Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូមានជ័យជំនះ យ៉ូហាន 16:25-33 25 May 2026

by | May 26, 2026 | QT Books

២៥ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរបិតា​យ៉ាង​ច្បាស់លាស់​វិញ ២៦ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ ២៧ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក២៨ ខ្ញុំ​បាន​ចេញ​ពី​ព្រះវរបិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ៍ ក៏​នឹង​ចេញ​ពី​លោកីយ៍ ទៅ​ឯ​ព្រះវរបិតា​វិញ​ទៀត។២៩ ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៎ ម្តង​ណេះ​ទ្រង់​មាន​ព្រះបន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ ៣០ ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ទ្រង់​ទេ ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន ៣១ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ ៣២ មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯកឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ ៣៣ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។

ការយល់ដឹងពីអត្ថបទ

ក្រោយពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់មិនចាំបាច់មានព្រះបន្ទូលជាមួយពួកសិស្សជាពាក្យប្រៀបធៀបទៀតទេ ព្រោះការមានព្រះជន្មរបស់ព្រះអង្គ និងធ្វើអោយពួកគេមានទស្សនៈច្បាស់លាស់អំពីគោលបំណងនៃបេសកកម្មរបស់ព្រះអង្គ។ម្យ៉ាងទៀតពួកគេនឹងមិនពឹងលើព្រះយេស៊ូវអធិស្ឋានសម្រាប់ពួកគេទៀតទេ។ពួកគេនឹងរៀនទាក់ទង់ជាមួយនឹងព្រះវរបិតាដោយផ្ទាល់។ប៉ុន្ដែរឿងនេះអាចកើតឡើងបានដោយសារតែព្រះយេស៊ូវនិងអ្វីដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។ ជំនឿរបស់ពួកសិស្សទ្រង់ ត្រូវបានពង្រឹងតាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូវ ប៉ុន្ដែគេមិនដឹងទេថា នៅប៉ុន្មានម៉ោងក្រោយនេះ នឹងមានការសាកល្បងជំនឿរបស់គេ។ដោយភ័យខ្លាចនិងច្រួលច្របល់ ពួកគេនឹងបោះបង់ព្រះអម្ចាស់របស់ខ្លួន នៅនាទីចុងក្រោយរបស់ទ្រង់។ប៉ុន្ដែការបរាជ័យនេះកើតឡើងតែមួយរយៈពេលប៉ុណ្ណោះ ហើយតាមរយៈជោគជ័យរបស់ព្រះអង្គ ពួកគេនឹងបានទទួលជ័យជម្នះដែរ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងធ្វើតាមទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើកូនធ្វើតាមព្រះបន្តូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………..។

 

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more