ព្រះយេស៊ូវនៅមុខលោកពីឡាត់ យ៉ូហាន 18:28-40 01 June 2026

| ២៨ គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះ ព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង និងបរិភោគបុណ្យរំលងមិនបាន២៩ ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោទប្រកាន់មនុស្សនេះពីរឿងអ្វី ៣០ គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ ៣១ ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជំរះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជំរាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសំឡាប់អ្នកណាទេ៣២ គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានព្រះបន្ទូល នឹងបង្ហាញពីទ្រង់សុគតបែបយ៉ាងណា ៣៣ នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាសេ្តចសាសន៍យូដាឬអី ៣៤ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ ៣៥ លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី ៣៦ ព្រះយេស៊ូវមានព្រះបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយ៍នេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ ៣៧ លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ ៣៨ លោកពីឡាត់ទូលសួរទ្រង់ថា តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ។កាលបានទូលដូច្នោះរួចហើយ នោះលោកចេញទៅឯពួកសាសន៍យូដាម្តងទៀត ក៏មានប្រសាសន៍ថា ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ ៣៩ អ្នករាល់គ្នាមានទំលាប់ធ្លាប់ឲ្យខ្ញុំលែងម្នាក់ ដល់អ្នករាល់គ្នា នៅវេលាបុណ្យរំលង ដូច្នេះ តើចង់ឲ្យខ្ញុំលែងស្តេចនៃសាសន៍យូដាឬអី ៤០ គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ រីឯបារ៉ាបាស វាជាចោរប្លន់។ ការយល់ដឹងពីអត្ថបទ ពួកយូដាបានចោទប្រកាន់ព្រះយេស៊ូវថា បានប្រមាថដល់ព្រះជាម្ចាស់ ដោយហៅខ្លួនឯងថា ជារាជបុត្រានៃព្រះ។ ពួកគេបាននាំព្រះអង្គទៅជួបនឹងលោកពីឡាត់ គេបានបង្វែការចោទប្រកាន់ភ្លាម។ពួកគេនិយាយសង្កត់ធ្ងន់ថា ព្រះយេស៊ូវបាននិយាយថា ខ្លួនឯងជាព្រះហើយថែមទាំងប្រកាសថាខ្លួនឯងមានអំណាចធំជាងព្រះចៅអធិរាជសេសាទៅទៀត ។ ពួកគេបានចោទប្រកាន់ព្រះយេស៊ូវថា ព្រះអង្គជាអ្នកនយោបាយដែលប្រឆាំងប៉ះបោរ ហើយក៍បង្កើតរដ្ឋឯករាជ្យមួយ។លោកពីឡាត់បានបដិសេធករណីនេះ ប៉ុន្ដែពួកយូដាមិនព្រមស្ដាប់គាត់សោះ។ ពេលនោះព្រះយេស៊ូវអោយលោកឃើញការពិត។ព្រះអង្គពន្យល់ថា អាណាចក្ររបស់ព្រះអង្គមិនមែនសំដៅទៅផ្នែកនយោបាយឬទាក់ទងទៅនឹងពួកប៉ះបោរនិយមឡើយ តែអាណាចក្ររបស់ព្រះយេស៊ូវគឺសំដៅទៅលើ ផ្នែកខាងព្រលឹងវិញ្ញាណ ហើយឈរលើមូលដ្ឋាននៃសេចក្ដីពិត។ លោកពីឡាត់មិនបានយល់ការពន្យល់របស់ព្រះយេស៊ូវទាំងស្រុងនោះទេ ប៉ុន្ដែលោកបានមើលឃើញព្រះយេស៊ូវក្នុងកែវភ្នែកត្រឹមត្រូវ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ...................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំ? ខ្ញុំនឹងទទួលតាមព្រះអង្គ។ ...................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ...................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ...................................................................................................................................................................................................។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer