Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូវសុគតនៅលើឈើឆ្កាង យ៉ូហាន 19:28-42 04 June 2026

by | Jun 2, 2026 | QT Books

២៨ ក្រោយ​នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ ២៩ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹកខ្មេះ​ពេញ គេ​ក៏​យក​សារាយរំហួត​ជ្រលក់​ទឹកខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះឱស្ឋ​ទ្រង់ ៣០ កាល​ព្រះយេស៊ូវ​បាន​ទទួល​ទឹកខ្មេះ​រួច​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។ ៣១ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យធំ ៣២ ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ ៣៣ តែ​កាល​គេ​មក​ដល់​ព្រះយេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះបាទ​ទ្រង់​ទេ ៣៤ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​និង​ទឹក​មក ៣៥ អ្នក​ដែល​ឃើញ​បាន​ធ្វើ​បន្ទាល់ ហើយ​សេចក្តី​បន្ទាល់​របស់​អ្នក​នោះ​ក៏​ពិត​ប្រាកដ អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ៣៦ដ្បិត​ការ​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សំរេច ដែល​ថា «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ» ៣៧ ក៏​មាន​បទ​១​ទៀត​ថា «គេ​នឹង​មើល​ព្រះអង្គ​ដែល​គេ​បាន​ចាក់»។៣៨ ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះយេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះសព​ព្រះយេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​បាន​មក​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ ៣៩ ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីងទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក ៤០ លោក​ទាំង​២​នោះ​ក៏​យក​ព្រះសព​ព្រះយេស៊ូវ​មក រុំ​នឹង​សំពត់​ទេសឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀបចំ​កប់​ខ្មោច៤១ មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ ៤២ ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះសព​ព្រះយេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។

ការយល់ដឹងពីអត្ថបទ

យ៉ាងណាក៍ដោយ ក្នុងពេលដែលព្រះយេស៊ូវកំពុងតែរងទុក្ខនោះ ព្រះអង្គកំពុងតែធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតា។ទ្រង់ចង់អោយមនុស្សទាំងអស់បានឮព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គទៅកាន់ព្រះវរបិតា ហេតុនេះហើយបានជាព្រះអង្គសុំផឹកទឹក ដើម្បីផ្សើមព្រះឳស្ឋព្រះអង្គ។ព្រះបន្ទូលទ្រង់ធ្វើអោយមនុស្សគ្រប់គ្នាបានដឹងថា “ការស្រេចហើយ”(ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ) បានបង្ហាញថា​ ទោះបីជាសេចក្ដីស្លាប់កំពុងរងចាំ ក៍ទ្រង់នៅតែមានស្មារតីនឹងនរដែរ។គ្មានអ្នកណាម្នាក់អាចដកយកព្រះជន្មរបស់ទ្រង់ឡើយគឺព្រះអង្គសព្វព្រះហឫទ័យប្រគល់ជីវិតដោយស្ម័គ្រចិត្ដជាវិធីដ៏វិសេសមួយ។ព្រះយេស៊ូវបានបញ្ចប់កិច្ចការដែលបិតាបានប្រគល់មកអោយព្រះអង្គយ៉ាងពេញលេញ។បន្ទាប់ពីព្រះយេស៊ូវបានសុគត ពួកគេបានយកព្រះសពទៅបញ្ចុះដោយរុំនឹងក្រណាត់សំពត់ រួមនឹងគ្រឿងក្រអូបផង រួចពួកគេដាក់ព្រះសពទៅក្នុងផ្នូររបស់លោកយ៉ូសែបនោះ។ចំណែកឯស្ដ្រីដែលធ្វើដំណើរទៅផ្នូរជាមួយលោកយ៉ូសែបនិងលោកនីកូដេមបានប្រញាប់ប្រញាលរត់ទៅផ្ទះវិញ ដើម្បីរៀបចំគ្រឿងក្រអូបបន្ថែមទៀត មុននឹងថ្ងៃឈប់សម្រាកចូលមកដល់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមបង្គាប់ទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនបានធ្វើតាមព្រះបន្តូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more
សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15   11 September 2026

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15 11 September 2026

២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ...

read more
សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1  10 September 2026

សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1 10 September 2026

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី...

read more