Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ យ៉ូហាន 20:1-18 ​ 05 June 2026

by | Jun 2, 2026 | QT Books

១ នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ ២ នោះ​នាង​រត់​ទៅ​ប្រាប់​ដល់​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​១​នោះ​ដែល​ទ្រង់​ស្រឡាញ់​ថា គេ​បាន​យក​ព្រះអម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ ៣ នោះ​ពេត្រុស និង​សិស្ស​១​នោះ ក៏​ចេញ​ទៅ​ឯ​ផ្នូរ ៤ អ្នក​ទាំង​២​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​១​នោះ​រត់​លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន ៥ រួច​គាត់​ឱន​ខ្លួន​ទៅ​មើល ឃើញ​មាន​តែ​សំពត់ស្នប​នៅ​ក្នុង​នោះ តែ​គាត់​មិន​បាន​ចូល​ទេ ៦ ឯ​ស៊ីម៉ូន-ពេត្រុស ដែល​មក​តាម​ក្រោយ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់ស្នប​នៅ​ក្នុង​នោះ​ដែរ ៧ ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះសិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ ៨ សិស្ស​មួយ​នោះ​ដែល​មក​ដល់​ផ្នូរ​មុន គាត់​ក៏​ចូល​ទៅ​ឃើញ​ដូច្នោះ​ដែរ រួច​គាត់​ជឿ ៩ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ ១០ សិស្ស​ទាំង​២​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ។១១ ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ ១២ ឃើញ​ទេវតា​២​រូប ស្លៀកពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះសព​ព្រះយេស៊ូវ ១៣ ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះអម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ ១៤ នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះយេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះយេស៊ូវ​ទេ ១៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះសព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ ១៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ ១៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ ១៨ នោះ​ម៉ារា-ម៉ាក់ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះអម្ចាស់ ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​មកនាង។

ការយល់ដឹងពីអត្ថបទ

មានក្រុមស្ដ្រីបីនាក់បានទៅដល់ផ្នូរមុនគេ ហើយបានឃើញថ្មដែលសន្ធប់មាត់រូប(ផ្នូរ)បានរបើកឡើង។នាងម៉ារាម៉ាក់ដាឡា ភ័ន្ដភាំងជាខ្លាំង នាងមិនបានឃើញទេវតា ឬក៍ឮសំឡេងអ្វីទេ នាងក៍រត់ទៅប្រាប់លោកពេត្រុស និងលោកយ៉ូហាន ថាគេលួចព្រះសពព្រះយេស៊ូវបាត់ហើយ។ប៉ុន្ដែនាងម៉ារាផ្សេងទៀត និងនាងសាឡូមេនៅទីនោះបន្ដ។នាងបានជួបនឹងទេវតាមួយអង្គអង្គុយលើដុំថ្មខាងក្រៅផ្នូរ និងមួយទៀតអង្គុយនៅខាងក្នុង។ក្រោយពីបានដឹងដំណឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានបំណងទៅជួបនឹងពួកសិស្សនៅស្រុកកាលីឡេ ស្ដ្រីទាំងពីរនាក់នោះក៍ចេញដំណើរយ៉ាងប្រញាប់ទៅកន្លែងដែលពួកសាវ័កជួបជុំគ្នា។  ក្រោយពីស្ដ្រីនោះចាក់ចេញភ្លាម ពេត្រុសនិងយ៉ូហាន ក៍បានមកដល់ផ្នូរដែរ។ពួកគេចូលទៅក្នុងផ្នូរឃើញក្រណាត់រុំព្រះសពយ៉ាងស្អាត។ពួកគេជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ តាមរយៈភស្ដុតាងដែលគេបានឃើញ ប៉ុន្ដែគេភ័ន្ដច្រឡំចំពោះហេតុការណ៍ដ៏អស្ចារ្យដែលបានកើតឡើង។

ព្រះបន្ទូលដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

បញ្ជីរាយនាមកូនចៅរបស់យ៉ាកុប និង ពូជពង្សរបស់យូដា(២) ១របាក្សត្រ 2:25-55   13 June 2026

បញ្ជីរាយនាមកូនចៅរបស់យ៉ាកុប និង ពូជពង្សរបស់យូដា(២) ១របាក្សត្រ 2:25-55 13 June 2026

២៥ ឯ​កូន​របស់​យេរ៉ាម្អែល ជា​កូន​ច្បង​ហេស្រុន នោះ​គឺ​រ៉ាម ជា​កូន​ច្បង រួច​ប៊ូណា អូរេន អូសែម និង​អ័ហ៊ីយ៉ា ២៦ យេរ៉ាម្អែល​ក៏​មាន​ប្រពន្ធ​១​ទៀត​ឈ្មោះ​អ័ថារ៉ា នាង​នោះ​ជា​ម្តាយ​អូណាម ២៧ ឯ​កូន​របស់​រ៉ាម ជា​កូន​ច្បង​យេរ៉ាម្អែល នោះ​គឺ​ម៉ាអាស យ៉ាមីន និង​អេគើរ ២៨ កូន​របស់​អូណាម...

read more
បញ្ជីរាយនាមកូនចៅរបស់យ៉ាកុប និង ពូជពង្សរបស់យូដា(១) ១របាក្សត្រ 2:1-24     12 June 2026

បញ្ជីរាយនាមកូនចៅរបស់យ៉ាកុប និង ពូជពង្សរបស់យូដា(១) ១របាក្សត្រ 2:1-24 12 June 2026

១ នេះ​ជា​កូន​របស់​អ៊ីស្រាអែល គឺ​រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូល៉ូន ២ ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ់ និង​អេស៊ើរ។៣ ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា...

read more
បញ្ជីរាយនាមពូជពង្សរបស់អេសាវ ១របាក្សត្រ 1:34-54  11 June 2026

បញ្ជីរាយនាមពូជពង្សរបស់អេសាវ ១របាក្សត្រ 1:34-54 11 June 2026

៣៤ អ័ប្រាហាំ​បង្កើត​អ៊ីសាក ឯ​កូន​អ៊ីសាក គឺ​អេសាវ និង​អ៊ីស្រាអែល ៣៥ ឯ​កូន​របស់​អេសាវគឺ​អេលីផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ ៣៦ កូន​របស់​អេលីផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណានិង​អាម៉ាលេក៣៧កូន​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា ។ ៣៨ កូន​របស់​សៀរ...

read more