Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

លោកពីឡាត់សម្រេចកាត់ទោសព្រះយេស៊ូវ យ៉ូហាន 19:1-16 02 June 2026

by | Jun 2, 2026 | QT Books

 ខណៈ​នោះ លោក​ពីឡាត់​នាំ​យក​ព្រះយេស៊ូវ​ទៅ​វាយ​នឹង​រំពាត់  ពួក​ទាហាន​ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់  ទាំង​ទូល​ថា សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា រួច​គេ​ទះ​ទ្រង់  លោក​ពីឡាត់​ក៏​ចេញ​ទៅ មាន​ប្រសាសន៍​នឹង​គេ​ម្តង​ទៀត​ថា មើល ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ជា​គាត់​មាន​ទោស​យ៉ាង​ណា​សោះ  ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ  កាល​ពួក​សង្គ្រាជ និង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅលោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ  ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រឹត្យវិន័យ ហើយ​តាម​ក្រឹត្យវិន័យ​នោះ វា​ត្រូវ​ស្លាប់ ពី​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ។  កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង  លោកត្រឡប់​ទៅ​ក្នុង​សាលា​ជំនុំ ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​អ្នក​មក​ពី​ណា តែ​ព្រះយេស៊ូវ​ទ្រង់​មិន​ឆ្លើយ​សោះ ១០ ដូច្នេះ លោក​ពីឡាត់​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ខ្ញុំ​មាន​អំណាច​នឹង​ឆ្កាង​អ្នក ឬ​លែង​អ្នក​ក៏​បាន ១១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង ១២ តាំង​ពី​នោះ​មក​លោក​ពីឡាត់​រក​ទំនង​នឹង​លែង​ទ្រង់​ដែរ តែ​ពួក​សាសន៍​យូដា​ស្រែក​កង​ឡើង​ថា បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ ១៣ កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា ទី​ក្រាល​ថ្ម ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបាថា រួច​លោក​អង្គុយ​នៅ​ទី​ជំនុំជំរះ ១៤ (រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ) លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា មើល នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា ១៥ តែ​គេ​ស្រែក​ឡើង​ថា យក​វា​ចេញ យក​វា​ចេញ ឲ្យ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី ពួក​សង្គ្រាជ​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ ១៦ ដូច្នេះ លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឲ្យ​គេ​ឆ្កាង ហើយ​គេ​នាំ​ទ្រង់​យក​ទៅ។

ការយល់ដឹងពីអត្ថបទ

ក្នុងពេលទាហានមួយក្រុមកំពុងរៀបចំប្រហារជីវិតមនុស្ស នៅក្នុងបន្ទាយរបស់លោកពីឡាត់មានការត្មះតិះដៀល និងធ្វើបាបព្រះយេស៊ូវយ៉ាងសាហាវ។គេចំអកអោយទ្រង់ថាជាស្ដេច ដោយយកសម្លៀកបំពាក់ចាស់របស់ពួកទាហានមកបំពាក់លើទ្រង់ជំនួសសម្លៀកបំពាក់ស្ដេច និងយកបន្លាមកពាក់លើព្រះសិរទុកដូចជាម្កុដ។លោកពីឡាត់បានបង្ហាញរូបរាងដ៏គួរអោយអាណិតរបស់ព្រះយេស៊ូវដល់ហ្វូងមនុស្សដោយសង្ឃឹមថា ពួកគេនឹងមានចិត្ដអាណិតព្រះអង្គ ហើយប្ដូរចិត្ដឈប់ចង់សម្លាប់ព្រះអង្គ ប៉ុន្ដែវាកាន់តែធ្វើអោយពួកគេមានកំហឹងខ្លាំងឡើងវិញ។ពេលនោះលោកពីឡាត់គាត់មិនសប្បាយចិត្ដឡើយពីព្រោះទង្វើរបស់ហ្វូងមនុស្សទាំងអស់ជាទង្វើអមនុស្សធម៌។ លោកពីឡាត់បានព្យាយាមម្ដងហើយម្ដងទៀតក្នុងគោលបំណងចង់ដោះលែងព្រះយេស៊ូវ ប៉ុន្ដែលោកបែជាត្រូវពួកយូដាគំរាមថា ប្រយ័ត្នលោកត្រូវជួបគ្រោះថ្នាក់បើចង់ដោះលែងព្រះយេស៊ូវទៅវិញ ។ រឿងនេះកាន់តែធ្វើអោយលោកពីឡាត់កើតទុក្ខបន្ថែមទៀត ហើយក្រោយដែលពួកយូដាបដិសេធនឹងសំណើរចុងក្រោយរបស់លោក នោះលោកបានសុខចិត្ដប្រគល់ព្រះយេស៊ូវទៅអោយគេឆ្កាង។ការបង្ហាញពីភាពស្មោះត្រង់របស់ពួកយូដាចំពោះស្ដេចសេសារ គឺជាការបង្ហាញអោយឃើញពុតត្បុតរបស់ពួកគេ និងការបដិសេធរបស់ពួកគេចំពោះព្រះជាម្ចាស់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់។

………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more