Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

អំណាចរបស់ព្រះយេស៊ូ យ៉ូហាន 5:19-29 24 March 2026

by | Mar 24, 2026 | QT Books

១៩ ដូច្នេះ ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ ២០ ពី​ព្រោះ​ព្រះវរបិតា​ទ្រង់​ស្រឡាញ់​ព្រះរាជបុត្រា ហើយ​ក៏​បង្ហាញ ឲ្យ​ព្រះរាជបុត្រា​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ការ​ធំ លើស​ជាង​ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ ២១ ដ្បិត​ដែល​ព្រះវរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះរាជបុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ ២២ ព្រះវរបិតា​ទ្រង់​មិន​ជំនុំជំរះ​អ្នក​ណា​ទេ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំជំរះ ដល់​ព្រះរាជបុត្រា​វិញ ២៣ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា ដូច​ជា​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា​ដែរ អ្នក​ណា​ដែល​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា នោះ​ក៏​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ទ្រង់​មក​ដែរ។២៤ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ ២៥ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ ២៦ ពី​ព្រោះ​ដែល​ព្រះវរបិតា​មាន​ជីវិត​ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះរាជបុត្រា​មាន​ជីវិត ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​នោះ​ដែរ ២៧ ហើយ​បាន​ប្រទាន​អំណាច​មក​ទ្រង់ ឲ្យ​ជំនុំជំរះ​ផង ពី​ព្រោះ​ទ្រង់​ជា​កូន​មនុស្ស ២៨ កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក ២៩ គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស។

ការយល់ដឹងពីអត្ថបទ

នៅក្នុងអត្ថបទត្រង់នេះ គឺជាវគ្គសំខាន់មួយដែលព្រះយេស៊ូវពន្យល់ពីការរួបរួមសម្ពន្ធភាពរវាងព្រះរាជបុត្រាជាមួយព្រះវរបិតា ដោយអះអាងថាទ្រង់ធ្វើការតាមតែអ្វីដែលទ្រង់ឃើញព្រះវរបិតាធ្វើ មានសិទ្ធិអំណាចក្នុងការផ្តល់ជីវិត និងការវិនិច្ឆ័យ ឆ្លុះបញ្ចាំងពីទង្វើរបស់ព្រះវរបិតា ហើយអំពាវនាវមនុស្ស ឱ្យគោរពព្រះរាជបុត្រា នៅពេលពួកគេគោរពព្រះវរបិតា នោះពួកគេត្រូវបានកាត់ផ្ដាច់ពីសេចក្ដីស្លាប់ខាងវិញ្ញាណទៅកាន់ជីវិតអស់កល្បសម្រាប់អ្នកជឿព្រះយេស៊ូវគ្រីស្ទវិញ។ ប្រធានបទសំខាន់ៗរួមមាន ភាពជាដៃគូដ៏មានសម្ពន្ធភាពរួបរួមគ្នាតែមួយ សិទ្ធិអំណាចរបស់ព្រះរាជបុត្រាលើជីវិត/សេចក្ដីស្លាប់ និងភាពចាំបាច់នៃការគោរពដល់ព្រះរាជបុត្រា ដោយបង្ហាញពីសមភាពពីកំណើតរបស់ព្រះយេស៊ូវជាមួយនឹងព្រះវរបិតា និងតួនាទីរបស់ទ្រង់ក្នុងការផ្ដល់សេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច។

ព្រះបន្ទូលដែលព្រះប្រទានមកថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………..

១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ? ខ្ញុំនឹងទទួលធ្វើតាម។

………………………………………………………………………………………………………………………………………………………………………………………..

២. ហេតុអ្វីបានជាទ្រង់ប្រទានសគម្ពីរនេះមកខ្ញុំ?

…………………………………………………………………………………………………………………………………………………………………………………………

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more