Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ការឃុបឃិតចាប់ព្រះយេស៊ូ យ៉ូហាន 11:45-57 22 April 2026

by | Apr 22, 2026 | QT Books

៤៥ ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះយេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់ ៤៦ តែ​មាន​ខ្លះ​ទៅ​ជំរាប​ដល់​ពួក​ផារិស៊ី ពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ៤៧ នោះ​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់ ៤៨ បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង ៤៩ មាន​ក្រុមជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ៥០ ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ ៥១ តែ​លោក​មិន​និយាយ​សេចក្តី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សំដេច​សង្ឃ​នៅ​ឆ្នាំ​នោះបាន​ជា​លោក​ទាយ​ថាព្រះយេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសននោះ ៥២ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះគឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះដែល​ខ្ចាត់ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ ៥៣ ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ ៥៤ ហេតុ​នោះ​បាន​ជា​ព្រះយេស៊ូវ មិន​បាន​យាង​នៅ​ក្នុង​ពួក​សាសន៍​យូដា ឲ្យ​គេ​ឃើញ​ទៀត​ទេ គឺ​ទ្រង់​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រាអិម ក៏​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស។៥៥ រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ៥៦ ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​ឈរ​នៅ​ក្នុង​ព្រះវិហារ សួរ​គ្នា​រក​ព្រះយេស៊ូវ​ថា លោក​នោះ​មិន​មក​ឯ​បុណ្យ​នេះ​ទេ​ឬ​អី តើ​គិត​ដូច​ម្តេច ៥៧ ឯ​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​បង្គាប់​មក​ថា បើ​អ្នក​ណា​ដឹង​ជា​ទ្រង់​គង់​នៅ​ឯ​ណា នោះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ទ្រង់។

ការយល់ដឹងពីអត្ថបទ

ការកត់ត្រា​អំពី​ប្រតិកម្ម​ភ្លាមៗ និង​អរិភាព​របស់​អាជ្ញាធរ​យូដាក៍ដូចជាពួកសង្គ្រាជ និងពួកអ្នកដឹកនាំសាសនាមានពួកផារីស៊ីជាដើម ​ចំពោះ​ការ​ប្រោស​លោក​ឡាសារ​ឲ្យ​រស់​ឡើង​វិញ ដែល​ជា​ការ​ផ្លាស់ប្ដូរ​យ៉ាង​ច្បាស់លាស់​ទៅ​រក​ការ​ប្រហារជីវិត​ព្រះយេស៊ូវ ។ ដោយ​ខ្លាច​ការធ្វើ​អន្តរាគមន៍សំណាក់ចក្រភព​​រ៉ូម និង​ការខ្លាច​បាត់បង់​អំណាច ពួកគេបានប្រមូលផ្ដុំក្រុមប្រឹក្សា​ជាន់ខ្ពស់​ដើម្បី​រៀបចំ​ផែនការ​សម្លាប់​ព្រះ​យេស៊ូវ ដើម្បីអោយបាន​សម្រេច​តាម​ទំនាយ​របស់​ហោរាដែលបានទាយទុកថាបុរស​ម្នាក់​នឹង​ស្លាប់​ដើម្បី​ប្រជាជាតិ។ ចុងបញ្ចប់ដោយភាពតានតឹងកើនឡើងមុនបុណ្យរំលង។ អាជ្ញាធរទាមទារឱ្យអ្នកណាដែលដឹងពីទីតាំងរបស់ព្រះយេស៊ូវសូមរាយការណ៍អំពីទ្រង់ ការនេះបានបង្ហាញពីសមរភូមិខាងវិញ្ញាណដ៏ខ្លាំងក្លា និងការប្រឆាំងដែលព្រះយេស៊ូវបានប្រឈមមុខ។អត្ថបទនេះបង្ហាញពីភាពហួសចិត្តចុងក្រោយ៖ ក្នុងការព្យាយាមបញ្ឈប់ព្រះយេស៊ូវដើម្បីសង្គ្រោះស្ថាប័នរបស់ពួកគេ(ពួកសង្គ្រាជនិងពួកផារីស៊ី)មេដឹកនាំសាសនាទាំងនោះបានចាប់ផ្តើមសកម្មភាពដែលនឹងនាំមកនូវការដួលរលំរបស់ពួកគេ និងបំពេញផែនការរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្គ្រោះវិញ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………….។

១. តើហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។

………………………………………………………………………………………………………………………………………………………………………………….។

២. បើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើខ្ញុំនឹងទទួលបានអ្វី?

………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន៖

………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more