| ៤៣ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ ៤៤ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង ៤៥ ដោយព្រោះតែខ្ញុំនិយាយសេចក្តីពិត បានជាអ្នករាល់គ្នាមិនជឿខ្ញុំ ៤៦ តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ ៤៧ អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។៤៨ នោះពួកសាសន៍យូដាទូលទ្រង់ថា តើយើងមិននិយាយត្រូវថា អ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូលទេឬអី ៤៩ ព្រះយេស៊ូវទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពប្រតិបត្តិចំពោះព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ ៥០ ឯខ្ញុំ មិនមែនរកកិត្តិសព្ទចំពោះខ្លួនទេ មានព្រះ១អង្គដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ក៏ជំនុំជំរះផង ៥១ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះមិនត្រូវឃើញសេចក្តីស្លាប់ នៅអស់កល្បរៀងទៅ ៥២ ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្តីស្លាប់ នៅអស់កល្បរៀងទៅវិញ ៥៣ តើអ្នកធំជាងលោកអ័ប្រាហាំ ជាឰយុកោយើង និងពួកហោរា ដែលស្លាប់ទៅហើយនោះឬអី តើអ្នកតាំងខ្លួនធ្វើជាអ្វី ៥៤ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើសិនជាខ្ញុំដំកើងខ្លួនខ្ញុំ នោះកិត្តិសព្ទរបស់ខ្ញុំឥតមានប្រយោជន៍ទេ គឺព្រះវរបិតាខ្ញុំទេតើ ទ្រង់លើកដំកើងខ្ញុំ ដែលអ្នករាល់គ្នាថា ទ្រង់ជាព្រះនៃអ្នក ៥៥ តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ ឯខ្ញុំៗ ស្គាល់ទ្រង់ បើខ្ញុំថាមិនស្គាល់ទ្រង់វិញ នោះខ្ញុំនឹងទៅជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំស្គាល់ទ្រង់ពិត ហើយក៏កាន់តាមព្រះបន្ទូលទ្រង់ផង ៥៦ លោកអ័ប្រាហាំ ជាឰយុកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមានសេចក្តីរីករាយ ៥៧ ដូច្នេះ ពួកសាសន៍យូដាទូលទ្រង់ថា អាយុអ្នកមិនទាន់ដល់៥០ឆ្នាំផង ហើយអ្នកថា បានឃើញលោកអ័ប្រាហាំដែរឬ ៥៨ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ ៥៩ ដូច្នេះ គេរើសថ្មនឹងចោលព្រះយេស៊ូវ តែទ្រង់បានបំបាំងដល់គេ រួចយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។ ការយល់ដឹងពីអត្ថបទ ពួកយូដាបានបង្ហាញភស្តុតាងពិតថា ព្រះជាម្ចាស់មិនមែនជាព្រះវរបិតារបស់ពួកគេទេគេជេរប្រមាថ ហើយមើលងាយព្រះរាជបុត្រានៃព្រះ ជាហេតុធ្វើអោយពួកគេធ្លាក់ទៅក្នុងការជំនុំជំរះ ។ ព្រះរាជបុត្រាមិនបានស្វែងរកលើកតម្កើងសម្រាប់ព្រះអង្គទ្រង់ផ្ទល់នោះទេ តែអ្វីដែលព្រះយេស៊ូវយកព្រះហឫទ័យទុកដាក់បំផុតនោះគឺថ្វាយការសរសើរតម្កើងដល់ព្រះជាម្ចាស់ ។ ពួកយូដាបានប្រឆាំងនឹងព្រះយេស៊ូវគិតថា ព្រះអង្គអួតខ្លួនថា ទ្រង់ធំជាងលោកអ័ប្រាហាំ។ ព្រះយេស៊ូវបានប្រាប់ថា ព្រះអង្គមិនមែនអួតទេ តែជារឿងពិតគឺព្រះអង្គរួមសម្ពន្ធមេត្រីជាមួយនឹងព្រះជាម្ចាស់(ព្រះត្រៃឯក)។ ចំណែកលោកអ័ប្រាហាំក៍បានទទួលស្គាល់ថា ព្រះយេស៊ូវមានអំណាចព្រះចេស្ដា និងឋានៈធំជាងលោកឆ្ងាយណាស់ដែរ។ ពួកយូដាបដិសេធព្រះយេស៊ូវថា មិនអាចដឹងគំនិតរបស់លោកអ័ប្រាហាំបានទេ ព្រោះលោកអ័ប្រាហាំបានស្លាប់ជាច្រើនឆ្នាំមកហើយ មុនកំណើតព្រះយេស៊ូទៅទៀត។ ពួកគេខឹងនឹងព្រះយេស៊ូវរឹតតែខ្លាំងឡើងៗ នៅពេលព្រះអង្គមានព្រះបន្ទូលបែបនោះ។ពួកយូដាចាត់ទុកថា ការអះអាងបែបនេះ គឺជាការប្រមាថដល់ព្រះជាម្ចាស់ប៉ុន្ដែពួកគេបរាជ័យក្នុងការចាប់ព្រះយេស៊ូវយកទៅសម្លាប់។ ព្រះបន្ទូលដែលប្រទានមកខ្ញុមនៅថ្ងៃនេះ ………………………………………………………………………………………………………………………………….។ ១.ហេតុអ្វីបានជាទ្រង់ប្រទានខគម្គីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។ ………………………………………………………………………………………………………………………………….។ ២. តើព្រះទ្រង់សន្យាអ្វីដល់អ្នកដែលធ្វើតាមបង្គាប់ទ្រង់? ………………………………………………………………………………………………………………………………….។ សេចក្តីអធិស្ឋាន ………………………………………………………………………………………………………………………………….។
|
បណ្តាជនសរសើរដំកើងព្រះ របាក្សត្រទី១ 16:37-43 27 July 2026
៣៧ ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច ៣៨ ឯអូបិឌ-អេដំម ជាកូនយេឌូថិន និងហូសា ព្រមទាំងបងប្អូនលោកចំនួន៦៨នាក់...




