Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ជនជាតិក្រិចចង់ជួបព្រះយេស៊ូ យ៉ូហាន 12:20-33 24 April 2026

by | Apr 24, 2026 | QT Books

២០ ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ ២១ គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេតសៃដា ស្រុក​កាលីឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ ២២ ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ និង​ភីលីព​ទៅ​ទូល​ដល់​ព្រះយេស៊ូវ ២៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ២៤ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង ២៥ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀង​ទៅ ២៦ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះបី​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរបិតា​នឹង​លើក​មុខ​អ្នក​នោះ។២៧ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរបិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ ២៨ ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ព្រះនាម​ទ្រង់​ឡើង នោះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ ២៩ ដូច្នេះ បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ទី​នោះ ហើយ​ឮ ក៏​និយាយ​ថា ឮ​ផ្គរលាន់ ខ្លះ​ទៀត​ថា មាន​ទេវតា​ទូល​នឹង​ទ្រង់ ៣០ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ ៣១ ឥឡូវ លោកីយ៍​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅហ្វាយ​របស់​លោកីយ៍​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ ៣២ ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ ៣៣ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ ដើម្បី​នឹង​បង្ហាញ ពី​ទ្រង់​ត្រូវ​សុគត​ជា​បែប​យ៉ាង​ណា

ការយល់ដឹងពីអត្ថបទ

ក្នុងចំណោមប្រជាជនដែលធ្វើដំណើរមកចូលរួមពិធីបុណ្យរំលងនាពេលនោះមានអ្នកខ្លះគឺជាជនជាតិក្រិច ពួកគេបានចូលរួមក្នុងសាលាប្រជុំរបស់ពួកយូដាដែរ។ព្រះយេស៊ូវបានឮនៅពេលសំណូមពររបស់ពួកគេ ព្រះអង្គបានប្រកាសថា បេសកកម្មរបស់ព្រះអង្គបានមកដល់ទីបញ្ចប់ហើយ ពេលនេះព្រះអង្គកំពុងតែត្រៀមប្រគល់ព្រះជន្មរបស់ទ្រង់។ព្រះយេស៊ូវបានដឹងថា ពួកក្រិចនេះនឹងក្លាយជាផលផ្លែដំបូង ក្នុងចំណោមផលផ្លែយ៉ាងសន្ធឹកនៃពួកសាសន៍ដទៃ បន្ទាប់ពីការសុគតរបស់ទ្រង់។គ្រាប់ស្រូវត្រូវតែងាប់ ហើយកប់ទៅក្នុងងដីសិន មុននឹងដុះឡើង ហើយបញ្ចេញផលផ្លែ។ ព្រះយេស៊ូវមានការតក់ស្លុតណាស់ ពេលទ្រង់គិតពីទុក្ខវេទនាដែលទ្រង់ត្រូវទទួល ប៉ុន្ដែទ្រង់បានសម្រេចព្រះទ័យធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ។ ទ្រង់បានអធិស្ឋានថា តាមរយៈការសុគតរបស់ទ្រង់ ព្រះអង្គអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះវរបិតា ហើយព្រះវរបិតាបានឆ្លើយតបពីស្ថានសួគ៌មកថា ព្រះអង្គនឹងឆ្លើយតបការអធិស្ឋាននេះ។ ពេលដែលពួកអ្នកឈរមើលកំពុងតែឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រះអង្គមាន ព្រះបន្ទូលថា​ ថ្ងៃអវសានរបស់អារក្សសាតាំងកំពុងតែខិតចូលមកជិតហើយ។តាមរយៈការសុគតនៅលើឈើឆ្កាងរបស់ព្រះអង្គ មនុស្សគ្រប់ពូជជាតិសាសន៍ទាំងអស់នឹងបានរួចផុតពីអំណាចរបស់អារក្សសាតាំង ហើយទទួលបានសេរីភាពក្នុងនគរព្រះ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………..។

១.ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូច្នេះ? ខ្ញុំនឹងទទួលធ្វើតាមទ្រង់?

…………………………………………………………………………………………………………………………………………………………………………..។

២. តើទ្រង់បានសន្យាថានឹងប្រទានអ្វីមកខ្ញុំ នៅពេលខ្ញុំចេះស្តាប់បង្គាប់ទ្រង់?

…………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………..

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more