Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

បញ្ញាត្តថ្មី យ៉ូហាន 13:31-38 30 April 2026

by | Apr 29, 2026 | QT Books

៣១ កាល​វា​ចេញ​ផុត​ទៅ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ឥឡូវ​នេះ កូន​មនុស្ស​បាន​ដំកើង​ឡើង​ហើយ ព្រះ​ក៏​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ ៣២ បើ​សិន​ជា​ព្រះ​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះអង្គ​ទ្រង់​ដែរ ក៏​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ជា​១​រំពេច​ផង ៣៣ ឱ​កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ឥឡូវ​នេះ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ៣៤ ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ៣៥ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។៣៦ ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ​តាម ក្នុង​គ្រា​ឥឡូវ​នេះ​បាន​ទេ លុះ​គ្រា​ក្រោយ​ទើប​អ្នក​នឹង​ទៅ​បាន ៣៧ ពេត្រុស​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ទៅ​តាម ក្នុង​គ្រា​នេះ​ពុំ​បាន ទូលបង្គំ​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ទ្រង់ ៣៨ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា តើ​អ្នក​នឹង​ប្តូរ​ជីវិត​ជំនួស​ខ្ញុំ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន់​មិន​រងាវ​ទៀត ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង ថា​មិន​ស្គាល់​ខ្ញុំ។

ការយល់ដឹងពីអត្ថបទ

នៅពេលយូដាសបានចាកចេញពីបន្ទប់ជាការបញ្ជាក់ថា ការសុគតរបស់ព្រះយេស៊ូវបានមកដល់ហើយ ប៉ុន្ដែចំពោះព្រះយេស៊ូវវិញ ការនេះមិនមែនជាសំណាងអាក្រក់នោះទេ តែជាការនាំមកនូវជ័យជម្នះដ៏ធំធេងសម្រាប់ព្រះអង្គវិញ។ ការសុគតរបស់ព្រះអង្គនឹងធ្វើអោយព្រះវរបិតាបានទទួលសិរីរុងរឿងតាមរយៈការបង្ហាញយ៉ាងច្បាស់ពីសេចក្ដីស្រលាញ់ មិនអាចកាត់ថ្លៃបានរបស់ទ្រង់ ចំពោះពួកមនុស្សមានបាបទាំងប្រុសទាំងស្រី ក៍នឹងធ្វើអោយសាវកព្រះអង្គឈឺចាប់ នៅពេលដែលពួកគេត្រូវបានបំបែកចេញពីព្រះយេស៊ូវប៉ុន្ដែពួកគេមិនត្រូវបង្ហាញនូវការចងកំហឹង លាយឡំនឹងការឈឺចាប់នោះទេ ពួកគេត្រូវតែចេះអត់ទោសដោយក្ដីស្រលាញ់ ដើម្បីជាការបង្ហាញអោយមនុស្សដទៃទៀតឃើញថា ពួកគេពិតជាសិស្សរបស់ព្រះយេស៊ូវពិតប្រាកដមែន។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។

………………………………………………………………………………………………………………………………………………………………………………..។

២. តើព្រះអម្ចាស់សន្យាថានឹងប្រទានអ្វីដល់អស់អ្នកដែលចេះស្តាប់បង្គាប់ទ្រង់?

………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more