Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42 09 April 2026

by | Apr 7, 2026 | QT Books

៣១ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច ៣៣ គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ ៣៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ ៣៥ រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះរាជបុត្រា ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ ៣៦ ដូច្នេះបើ​ព្រះរាជបុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត ៣៧ ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ ប៉ុន្តែ​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ ពី​ព្រោះ​ពាក្យ​ខ្ញុំ គ្មាន​កន្លែង​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទេ ៣៨ ឯ​ខ្ញុំៗ និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ឯ​ព្រះវរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ​ដែល​បាន​ឃើញ នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ ៣៩ គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រាហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ ៤០ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្តី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ៤១ អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ​គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរបិតា​តែ​១ គឺ​ជា​ព្រះ ៤២ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​ព្រះ​ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះអង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ

ការយល់ដឹងពីអត្ថបទ

ព្រះយេស៊ូវបានពន្យល់បន្ថែមទៀត ដោយប្រាប់ពួកយូដាដែលកំពុងស្ដាប់ព្រះអង្គថា ខាងផ្នែកព្រលឹងវិញ្ញាណ ពួកគេមិនមែនជាកូនចៅលោកអ័ប្រាហាំទេ ពួកគេគឺជាកូនរបស់អារក្សសាតាំង។ពួកគេព្យាយាមសម្លាប់ព្រះយេស៊ូវ ហើយការសម្លាប់ដោយចេតនា ជាចរិតលក្ខណៈដែលគេបានទទួលពីឪពុកខាងព្រលឹងវិញ្ញាណរបស់ពួកគេគឺអារក្សសាតាំង មិនមែនជាអ័ប្រាហាំ ជាឪពុកនៅផែនដីនោះទេ។នៅពេលពួកយូដាដឹងថា ព្រះយេស៊ូវប្រើការពន្យល់នេះ ដើម្បីបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ ពួកគេជជែកនឹងព្រះអង្គពីរឿងនេះ ប៉ុន្ដែពួកគេមិនយល់ពីអត្ថន័យរបស់ព្រះអង្គដដែល។ពួកគេគិតថា ព្រះយេស៊ូវចោទប្រកាន់ពួកគេថា ដូចជាពួកសាម៉ារីដែលមានឈាមជ័រនឹងសាសនាច្របូកច្របល់។ ពួកគេបានអះអាងនឹងព្រះយេស៊ូវថា ពួកគេជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំសុទ្ធសាធ ហើយក៍ជាកូនព្រះពិតខាងព្រលឹងវិញ្ញាណដែរ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំដូចច្នេះ? កូននឹងធ្វើតាមទ្រង់

…………………………………………………………………………………………………………………………………………………………………..។

២. បើកូនបានធ្វើតាមគ្រប់ទាំងពាក្យដែលទ្រង់បង្គាប់មកហើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………..។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more