| ២៨ ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំស្រេកទឹកណាស់ ២៩ រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់ ៣០ កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។ ៣១ ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សំរាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សំរាកនោះ គឺជាថ្ងៃបុណ្យធំ ៣២ ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងអ្នក១ រួចអ្នក១ទៀតដែលជាប់ឆ្កាងជាមួយនឹងទ្រង់ ៣៣ តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយ បានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ ៣៤ ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក ៣៥ អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្តីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ៣៦ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ» ៣៧ ក៏មានបទ១ទៀតថា «គេនឹងមើលព្រះអង្គដែលគេបានចាក់»។៣៨ ក្រោយនោះមក យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដោយសំងាត់ ព្រោះខ្លាចពួកយូដា លោកបានសូមដល់លោកពីឡាត់ ឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមក លោកពីឡាត់ក៏បើកឲ្យ ដូច្នេះ លោកបានមកយកព្រះសពព្រះយេស៊ូវទៅ ៣៩ ហើយលោកនីកូដេម ដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា បានប្រហែលជា១រយនាលិមក ៤០ លោកទាំង២នោះក៏យកព្រះសពព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំលាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច៤១ មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ ៤២ ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។ ការយល់ដឹងពីអត្ថបទ យ៉ាងណាក៍ដោយ ក្នុងពេលដែលព្រះយេស៊ូវកំពុងតែរងទុក្ខនោះ ព្រះអង្គកំពុងតែធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតា។ទ្រង់ចង់អោយមនុស្សទាំងអស់បានឮព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គទៅកាន់ព្រះវរបិតា ហេតុនេះហើយបានជាព្រះអង្គសុំផឹកទឹក ដើម្បីផ្សើមព្រះឳស្ឋព្រះអង្គ។ព្រះបន្ទូលទ្រង់ធ្វើអោយមនុស្សគ្រប់គ្នាបានដឹងថា “ការស្រេចហើយ”(ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ) បានបង្ហាញថា ទោះបីជាសេចក្ដីស្លាប់កំពុងរងចាំ ក៍ទ្រង់នៅតែមានស្មារតីនឹងនរដែរ។គ្មានអ្នកណាម្នាក់អាចដកយកព្រះជន្មរបស់ទ្រង់ឡើយគឺព្រះអង្គសព្វព្រះហឫទ័យប្រគល់ជីវិតដោយស្ម័គ្រចិត្ដជាវិធីដ៏វិសេសមួយ។ព្រះយេស៊ូវបានបញ្ចប់កិច្ចការដែលបិតាបានប្រគល់មកអោយព្រះអង្គយ៉ាងពេញលេញ។បន្ទាប់ពីព្រះយេស៊ូវបានសុគត ពួកគេបានយកព្រះសពទៅបញ្ចុះដោយរុំនឹងក្រណាត់សំពត់ រួមនឹងគ្រឿងក្រអូបផង រួចពួកគេដាក់ព្រះសពទៅក្នុងផ្នូររបស់លោកយ៉ូសែបនោះ។ចំណែកឯស្ដ្រីដែលធ្វើដំណើរទៅផ្នូរជាមួយលោកយ៉ូសែបនិងលោកនីកូដេមបានប្រញាប់ប្រញាលរត់ទៅផ្ទះវិញ ដើម្បីរៀបចំគ្រឿងក្រអូបបន្ថែមទៀត មុននឹងថ្ងៃឈប់សម្រាកចូលមកដល់។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ …………………………………………………………………………………………………………………………………………………………………………………………។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមបង្គាប់ទ្រង់។ …………………………………………………………………………………………………………………………………………………………………………………………។ ២. ប្រសិនបើកូនបានធ្វើតាមព្រះបន្តូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? …………………………………………………………………………………………………………………………………………………………………………………………។ សេចក្តីអធិស្ឋាន …………………………………………………………………………………………………………………………………………………………………………………………។ |
ពួកសិស្សបានឃើញព្រះយេស៊ូវ យ៉ូហាន 20:19-29 06 June 2026
១៩ នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា...




