Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សេចក្តីពិត គឺជាព្រះបន្ទូល យ៉ូហាន 17:12-19 27 May 2026

by | May 27, 2026 | QT Books

១២ កាល​ទូលបង្គំ​នៅ​ក្នុង​លោកីយ៍​ជា​មួយ​នឹង​គេ នោះ​ទូលបង្គំ​បាន​រក្សា​គេ ដោយ​ព្រះនាម​ទ្រង់​ដែរ ទូលបង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ ១៣ ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ទ្រង់ តែ​ទូលបង្គំ​ថ្លែង​សេចក្តី​ទាំង​នេះ នៅ​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​គេ​បាន​សេចក្តី​អំណរ​របស់​ទូលបង្គំ ឲ្យ​នៅ​ពោរពេញ​ក្នុង​ខ្លួន​គេ ១៤ ទូលបង្គំ​បាន​ឲ្យ​ព្រះបន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ៍​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ ១៥ ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ ១៦ គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ ១៧ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​របស់​ទ្រង់ ឯ​សេចក្តី​ពិត គឺ​ជា​ព្រះបន្ទូល​របស់​ទ្រង់ ១៨ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ៍​ដែរ ១៩ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ។

ការយល់ដឹងពីអត្ថបទ

សម្ពន្ធភាពរវាងព្រះយេស៊ូវនិងពួកសិស្សគឺជាការបង្ហាញអោយឃើញពីសម្ពន្ធភាពរវាងព្រះវរបិតានិងព្រះរាជបុត្រាដែរ។ព្រះយេស៊ូវបានអធិស្ឋានសុំអោយពួកគេមានជំនឿស្មោះត្រង់នឹងទ្រង់ កុំអោយពួកគេចាញ់អំណាចរបស់សាតាំងដែលកំពុងតែស្ថិតនៅក្នុងពិភពលោកនេះអោយសោះ។ទ្រង់សព្វព្រះទ័យអោយគេរួមគ្នាទទួលអំណរដ៏ធំធេងជាមួយនឹងទ្រង់ដែលនឹងបានទទួលតាមរយៈការបញ្ចប់កិច្ចការ ដែលព្រះជាម្ចាស់បានប្រគល់មកអោយទ្រង់ធ្វើនោះ។ ពេលព្រះយេស៊ូវចាកចេញពីពិភពលោក សិស្សទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់បន្ដទៀត។ហេតុនេះហើយព្រះអង្គអធិស្ឋានថា សូមកុំអោយពួកគេចុះចាញ់ដោយសារតែការស្អប់ខ្ពើមពីសំណាក់មនុស្សដទៃ ហើយក៍មិនត្រូវធ្វើខុស ដោយសារតែសេចក្ដីល្បួងរបស់អំពើបាបក្នុងលោកិយដែរ។ព្រះយេស៊ូវបានប្រគល់អង្គទ្រង់ថ្វាយព្រះវរបិតា ដើម្បីកិច្ចការរបស់ព្រះអង្គហើយព្រះអង្គក៍សព្វព្រះហឫទ័យអោយពួកសិស្សថ្វាយជីវិតរបស់គេដល់ព្រះវរបិតា ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គទៅកាន់ពិភពលោកដែរ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………..។

១. តើហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាម។

………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើខ្ញុំធ្វើតាមព្រះបន្តូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………..។

 

Explore More Articles

ដ្បិតទ្រង់បានស្រលាញ់ទូលបង្គំ យ៉ូហាន 17:20-26​​    28 May 2026

ដ្បិតទ្រង់បានស្រលាញ់ទូលបង្គំ យ៉ូហាន 17:20-26​​ 28 May 2026

២០ ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ២១ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ...

read more
ព្រះយេស៊ូទូលអង្វរឲ្យពួកសិស្ស យ៉ូហាន 17:1-11      26 May 2026

ព្រះយេស៊ូទូលអង្វរឲ្យពួកសិស្ស យ៉ូហាន 17:1-11 26 May 2026

១ កាល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះនេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរបិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះរាជបុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះរាជបុត្រា​បាន​ដំកើង​ទ្រង់​ដែរ ២ ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះរាជបុត្រា​មាន​អំណាច...

read more
ព្រះយេស៊ូមានជ័យជំនះ យ៉ូហាន 16:25-33     25 May 2026

ព្រះយេស៊ូមានជ័យជំនះ យ៉ូហាន 16:25-33 25 May 2026

២៥ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរបិតា​យ៉ាង​ច្បាស់លាស់​វិញ ២៦ នៅ​ថ្ងៃ​នោះ...

read more