Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូទូលអង្វរឲ្យពួកសិស្ស យ៉ូហាន 17:1-11 26 May 2026

by | May 26, 2026 | QT Books

១ កាល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះនេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរបិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះរាជបុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះរាជបុត្រា​បាន​ដំកើង​ទ្រង់​ដែរ ២ ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះរាជបុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដល់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះរាជបុត្រា​ដែរ ៣ នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង ៤ ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ ឥឡូវ​នេះ ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរីល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ។ ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ អំពី​មនុស្ស​លោក នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះនាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូលបង្គំ គេ​ក៏​កាន់​តាម​ព្រះបន្ទូល​ទ្រង់ ៧ ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក ៨ ដ្បិត​អស់​ទាំង​ព្រះបន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ៩ ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់ ១០ (របស់​ទូលបង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូលបង្គំ​ដែរ) ទូលបង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ ១១ អ្នក​ទាំង​នេះ​នៅ​ក្នុង​លោកីយ៍ តែ​ទូលបង្គំ​មិន​នៅ​ក្នុង​លោកីយ៍​ទៀត​ទេ ទូលបង្គំ​នឹង​ទៅ​ឯ​ទ្រង់ ឱ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះនាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​១ ដូច​ជា​យើង​ដែរ

ការយល់ដឹងពីអត្ថបទ

ក្រោយការប្រកាសពីជ័យជម្នះរបស់ព្រះអង្គលើពិភពលោក ព្រះបានអធិស្ឋានដែលបង្ហាញពីជ័យជម្នះទំាងស្រុងរបស់ទ្រង់។កិច្ចការរបស់ទ្រង់គឺជាការបើកបង្ហាញអោយពិភពលោកបានស្គាល់ព្រះវរបិតា ដើម្បីអោយមនុស្សអាចមានជីវិតអស់កល្បជានិច្ចតាមរយៈព្រះអង្គ។ព្រះយេស៊ូវបានអធិស្ឋានថា ដោយសារការសុគតនៅលើឈើឆ្កាង និងការបញ្ចប់ការងាររបស់ទ្រង់ដោយជោគជ័យ ព្រះអង្គនឹងនាំមកនូវសិរីរុងរឿងថ្វាយដល់ព្រះវរបិតា។ដូចគ្នាដែរ ការសុគតរបស់ទ្រង់នឹងធ្វើអោយទ្រង់ទទួលបានសិរីរុងរឿង ព្រោះវាបានធ្វើអោយទ្រង់ត្រឡប់ទៅកាន់ព្រះវរបិតាទ្រង់វិញ។ ទោះបីជាមានមនុស្សជាច្រើនមិនទទួលជឿលើព្រះយេស៊ូវក៍ដោយ ក៍មានមនុស្សខ្លះបានទទួលជឿព្រះអង្គដែរ​ដូចជាពួកសាវកជាដើម។តាមរយៈភស្ដុតាងដែលគេបានឃើញនិងឮគេជឿថាព្រះយេស៊ូវជាព្រះពិតដែលព្រះវរបិតាបានចាត់មក ដើម្បីនាំអោយមនុស្សបានស្គាល់ព្រះវរបិតា។ ការអធិស្ឋានផ្នែកទីពីររបស់ព្រះយេស៊ូវ នោះគឺជាការអធិស្ឋានសម្រាប់ពួកសិស្ស។ទ្រង់បានអធិស្ឋានថា គេនឹងរស់នៅតាមរបៀបមួយ ដែលបង្ហាញពីសិរីរុងរឿងរបស់ព្រះអង្គអោយពិភពលោកបានឃើញ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលតាម។

…………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីដល់ខ្ញុំ?

…………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

ដ្បិតទ្រង់បានស្រលាញ់ទូលបង្គំ យ៉ូហាន 17:20-26​​    28 May 2026

ដ្បិតទ្រង់បានស្រលាញ់ទូលបង្គំ យ៉ូហាន 17:20-26​​ 28 May 2026

២០ ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ២១ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ...

read more
សេចក្តីពិត គឺជាព្រះបន្ទូល យ៉ូហាន 17:12-19   27 May 2026

សេចក្តីពិត គឺជាព្រះបន្ទូល យ៉ូហាន 17:12-19 27 May 2026

១២ កាល​ទូលបង្គំ​នៅ​ក្នុង​លោកីយ៍​ជា​មួយ​នឹង​គេ នោះ​ទូលបង្គំ​បាន​រក្សា​គេ ដោយ​ព្រះនាម​ទ្រង់​ដែរ ទូលបង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ...

read more
ព្រះយេស៊ូមានជ័យជំនះ យ៉ូហាន 16:25-33     25 May 2026

ព្រះយេស៊ូមានជ័យជំនះ យ៉ូហាន 16:25-33 25 May 2026

២៥ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរបិតា​យ៉ាង​ច្បាស់លាស់​វិញ ២៦ នៅ​ថ្ងៃ​នោះ...

read more