Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ យ៉ូហាន 18:15-27 30 May 2026

by | May 28, 2026 | QT Books

១៥ ឯ​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះយេស៊ូវ​ទៅ សំដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះលាន​សំដេច​សង្ឃ ជា​មួយ​នឹង​ព្រះយេស៊ូវ១៦ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក ១៧ នោះ​បាវ​ស្រី​ដែល​ចាំ​ទ្វារ​និយាយ​ទៅ​ពេត្រុស​ថា អ្នក​ឯង​ជា​សិស្ស​របស់​មនុស្ស​នោះ​ដែរ​ឬ គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​មែន​ទេ ១៨ ពួក​បាវ និង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ។១៩ នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះយេស៊ូវ ពី​ដំណើរ​ពួក​សិស្ស និង​សេចក្តី​ដែល​ទ្រង់​បង្រៀន ២០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះវិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ ២១ ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្តី​ដែល​ខ្ញុំ​និយាយ​ដែរ ២២ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះយេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សំដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ ២៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្តី​អាក្រក់​នោះ​ចុះ តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ ២៤ នោះ​លោក​អាណ​ឲ្យ​គេ​នាំ​ទ្រង់​ទាំង​ជាប់​ចំណង ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ​វិញ។២៥ ឯ​ស៊ីម៉ូន-ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង ដូច្នេះ គេ​សួរ​គាត់​ថា អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​មែន​ទេ ២៦ មាន​ពួក​បាវ​សំដេច​សង្ឃ​ម្នាក់ គឺ​ជា​សាច់ញាតិ​នឹង​អ្នក​ដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក​នោះ ក៏​និយាយ​ថា តើ​អញ​មិន​បាន​ឃើញ​ឯង​នៅ​ក្នុង​ច្បារ​ជា​មួយ​នឹង​អ្នក​នោះ​ទេ​ឬ​អី ២៧ ពេត្រុស​ក៏​ប្រកែក​ម្តង​ទៀត ស្រាប់​តែ​មាន់​រងាវ​ឡើង។

ការយយល់ដឹងពីអត្ថបទ

ពួកទាហានបាននាំព្រះយេស៊ូវទៅជួបលោកអាណ មុនគេពេលនោះពេត្រុសនិងយ៉ូហានដែលតាមព្រះយេស៊ូវតាមក្រោយកំពុងរងចាំនៅទីធ្លាផ្ទះនោះ។នៅពេលនោះគឺជារំលងអាធ្រាត្រជិតភ្លឺហើយ។ពេលនោះលោកអាណបានសួរនាំអំពីការបង្រៀនរបស់ព្រះយេស៊ូវ ពេលនោះទ្រង់មានព្រះបន្ទូលតបថា មនុស្សគ្រប់គ្នាបានដឹងអំពីរឿងនេះហើយ។ ព្រះយេស៊ូវមិនចាំបាច់ធ្វើជាសាក្សីអោយខ្លួនទ្រង់ទេ តែមនុស្សជាច្រើនអាចធ្វើជាសាក្សីជំនួសទ្រង់បាន។ ក្រោយពីវាយ ជេរប្រមាថដល់ព្រះយេស៊ូវដោយព្រោះទ្រង់បាននិយាយការពិត និងធ្វើអោយពួកគេគ្មានអ្វីតបតនឹងទ្រង់នោះទេ បន្ទាប់មកពួកគេក៍បញ្ចូនព្រះយេស៊ូវទៅជួបនឹងលោកកៃផាម្ដងវិញ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុមនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំដូចច្នេះ​ ? ខ្ញុំនឹងទទួលតាមបង្គាប់ទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកខ្ញុំ?

…………………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more