វាយ​យក​បាន​ស្រុក​កេស៊ូរី និង​ស្រុក​អើរ៉ាម ព្រម​ទាំង​ទី​ក្រុង​យ៉ាអ៊ារ​ទាំង​នោះ និង​ក្រុង​កេណាត ហើយ​នឹង​ភូមិ​នៅ​ជុំវិញ​ផង គឺ​យក​បាន​ទី​ក្រុង​ពី​គេ​ទាំង​អស់​៦០ ទី​ក្រុង​ទាំង​នោះ​ជា​របស់​ផង​ម៉ាគារ​ឪពុក​កាឡាត ២៤ក្រោយ​ដែល​ហេស្រុន​បាន​ស្លាប់​នៅ​ត្រង់​ក្រុង​កាលែប-អេប្រាតា​ហើយ នោះ​អ័ប៊ីយ៉ា ជា​ប្រពន្ធ​គាត់ ក៏​សំរាល​កូន​ឲ្យ​គាត់ ឈ្មោះ​អាសហ៊ើរ ដែល​ជា​ឪពុក​ត្កូអា។

ការយល់ដឹងពីអត្ថបទ

នៅក្នុងពេលអ្នកនិពន្ធកំពុងរៀបរាប់បញ្ជីឈ្មោះកូនលោកយ៉ាកុប(អ៊ីស្រាអែល) ដែលចាប់ផ្ដើមពីកូនប្រុសច្បងឈ្មោះរូបេន គាត់ក៍បង្វែរចំណាប់អារម្មណ៍ទៅលើកុលសម្ព័ន្ធយូដាតែម្ដង គឺជាកុលសម្ព័ន្ធដែលបានបង្កើតជារាជវង្សរបស់ស្ដេចដាវីឌ។*បានជាអ្នកនិពន្ធបង្វែរសាច់រឿងក្នុងការនិយាយទៅកាន់ពូជពង្សរបស់ស្ដេចដាវីឌ គឺដោយសារ ស្ដេចដាវីឌគឺជាស្ដេចដែលល្បីឈ្មោះក្នុងព្រះគម្ពីរ ហើយទ្រង់គឺជាស្ដេចដែលមានជំនឿល្អជាងគេក្នុងចំណោមស្ដេចទាំងអស់របស់ប្រទេសអ៊ីស្រាអែល។ស្ដេចដាវីឌទ្រង់កោតខ្លាច និងគោរពដល់ព្រះជាម្ចាស់ខ្លាំងណាស់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។

………………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនស្តាប់តាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ខ្ញុំ?

………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15   11 September 2026

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15 11 September 2026

២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ...

read more
សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1  10 September 2026

សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1 10 September 2026

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី...

read more
ប៉ុលព្រួយបារម្ភអំពីអ្នកស្រុកកាឡាទី កាឡាទី 4: 8-20  09 September 2026

ប៉ុលព្រួយបារម្ភអំពីអ្នកស្រុកកាឡាទី កាឡាទី 4: 8-20 09 September 2026

៨ នៅ​វេលា​នោះ កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ នោះ​ត្រូវ​ជាប់​បំរើ​ដល់​អស់​ទាំង​របស់ ដែល​មិន​មែន​ជា​ព្រះ​ពី​កំណើត​ទេ ៩ តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់...

read more